ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃ៣០ មេសានេះ សម្រេចតម្កល់សាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកបានការ និងបន្តការឃុំខ្លួនជនជាប់ចោទតាមនីតិវិធី ដោយរក្សាការផ្តន្ទាទោសឈ្មោះ ស្រី ស៊ីណា សរុប ៣១ឆ្នាំ និងសងសំណងចិត្តដល់ជនរងគ្រោះ សរុបប្រមាណ ២លាន ៥៥ម៉ឺនដុល្លារ។ នេះបើតាមការចេញផ្សាយរបស់តេឡេក្រាមព័ត៌មានយុទ្ធនាការក្រសួងយុត្តិធម៌។ ជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ត្រូវបានសាលាដំបូង...
ភ្នំពេញ៖ ខណៈដែលរបាយការណ៍ស្តីពី ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ដែលចេញដោយក្រសួងព័ត៌មាន រកឃើញថា ៨១.០៤% បានបញ្ជាក់ថាមានស្ថានភាពល្អប្រសើរនោះ ត្រូវបាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា ការស្ទង់មតិ គឺឈរលើការពិត ឈរលើមូលដ្ឋាននៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិធីសាស្ត្រ ដែលមានចែងជាសកល តាមរយៈចម្លើយ ដែលផ្តល់មកដោយពីតំណាងអ្នកសារព័ត៌មាន ទូទាំង២៥រាជធានី-ខេត្ត...
រដ្ឋពុំបានអនុញ្ញាត ឲ្យក្រុមហ៊ុន ហ្នឹង ហ្សុន អេនើជី អ៊ិនវេសម៉ិន រុករកប្រេងកាតនៅកំពតទេ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សូមជឿជាក់ថា ប្រព័ន្ធជ្រើសរើសក្លាយជាមន្ត្រីរាជការស៊ីវិល មិនចាំបាច់អស់លុយ ក្រៅពីការចុះឈ្មោះ ២ម៉ឺនរៀលតែប៉ុណ្ណោះ បណ្ឌិត គិន ភា៖ កម្ពុជា-វៀតណាម ត្រូវប្រយ័ត្នចំពោះការប្រកួតប្រជែង របស់មហាអំណាច លោក...
ប៉ាគីស្ថានចោទថា ឥណ្ឌាកំពុងរៀបចំផែនការ វាយប្រហារយោធាលើទឹកដីរបស់ខ្លួន ក្នុងរយៈពេល ២៤ម៉ោង ទៅ ៣៦ ម៉ោង លោក Modi ចេញបញ្ជាផ្តល់សិទ្ធដល់យោធា បើកប្រតិបត្តិការដោយសេរីឆ្លើយតបទៅនឹង ភេរវកម្មនៅ Kashmir ប្រទេសហុងគ្រី បោះឆ្នោត ដើម្បីសម្រេចចិត្ត ចាកចេញពីតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ICC លោក Trump...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា ប្រសិនបើសហរដ្ឋអាមេរិកចង់ដោះស្រាយបញ្ហាទាក់ទងនឹងពន្ធតាមរយៈការសន្ទនា និងការចរចា វាគួរតែបញ្ឈប់ការគំរាមកំហែង និងសម្ពាធរបស់ខ្លួន នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Guo បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent លើបញ្ហាពន្ធគយជាមួយប្រទេសចិន។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយលោក Bessent បានឲ្យដឹងថា “ខ្ញុំជឿថាវាអាស្រ័យលើប្រទេសចិន...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឈិន ស៊ីម៉ុន (Simon Chen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd. បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានចេញជូនដំណឹងស្តីពី ការដាក់ឱ្យប្រើប្រាស់ពេញលេញសេវារដ្ឋបាល លើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល ការបញ្ជាក់អត្តសញ្ញាណបុគ្គល និងការបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល។ បើតាមសេចក្ដីជូនដំណឹង បានឱ្យដឹងថា ដោយមានកិច្ចសហការ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ ពេញលេញសេវារដ្ឋបាលចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ លើការ...
បន្ទាប់ពីកាន់អំណាច១០០ថ្ងៃ លោកត្រាំ និងគោលនយោបាយ “អាមេរិកជាអាទិភាព”របស់លោកបានជួបប្រទះឧបសគ្គធំ ! តាមការស្ទង់មតិពីរ លើករបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ១ម៉ឺន៥ពាន់៩រយ៤៧នាក់ ដែលមកពីប្រទេសចំនួន៣៨ លើពិភពលោក នៅខែកុម្ភៈនិងខែមេសាឆ្នាំនេះឱ្យដឹងថា កម្រិតពេញចិត្តរបស់អ្នកផ្តល់បទសម្ភាសន៍ អាមេរិក ចំពោះសភាពការណ៍ កាន់អំណាច របស់លោកត្រាំបានធ្លាក់ចុះយ៉ាងឆាប់រហ័ស និន្នាការ នៃគោលនយោបាយការទូត “អាមេរិកជាអាទិភាព”...
យប់ថ្ងៃទី២៩ ខែមេសា មន្ត្រីពាក់ព័ន្ធនៃក្រសួងការបរទេសចិន បានកោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅចិន ដើម្បីតវ៉ាយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើអវិជ្ជមាន មួយចំនួន របស់ភាគីហ្វីលីពីន ក្នុងវិស័យពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ និងសន្តិសុខ ។ ទង្វើរបស់ភាគីចិន មិនត្រឹមតែបានការពារសិទ្ធិ និងផលប្រយោជន៍ត្រឹមត្រូវ របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏ដើម្បីគាំពារសន្តិភាពនិង ភាពសុខសាន្តត្រានក្នុងតំបន់ផងដែរ ។ ចាប់ពីឆ្នាំ២០២៣មក ហ្វីលីពីនក៏ជាកត្តាអស្ថិរភាពសំខាន់ក្នុងស្ថានការណ៍ភូមិសាស្ត្រនយោបាយ នៃតំបន់អាស៊ីប៉ាស៊ីហ្វិកដែរ ។...
ខណៈរដ្ឋាភិបាលអាមេរិក អាណត្តិថ្មី កាន់អំណាចបាន ១០០ ថ្ងៃ តាមការស្ទង់មតិជាសកល ដែលចេញផ្សាយដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបង្ហាញថា ទង្វើសម្លុតកំហែង ខាងពន្ធគយ របស់សហរដ្ឋអាមេរិក បានបណ្តាលឱ្យសន្ទុះប្រឆាំង សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក កើនឡើង យ៉ាងឆាប់រហ័ស ។ អ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសចំនួន ៣៧ ក្នុងចំណោមប្រទេសចំនួន...