ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ អង្គភាពសារព័ត៌មានចំនួន១,៦២០ អង្គភាព សមាគមសារព័ត៌មានចំនួន២៦ អ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើបសរុបចំនួន ជាង ៨ពាន់នាក់បាន និងកំពុងបំពេញការងារ របស់ខ្លួនបានយ៉ាងពេញលេញ មានសុវត្ថិភាពនៅទូទាំងប្រទេស ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ ទាំងនេះជាលទ្ធផលនៃការធ្វើបច្ចុប្បន្នភាព ក្នុងក្របខណ្ឌនៃការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ចាប់តាំងពីដើមអាណត្តិទី៧ របស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ នេះជាប្រសាសន៍ឆ្លើយតបរបស់លោកទេព...
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងអ្នកធ្លាប់ហែលឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ទាំងយុវជនកើតក្រោយសម័យសង្គ្រាម សុទ្ធតែបានដឹងពីអតីតកាលដ៏មហាសែនវេទនារកអ្វីប្រៀបផ្ទឹមពុំបានរបស់កម្ពុជា។ ពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែបានដឹងច្បាស់ថា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឥស្សរជនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានទាញប្រទេសចេញពីឋាននរកលោកិយនេះ។ ប្រជាពលរដ្ឋខ្មែរសុទ្ធតែបានដឹងច្បាស់ថា នៅក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំចុងក្រោយ មិនដែលមានទេដែលប្រទេសកម្ពុជាបានស្គាល់សុខសន្តិភាពពេញលេញ និងអាចថែរក្សាសុខសន្តិភាពបានរយៈពេលយូរដូចសម័យកាលបច្ចុប្បន្ន ហើយសន្តិភាព និងការបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះឈ្នះដែលសម្រេចបានលទ្ធផលទាំងស្រុងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាស្នាដៃគ្មានពីររបស់សម្តេចតេជោ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Bild បានរាយការណ៍កាលពីថ្ងៃសុក្រថាសមាគមធុរកិច្ចអាល្លឺម៉ង់ធំៗ រាប់សិបកំពុងរៀបចំផែនការសកម្មភាពតវ៉ារួមគ្នាដ៏ធំមួយនៅពេលក្រោយក្នុងខែមករា ដើម្បីបង្ហាញពីការមិនពេញចិត្តរបស់ពួកគេចំពោះគោលនយោបាយសេដ្ឋកិច្ច របស់រដ្ឋាភិបាលសហព័ន្ធ។ បាតុកម្ម និងការតវ៉ាត្រូវបានគេគ្រោងធ្វើនៅក្នុងទីក្រុងប៊ែរឡាំង និងទីក្រុងផ្សេងទៀតរបស់អាល្លឺម៉ង់នៅថ្ងៃទី២៩ ខែមករា នេះបើយោងតាមការរាយការណ៍ដោយដកស្រង់សម្តីមេដឹកនាំនៃសមាគមធុរកិច្ចមួយចំនួន។ គេជឿជាក់ថាក្រុមសមាគមអាជីវកម្មជាង ៥០ដែលតំណាងឱ្យកម្មករបុគ្គលិកប្រហែល ២០លាននាក់ត្រូវបានគេរំពឹងថានឹងចូលរួមបាតុកម្មនេះ។ អង្គការធំៗដែលចូលរួមក្នុងសកម្មភាពនេះរួមមាន សមាគមសហគ្រិនគ្រួសារ ក្រុមឧស្សាហកម្មដែក Gesamtmetall សមាគមសណ្ឋាគារ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Elon Musk បានព្រមានថា សហរដ្ឋអាមេរិកមានហានិភ័យនៃការក្ស័យធន លុះត្រាតែចាត់វិធានការសំខាន់ និងជាបន្ទាន់ ដើម្បីដោះស្រាយការចំណាយរបស់រដ្ឋាភិបាលចំពេលមានការកើនឡើង នៃបំណុលសហព័ន្ធដែលកំពុងកើនឡើងខ្លាំង។ នាយកប្រតិបត្តិ SpaceX និងជាម្ចាស់ក្រុមហ៊ុន X គ្រោងនឹងដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលនាពេលខាងមុខឬហៅកាត់ថា DOGE ដែលជាទីភ្នាក់ងារដែលមានភារកិច្ចកាត់បន្ថយការចំណាយរបស់សហព័ន្ធ ដែលមិនចាំបាច់នៅពេលដែលប្រធានាធិបតីជាប់ឆ្នោត Donald Trump...
ភ្នំពេញ៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យក្រុមហ៊ុនPATA ជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារសំខាន់ៗ ដែលស្ថិតនៅក្នុងបណ្តាញរបស់ PATA ។ ការស្នើនេះធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តីអនុញ្ញាតឱ្យលោក Noor Ahmad Hamid ប្រធានក្រុមហ៊ុន PATA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ ដែលជាសមាជិកសមាគមទេសចរណ៍អាស៊ាន បង្កើនជើងហោះហើរត្រង់ពីគ្រប់ទីផ្សារមកកាន់កម្ពុជា និងរៀបចំដំណើរទស្សកិច្ចស្វែងយល់មកកាន់កម្ពុជា ឱ្យបានកាន់តែច្រើនឡើងថែមទៀត ។ ការជំរុញនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អនុញ្ញាតឱ្យតំណាងនិងសមាជិកសមាគមទេសចរណ៍អាស៊ាន (ASEANTA) អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានបង្ហាញក្តីសង្ឃឹមថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននឹងបញ្ចប់នៅឆ្នាំ២០២៥នេះ ជាមិនខាន។ លោកអធិកាបតីបានបន្ថែមទៀតថាទោះបីជាយ៉ាងណាក្តៅវានៅមិនទាន់ច្បាស់ថាតើវាអាចទៅរួចនោះទេ។ លោក Scholz បានទទូចថា ជម្រើសទាំងអស់ដើម្បីឈានដល់សន្តិភាព រួមទាំងមធ្យោបាយការទូត ត្រូវតែត្រូវបានពិចារណានិងត្រូវអនុវត្តឡើង។ ថ្លែងនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយនៅទីក្រុង Wolfsburg កាលពីថ្ងៃសុក្រ លោក Scholz...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានគម្រាមកំហែងដល់បទឈប់បាញ់ដែលនឹងកើតឡើងជាមួយក្រុមហាម៉ាស ប្រសិនបើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមិនផ្តល់បញ្ជីឈ្មោះចំណាប់ខ្មាំងអ៊ីស្រាអែល ដែលខ្លួននឹងដោះលែងក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់ទេនោះ។ ប្រតេសអ៊ីស្រាអែល និងក្រុមហាម៉ាសបានព្រមព្រៀងគ្នាកាលពីថ្ងៃពុធដើម្បីបញ្ចប់ជម្លោះរយៈពេល ១៥ ខែរបស់ពួកគេនៅតំបន់ហ្គាហ្សា ដែលបានឆក់យកជីវិតប្រជាជនអ៊ីស្រាអែលជាង ១,៧០០ នាក់ និងប្រជាជនប៉ាឡេស្ទីនជិត ៤៧,០០០ នាក់។កិច្ចព្រមព្រៀងបីដំណាក់កាល ដែលនៅក្នុងដំណាក់កាលដំបូងរបស់ខ្លួននឹងឃើញក្រុមហាម៉ាស់ធ្វើពាណិជ្ជកម្មចំណាប់ខ្មាំង ៣៣នាក់សម្រាប់ចំនួនអ្នកទោសប៉ាឡេស្ទីនដែលមិនបានបញ្ជាក់ត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃអាទិត្យបន្ទាប់ពីវាត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់លោក...
កំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ២២១នាក់ស្រី ៦៤ នាក់ស្ថិតនៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពិធីនេះ មានការចូលរួមពីលោក ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ អនុប្រធាន...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការអប់រំកុមារតូច គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដ៏រឹងមាំសម្រាប់សិស្សានុសិស្ស ឱ្យទទួលបានទាំងជំនាញរឹង និងជំនាញទន់ ការសិក្សាពេញមួយជីវិត។ នាឱកាសអញ្ជើញទស្សនកិច្ចសាលាមត្តេយ្យសិក្សាសហគមន៍ ស្ថិតនៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់គុណភាពយុទ្ធសាស្រ្តកំណែទម្រង់ការគ្រប់គ្រងអប់រំកុមារតូច លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន...