រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី វង គន្ធារី ឆាយ ឫទ្ធិសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ លោកស្រី ម៉ាត់ ម៉ារ៉ា ប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបើកការបាញ់ប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា នៅក្នុងយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភ្នំខ្នែងពណ៌ ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ -ម៉ោង ១៦:១០នាទី យោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ នៅភូមិសាស្ត្រភ្នំខ្នែងពណ៌...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារ មកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បន្ថែមចំនួន ១គ្រាប់ទៀត
រដ្ឋមន្ត្រីការពារជាតិថៃ បានបញ្ជាក់ថា រដ្ឋាភិបាលមិនបានចេញបទបញ្ជាបទឈប់បាញ់ ទៅកងទ័ពនៅឡើយទេ និងបានបញ្ជាក់ថា នឹងមិនមានបទឈប់បាញ់ទេ រហូតដល់កម្ពុជា បញ្ចប់សកម្មភាពអរិភាព យ៉ាងច្បាស់លាស់ ។ នៅថ្ងៃទី១៣ ធ្នូ ២០២៥ ឧត្តមសេនីយ៍ ណាត់ធាផល ណាក់ផានិច រដ្ឋមន្ត្រីការពារជាតិថៃ បានឆ្លើយតបនឹងការច្របូកច្របល់ អំពីបទបញ្ជាបទឈប់បាញ់។ លោកបានបញ្ជាក់ច្បាស់ថា រដ្ឋាភិបាលមិនបានចេញ នូវបទបញ្ជាបទឈប់បាញ់ណាមួយ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃទាំងស្រុង ចាប់ពីថ្ងៃនេះរហូតដល់មានការចេញដំណឹងជាថ្មី។ ក្រសួងមហាផ្ទៃបញ្ជាក់ថា យោងលើការវិវត្ត នៃស្ថានភាពព្រំដែន ដែលភាគីថៃបានកំពុងឈ្លានពានដែនអធិបតេយ្យកម្ពុជា ដោយវាយប្រហារតាមគ្រប់ទម្រង់មិនរើសគោលដៅ បណ្តាលឱ្យប្រជាជនកម្ពុជាស្លាប់ និងរបួសព្រមទាំងប៉ះពាល់ដល់ភូមិឋានប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។...
បន្ទាយមានជ័យ៖ ក្នុងស្មារតីរួម “ខ្មែរតែមួយ” ជួយគ្នាក្នុងគ្រាអាសន្ន លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់តាំងក្រុមការងារនាំយកអំណោយ ទៅប្រគល់ជូនរដ្ឋបាល ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ដូចគ្នានឹងខេត្តឧត្តរមានជ័យដែរ ការបន្តនាំយកជំនួយសប្បុរសធម៌ ជូនដល់រដ្ឋបាលខេត្តនាពេលនេះ គឺសម្រាប់ចាត់ចែងចែកជូនដល់ វីរកងទ័ព ដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ផ្ដល់ជូន គ្រួសារ វីរកងទ័ព ៣គ្រួសារ និងប្រជាពលរដ្ឋភៀសសឹក ៤៣ គ្រួសារ សរុប ៤៦...
បន្ទាយមានជ័យ៖ ក្នុងស្មារតីរួម “ខ្មែរតែមួយ” ជួយគ្នាក្នុងគ្រាអាសន្ន លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់តាំងក្រុមការងារនាំយកអំណោយ ទៅប្រគល់ជូនរដ្ឋបាល ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ដូចគ្នានឹងខេត្តឧត្តរមានជ័យដែរ ការបន្តនាំយកជំនួយសប្បុរសធម៌ ជូនដល់រដ្ឋបាលខេត្តនាពេលនេះ គឺសម្រាប់ចាត់ចែងចែកជូនដល់ វីរកងទ័ព ដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ស្វាគមន៍និងគាំទ្រគំនិតផ្តួចផ្តើមរបស់លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្រាប់ការឈប់បាញ់នាយប់ថ្ងៃ១៣ ធ្នូនេះរវាងកម្ពុជា-ថៃ ដោយមានការតាមដានត្រួតពិនិត្យដោយ ក្រុមត្រួតអ្នកសង្កេតការអាស៊ាន (AOT) និងចូលរួមដោយសហរដ្ឋអាមេរិក៕