ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ លោក MIKI Watanabe អគ្គនាយកក្រុមហ៊ុន Watami Co., Ltd. និងជាអគ្គនាយកអង្គការ School Aid Japan បានលើកឡើងថា អង្គការ...
សៀមរាប៖ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា តាមការស្រាវជ្រាវជនជាតិខ្មែរកាលពីរាប់ពាន់ឆ្នាំមុន បានប្រើបច្ចេកទេសយកសំបកលៀសនិងខ្យង ធ្វើជាកំបោរប្រើប្រាស់ក្នុងការសាងសង់ជាសំណង់នានាក្នុងសម័យនោះ។ លោកលើកឡើង ក្នុងកម្មវិធីធ្វើបទបង្ហាញពី «ការអប់រំបេតិកណ្ឌ និងសិប្បកម្មនៅក្នុងតំបន់រមណីយដ្ឋានអង្គរ» នាថ្ងៃទី២៨ ខែឧសភា នៅនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា លើទឹកដីអង្គរ។ លោក អ៊ឹម...
កំពង់ស្ពឺ៖ ដោយមានការចូលរួមពីគ្រប់សមាសភាពនៃសសរស្តម្ភទាំង៦ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ បានណែនាំទៅគ្រប់ភាគីពាក់ព័ន្ធឱ្យរួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ។ការណែនាំនេះធ្វើឡើងក្នុងពិធីប្រកាសតែងតាំងលោក រស់ សុខ ជាប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នៅសាលាខេត្តកំពង់ស្ពឺ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថាដើម្បីកំណត់គោលដៅអភិវឌ្ឍក្នុងវិស័យទេសចរណ៍ និងសំដៅជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាក្នុងខេត្តកំពង់ស្ពឺឱ្យបានកាន់តែច្រើន ភាគីពាក់ព័ន្ធទាំងអស់ពិសេសអាជ្ញាធរមូលដ្ឋាន មន្ទីរទេសចរណ៍ត្រូវតែខិតខំក្នុងការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវគោលដៅទេសចរណ៍នានាដែលខ្លួនមាន។ជាងនេះត្រូវតែរៀបចំអភិវឌ្ឍន៍...
ភ្នំពេញ៖ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើង នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុន មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើង របស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ ។ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ បញ្ជាក់ឱ្យដឹងថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ...
កំពង់ឆ្នាំង ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ ចំណុះក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន៦៦៥កន្លែង ដល់ក្រុមយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈកម្រិត១ (C1) ព្រមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង។ ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីគោលនយោបាយអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ១.៥លាននាក់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាលោកកំពុងលេងជាមួយភ្លើង ខណៈដែលជម្លោះរុស្ស៊ី និងអ៊ុយក្រែន មិនបង្ហាញសញ្ញានៃការបញ្ចប់ភ្លាមៗនោះទេ ហើយថ្មីៗនេះទាំងអាមេរិក និងប្លុកអឺរ៉ុប ក៏បានបើកភ្លើងខៀវឲ្យអ៊ុយក្រែន ប្រើប្រាស់អាវុធវាយប្រហាររយៈចម្ងាញឆ្ងាយរបស់ខ្លួនផងដែរ។ លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅក្នុងការបង្ហោះលើបណ្ដាញសង្គម Truth...
រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ តាមម៉ោងក្នុងតំបន់លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ចិន-ក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រ នៅក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី ។ កិច្ចប្រជុំកំពូលនេះរៀបចំឡើង ក្រោមប្រធានបទ «រួមគ្នាបង្កើត កាលានុវត្តភាពរួមគ្នា ចែករំលែកវិបុលភាព» ។ លោក Anwar ប្រធានផ្លាស់វេននៃអាស៊ាន...
ពេលថ្មីៗកន្លងទៅនេះ មន្ត្រីការទូតរបស់ហ្វីលីពីន បានអះអាងក្នុងអំឡុង ពេលកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៦ថា គិតពិចារណាចុះកិច្ចព្រមព្រៀង កាន់តែច្រើន ដែលមានអំណោយផល ដល់ការគាំពារសន្តិភាព នៅសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន ។ ប៉ុន្តែ ក្រៅពីសាលកិច្ចប្រជុំ ហ្វីលីពីនមានទង្វើ បង្ករឿងហេតុ ជាបន្តបន្ទាប់ ពីការអនុវត្តសកម្មភាពចម្រុះពហុភាគីលើសមុទ្រលើកទី៦ ជាមួយកងទ័ពអាមេរិក នៅលំហសមុទ្រប្រជុំកោះ Nansha ដែលនៅក្បែរកោះ Palawan...
កំពង់ឆ្នាំង៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង បានចុះផ្សព្វផ្សាយ និងចងបដាស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្មដល់ទីតាំង ដើម្បីលើកកម្ពស់ការចូលរួម ការយល់ដឹង និងសហការអនុវត្តច្បាប់ពីគ្រប់ភាគីពាក់ព័ន្ធនឹងការប្រឆាំងពលកម្មកុមារ ជាពិសេសនៅវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម។ ពិធីផ្សព្វផ្សាយបានធ្វើឡើងដោយមានការចូលរួមពីម្ចាស់សហគ្រាស បងប្អូនកម្មករនិយោជិត អាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធ។ ជាមួយគ្នានេះ...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងឱ្យដឹងថា កម្ពុជា បានខិតខំរៀបចំ និងដោះស្រាយកត្តាដែលមានឥទ្ធិពលអវិជ្ជមានចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Bridgette...