វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលាគ្នាជាមួយលោក Elon Musk នៅការិយាល័យ Oval កាលពីថ្ងៃសុក្រ បន្ទាប់ពីមហាសេដ្ឋីរូបនេះ បានប្រកាសពីការសម្រេចចិត្តដកខ្លួនចេញពីតួនាទីរបស់លោកនៅនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE)។ លោក ត្រាំ បានលើកឡើងថា “ខ្ញុំគ្រាន់តែចង់និយាយថា លោក Elon បានធ្វើការដោយមិនចេះនឿយហត់ ដោយជួយដឹកនាំកម្មវិធីកំណែទម្រង់រដ្ឋាភិបាលដ៏ទូលំទូលាយ...
ញូវយ៉ក៖ ការប៉ុនប៉ងរបស់រដ្ឋបាលលោក ត្រាំ ក្នុងការនាំយកការងារផលិតកម្មត្រឡប់ទៅសហរដ្ឋអាមេរិកវិញ តាមរយៈការយកពន្ធដ៏គឃ្លើន គឺមិនអាចទទួលបានឡើយ នេះបើយោងតាមអ្នកជំនាញសេដ្ឋកិច្ច។ លោកស្រី Nancy Qian សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Northwestern បានប្រាប់ស៊ីនហួថា “ភាគច្រើនជនជាតិអាមេរិកមិនបានតម្រង់ជួរ សម្រាប់ការងាររោងចក្រនោះទេ” ។ លោក Robert Wiest ប្រធានសភាពាណិជ្ជកម្មស្វីស-ចិន បានហៅការប្រើប្រាស់ពន្ធគយថាជា “ឧបករណ៍ឆៅខ្លាំងណាស់”...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានស្នើអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្តល់យុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារា និងកុមារី។ តាមរយៈសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ...
តូក្យូ៖ ប្រធានអ្នកចរចាពន្ធរបស់ប្រទេសជប៉ុន បានឲ្យដឹងថា លោកនិងសមាជិកគណៈរដ្ឋមន្ត្រីសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នានៅក្នុងកិច្ចពិភាក្សារបស់ពួកគេថា ពួកគេកំពុងធ្វើឱ្យមានការរីកចម្រើនឆ្ពោះទៅរកកិច្ចព្រមព្រៀងពន្ធគយដ៏មានសក្តានុពលនៅដើមខែមិថុនា។ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន ជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Howard Lutnick លោក Ryosei Akazawa រដ្ឋមន្ត្រីរបស់ប្រទេសជប៉ុនទទួលបន្ទុកការស្តារសេដ្ឋកិច្ចឡើងវិញបានប្រាប់អ្នកសារព័ត៌មានថា ពួកគេមានគម្រោងរៀបចំការចរចាមួយផ្សេងទៀតមុនពេលកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង៧ នៅពាក់កណ្តាលខែមិថុនា។ ទោះយ៉ាងណា លោក Akazawa...
វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសើរដល់ក្រុមហ៊ុន Nippon Steel Corp. លើអ្វីដែលលោកចាត់ទុកជាកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន United States Steel Corp. ដោយផ្តល់ការគាំទ្រដល់ក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគចំនួន១៤ ពាន់លានដុល្លារ ទៅលើក្រុមហ៊ុនផលិតដ៏ល្បីមួយនេះ។ ក្នុងអំឡុងពេលសុន្ទរកថានៅឯរោងចក្រដែកថែបរបស់សហរដ្ឋអាមេរិកក្នុងរដ្ឋ Pennsylvania លោក ត្រាំ បានហៅក្រុមហ៊ុន Nippon...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បានសន្យាពីការប្តេជ្ញាចិត្តរបស់ប្រទេសរបស់លោកក្នុងការទប់ស្កាត់ នូវអ្វីដែលលោកហៅថាការឈ្លានពានរបស់ចិនក្នុងអំឡុងសន្និសីទសន្តិសុខអាស៊ីដ៏សំខាន់នៅប្រទេសសិង្ហបុរី ដោយជំរុញឱ្យសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់វិនិយោគបន្ថែមទៀតលើវិស័យការពារជាតិដើម្បីទប់ទល់នឹងការគំរាមកំហែង។ ថ្លែងសុន្ទរកថានៅឯកិច្ចសន្ទនា Shangri-La ជាលើកដំបូងក្នុងនាមជាប្រធានមន្ទីរប៉ង់តាហ្គោន លោក Hegseth បានគូសបញ្ជាក់ពីការគំរាមកំហែងដែលបង្កឡើងដោយប្រទេសចិន រួមទាំងចំពោះតៃវ៉ាន់ដោយថា “ទីក្រុងប៉េកាំង កំពុងរៀបចំយ៉ាងគួរឱ្យជឿជាក់ក្នុងការប្រើកម្លាំងយោធាដើម្បីផ្លាស់ប្តូរតុល្យភាពនៃអំណាចនៅឥណ្ឌូប៉ាស៊ីហ្វិក” ។ លោកបានលើកឡើងថា “ដើម្បីឱ្យច្បាស់ ការប៉ុនប៉ងណាមួយរបស់ចិនកុម្មុយនិស្ត ដើម្បីដណ្តើមយកកោះតៃវ៉ាន់...
ភ្នំពេញ ៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃបានអះអាងឲ្យដឹងនៅថ្ងៃ៣១ ឧសភានេះ ថា ពុំមានការបិទច្រកទ្វារឆ្លងកាត់ព្រំដែនណាមួយ ដូចការចុះផ្សាយរបស់កាសែតថៃនោះទេ៕
ជប៉ុន៖ ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុនជាច្រើននាក់ បានចូលរួមក្នុងកម្មវីធីជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ និងនិស្សិត ដែលរស់នៅ និងសិក្សា ក្នុងប្រទេសជប៉ុន បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ រំភើបក្រៃលែងដែលបានជួបសំណេះសំណាល និងថតរូបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នៅទីក្រុងតូក្យូ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ។ ក្រោយចប់កម្មវិធី ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុនទាំងក្មេងចាស់ ប្រុសស្រីបានចេញជាសារវីដេអូបង្ហាញពីក្ដីរំភើបសប្បាយរីករាយ...
(ព្រះវិហារ)៖ តបតាមប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក្រុមហ៊ុន ជីប ម៉ុង ដែលមានសហស្ថាបនិក លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង បានចុះដោយផ្ទាល់ នាំយកថវិកាឧបត្ថម្ភរហូតដល់ទៅ ៤០ ម៉ឺនដុល្លារ ព្រមទាំងទឹកពិសាកម្ពុជា និងភេសជ្ជៈ ៥០០០ កេស ជូនកងទ័ពជួរមុខឈរជើងនៅព្រំដែនខេត្តព្រះវិហារ។...
“នេះជាទស្សនៈលំអៀង ខាងមនោគមវិជ្ជា” “បំផ្លាញដល់ទំនាក់ទំនង អប់រំ រវាងចិន និងអាមេរិក ក្នុងរយៈពេលយូរ” “នឹងបង្កការបំផ្លាញ ដ៏ខ្លាំងក្លាដល់ការរីក ចម្រើន ខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់អាមេរិក” ។ ល ។ អំពីរឿងដែលលោក Marco Antonio Rubio រដ្ឋមន្ត្រីការបរទេស អាមេរិក...