ស្ទឹងត្រែង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ន អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំង ប្រទេសសម្រេចបាន ៩២% ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាត កម្រិតមូលដ្ឋានសម្រេចបាន៨៩% និងការផ្តល់សេវាអនាម័យជនបទកម្រិតមូលដ្ឋាន សម្រេចបាន៩៥% ហើយមានរាជធានី/ខេត្តចំនួន ២១ ដែលសម្រេចបានជារាជធានី/ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ និង កម្រិតធម្មតា (ODF...
មហាសេដ្ឋី Elon Musk បញ្ចេញយោបល់ ចំពោះការតវ៉ាយ៉ាង កក្រើក៣ថ្ងៃជាប់ៗ គ្នានៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា លោក Trump ដាក់ពង្រាយទាហានម៉ារីន ៧០០ នាក់ និង ឆ្មាំជាតិ ៤.០០០ នាក់ ទៅកាន់ទីក្រុង Los Angeles...
ភ្នំពេញ៖ ចាប់ពីថ្ងៃស្អែកទី១១ ខែមិថុនា ឆ្នាំ២០២៥ តទៅប៉ុស្តិ៍ច្រកទ្វារអន្តរជាតិទាំងសងខាងប៉ោយប៉ែត-ខ្លងលឹក នឹងចាប់ផ្តើមបើកច្រកជាពិសេសបន្ថែមទៀត ដោយពេលព្រឹកបើកពី ម៉ោង៦:00នាទីដល់ម៉ោង ៨:00នាទី និងពេលល្ងាចបើកពី ម៉ោង១៧:00នាទីដល់ម៉ោង១៨,00នាទី ដើម្បីអោយកូនសិស្សខ្មែរដែលកំពុងរស់នៅ ជាមួយឪពុកម្តាយ ក្នុងផ្សាររោងក្លឿបានចេញចូលទាន់ម៉ោងសិក្សា។ ចំពោះអាណាព្យាបាលសិស្សព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ មធ្យោបាយចេញចូលទាំងអស់ នៅអនុវត្តការចេញចូល នៅម៉ោងដដែលគឺចាប់ពីពេលព្រឹកម៉ោង៩:00នាទី ដល់ម៉ោង១៦:00នាទីរសៀល។ប្រភពនគរបាលច្រកទ្វារប៉ោយប៉ែត។
ហ៊ូស្តុន៖ ការហាមឃាត់ការធ្វើដំណើរយ៉ាងទូលំទូលាយដែលចេញដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចូលជាធរមាននៅថ្ងៃចន្ទចំពេលមានភាពវឹកវរកាន់តែខ្លាំងឡើង លើការអនុវត្តច្បាប់អន្តោប្រវេសន៍របស់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិករូបនេះ ។ កាលពីចុងសប្តាហ៍ ក្រុមអ្នកតវ៉ាបានប៉ះទង្គិចគ្នា និងប្រឈមមុខជាមួយកងទ័ពឆ្មាំជាតិនៅកណ្តាលទីក្រុង Los Angeles អំឡុងពេលបាតុកម្មប្រឆាំងនឹងការវាយឆ្មក់ជនអន្តោប្រវេសន៍ ដែលបានវាយលុកពាសពេញរដ្ឋកាលីហ្វ័រញ៉ា។ នៅទីក្រុងញូវយ៉ក ក្រុមបាតុករបានកាន់កាប់អគារ Trump Tower កាលពីថ្ងៃចន្ទ ដោយទាមទារឱ្យដោះលែងជនអន្តោប្រវេសន៍ ដែលត្រូវបានឃុំខ្លួននៅក្នុងការវាយឆ្មក់នាពេលថ្មីៗនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី៕
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យត្រៀមវិធានការជម្លៀសប្រជាពលរដ្ឋដែលកំពុងនៅ ប្រទេសថៃ ឱ្យវិលចូលក្នុងប្រទេសវិញ ក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់វុធ នៅតាមខ្សែបន្ទាត់ព្រំដែន។ នេះបើយោងតាមចេញសេចក្ដីជូនដំណឹង ស្តីពីការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងប្រក្រតីភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ របស់ក្រសួងមហាផ្ទៃ ផ្ញើជូន អភិបាលខេត្តជាប់ព្រំដែនជាមួយថៃ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក សានូអ៉ិ កាស៊ូម៉ាសា (SANUI Kazumasa) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំព្រះរាជាណាកម្ពុជា និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ...
ភ្នំពេញ ៖ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ត្រៀមដាក់បង្ហាញឧបករណ៍ទំនើប ដែលផលិតដោយស្នាដៃសិស្ស-និស្សិតកូនខ្មែរ យ៉ាងហោចចំនួន ៥ប្រភេទ នៅក្នុង ឱកាសទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះ បណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត...
បរទេស៖ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងគៀវ គឺលោក Mikhail Brodsky បានបង្ហាញថា អ៊ីស្រាអែលបានបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ផលិតដោយសហរដ្ឋអាមេរិកដោយស្ងាត់ៗទៅកាន់អ៊ុយក្រែន។ ប្រទេសអ៊ីស្រាអែល ធ្លាប់បានទទូចថា ខ្លួនគ្រាន់តែផ្តល់ជំនួយមនុស្សធម៌ប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន RT ចេញ ផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Brodsky បាននិយាយនៅក្នុង...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក kamikaze របស់អ៊ុយក្រែនចំនួន ៤៩ គ្រឿង នៅពេលយប់។ ទីក្រុងមូស្គូនៅតែបន្តកំណត់គោលដៅទៅលើសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ចំនួននៃយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយដែលត្រូវបានរាយការណ៍ថា បានបាញ់ទម្លាក់ដោយកងកម្លាំងរុស្ស៊ីក្នុងអំឡុងពេលការវាយឆ្មក់ពេលយប់ថ្មីៗនេះបានប្រែប្រួលយ៉ាងទូលំទូលាយដោយឈានដល់ ១៧៤គ្រឿង ក្នុងអំឡុងពេលយប់ថ្ងៃទី ៥-៦ ខែមិថុនា។ យោធាបាននិយាយថា...