វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលរបស់ខ្លួននៅឆ្នាំ២០២៥ មកត្រឹម ២.៨ ភាគរយ ដែលជាការថយចុះយ៉ាងខ្លាំង ០.៥ ភាគរយពីការព្យាករណ៍កាលពីខែមករារបស់ខ្លួន នេះបើយោងតាមទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយ (WEO) ។ របាយការណ៍បានឲ្យដឹងថា “ចាប់តាំងពីការចេញផ្សាយការអាប់ដេត WEO ខែមករា វិធានការពន្ធថ្មីជាបន្តបន្ទាប់ដោយសហរដ្ឋអាមេរិក និងវិធានការតបតដោយដៃគូពាណិជ្ជកម្មត្រូវបានប្រកាស និងអនុវត្តដោយពន្ធគយសកល កាលពីថ្ងៃទី ២...
តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន កំពុងពិចារណាពង្រីកការនាំចូលអង្ករដែលដាំដុះដោយសហរដ្ឋអាមេរិកដោយមិនគិតពន្ធ ដែលជាផ្នែកមួយនៃការចរចាលើការយកពន្ធខ្ពស់ដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន នេបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ សំណើមួយពាក់ព័ន្ធនឹងការបង្កើនបរិមាណនាំចូលពីសហរដ្ឋអាមេរិកដល់ប្រហែល ៤១០,០០០ តោនពី ៣៥០,០០០តោន នាពេលបច្ចុប្បន្ន។ ប្រភពដដែលបានបន្តថា បច្ចុប្បន្នប្រទេសជប៉ុន បាននាំចូលប្រមាណ ៧៧០.០០០ តោននៅទូទាំងពិភពលោកក្នុងមួយឆ្នាំដោយមិនគិតពន្ធ។ ប្រភពបានបន្ថែមថា ជប៉ុនជាប្រពៃណីបានការពារឧស្សាហកម្មអង្ករក្នុងស្រុករបស់ខ្លួនក្នុងការចរចាពាណិជ្ជកម្ម ប៉ុន្តែរដ្ឋាភិបាលបានកំណត់ថាសម្បទានមួយចំនួនគឺចាំបាច់ ដើម្បីទទួលបានការលើកលែងពន្ធពីសហរដ្ឋអាមេរិក។ សំណើនេះក៏កើតឡើងចំពេលដែលមានការអំពាវនាវកាន់តែច្រើនឡើងនៅក្នុងប្រទេសជប៉ុនសម្រាប់អង្ករនាំចូលដែលមានតម្លៃសមរម្យ ដោយសារតម្លៃនៅតែបន្តកើនឡើងដោយសារតែផ្នែកខ្លះនៃការផ្គត់ផ្គង់...
បរទេស៖ ប៉ូលិសឥណ្ឌា បាននិយាយថា ខ្មាន់កាំភ្លើងបានបាញ់សម្លាប់អ្នកទេសចរយ៉ាងហោចណាស់ ២៦ នាក់កាលពីថ្ងៃអង្គារនៅឯរមណីយដ្ឋានមួយក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។ ប៉ូលីសបាននិយាយនៅក្នុងអ្វីដែលហាក់ដូចជាការផ្លាស់ប្តូរដ៏សំខាន់ នៅក្នុងជម្លោះក្នុងតំបន់ដែលអ្នកទេសចរភាគសម្រាលលំហែរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ប៉ូលីសបានស្តីបន្ទោសពួកសកម្មប្រយុទ្ធដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌាចំពោះការវាយប្រហារនៅវាលស្មៅ Baisaran ដែលមានចម្ងាយប្រហែល ៥ គីឡូម៉ែត្រ ពីទីក្រុងរមណីយដ្ឋាន Pahalgam...
លោក Zelensky បដិសេធមិនទទួលស្គាល់ថា Crimea ជាទឹកដីរបស់រុស្ស៊ី តាមការចង់បានរបស់អាមេរិកទេ បាក់ស្ពាន នៅភាគឦសាន ទីក្រុងប៉េកាំង របស់ចិន ដោយសារតែភ្លើងឆេះ លោក Elon Musk ប្រកាសកាត់បន្ថយ ពេលវេលាការងារ ជាមួយរដ្ឋាភិបាល និងបង្កើនពេលវេលាជាមួយ Tesla វិញ សហរដ្ឋអាមេរិក ដាក់បញ្ចូលការ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចង្អុលបង្ហាញថា កម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ «គ្រប់ជ្រុងជ្រោយ» បន្ថែមទៀត ពីព្រោះប្រទេសទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងច្រើន និងលើគ្រប់វិស័យ។ ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសទទួលស្វាគមន៍ លោកស្រី Paetongtarn Shinawatra...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ស្ថាប័ន្ធរបស់កម្ពុជា កំពុងរៀបចំនីតិវិធីពិសេសបន្ថែម សម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដោយនឹងពង្រឹងយន្តការត្រួតពិនិត្យ ការប្រើប្រាស់វត្ថុធាតុដើម និងតម្លៃបន្ថែមក្នុងស្រុក។ បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា កម្ពុជា បានអនុវត្តយ៉ាងគត់មត់នូវវិធានពាណិជ្ជកម្មអន្តរជាតិ កាតព្វកិច្ច និងការសន្យាពេលចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះកម្ពុជាបានរៀបចំនិង ប្រកាសឱ្យប្រើច្បាប់ស្តីពីវិធានដើមកំណើតទំនិញ កាលពីថ្ងៃទី៥...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចុះហត្ថលេខាលើឯកសារចំនួន ៣ ជាមួយភាគីថៃ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។...
ម៉ូស្គូ៖ កាសែត Wall Street Journal រាយការណ៍ថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យកំណត់ទឹកដីជុំវិញរោងចក្រនុយក្លេអ៊ែរ Zaporozhye ថាជាអព្យាក្រឹត ដែលអាចស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Spunik របស់ប្រទេសរុស្ស៊ី។ ប្រភពបានចុះផ្សាយថា វាគ្មានងើយឆ្ងល់នោះទេ ដែលរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye (NPP) បានទាក់ទាញការចាប់អារម្មណ៍ពីជនជាតិអាមេរិក...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឲ្យដឹងថា អ៊ីរ៉ង់បើកចំហរក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ក្នុងកិច្ចពិភាក្សាដោយប្រយោលដែលកំពុងបន្ត ប្រសិនបើផលប្រយោជន៍ជាតិរបស់ប្រទេសនេះ ត្រូវបានរក្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Pezeshkian បានឲ្យដឹងក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងតេអេរ៉ង់ថា “នៅក្នុងការចរចាជាមួយសហរដ្ឋអាមេរិក យើងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចព្រមព្រៀងមួយនៅក្នុងក្របខ័ណ្ឌដែលបានកំណត់ ហើយខណៈពេលដែលធានាបាននូវផលប្រយោជន៍ជាតិរបស់យើង” ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានព្រមានថា “ទោះជាយ៉ាងណាក៏ដោយ...
ភ្នំពេញ៖ នៅសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។