ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំចុះបញ្ជី ការផ្តល់ ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើមោឃភាព និងការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងបណ្តឹងមិនសុខចិត្ត។ ប្រកាសនេះ កំណត់អំពីបែបបទ និងនីតិវិធី នៃការស្នើសុំចុះបញ្ជី ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដំបូង ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើមោឃភាព...
ភ្នំពេញ ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះ- រាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធាន ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានអញ្ជើញចែករំលែក បទពិសោធន៍...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា វត្តមានរបស់លោកស្រី នាយករដ្ឋមន្ត្រីថៃ នៅកម្ពុជា នាពេលនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន ។ ការថ្លែងគូសបញ្ជាក់របស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគី ជាមួយលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្តែងការរំលែកទុក្ខរបស់គាត់ទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi និងប្រធានាធិបតី Droupadi Murmu ចំពោះការវាយប្រហារភេរវកម្មដ៏សាហាវនៅរដ្ឋ Jammu និង Kashmir កាលពីថ្ងៃអង្គារ។ យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ខ្មាន់កាំភ្លើង៤នាក់បានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់២៧ នាក់នៅជិតទីក្រុង Pahalgam...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky មេដឹកនាំរបស់អ៊ុយក្រែនបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ទីក្រុងគៀវនឹងមិនពិភាក្សាអំពីការទទួលស្គាល់គ្រីមៀ Crimeaជាទឹកដីរបស់រុស្ស៊ីទេ ។ មុននោះកាសែត Washington Post បានសរសេរកាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពអនាមិកថា សហរដ្ឋអាមេរិកនឹងស្នើឱ្យទទួលយកជាផ្លូវការនូវឧបទ្វីបនេះជាផ្នែកមួយនៃសហព័ន្ធរុស្ស៊ីនៅក្នុងកិច្ចប្រជុំមួយជាមួយទីក្រុងគៀវ និងអ្នកគាំទ្រអឺរ៉ុបរបស់ខ្លួននៅថ្ងៃពុធ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពទូលំទូលាយដើម្បីបញ្ឈប់ជម្លោះ។ លោក Zelensky បាននិយាយថា ៖គ្រីមេ គឺជាទឹកដីរបស់យើង...
ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមសំណុំរឿងលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ បទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ប្រព្រឹត្តនៅកម្ពុជា ក្នុងឆ្នាំ២០២៤។...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក Fabrizio Angelo Orlando នាយកទទួលបន្ទុកសកលផ្នែកកិច្ចការ របស់ក្រុមហ៊ុន Tripadvisor (Global Director, Industry Affairs) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៣ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាសហអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៧។ ពិធីចុះហត្ថលេខាលើឯកសារចំនួន៧ រួមមាន៖ ១)...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា ខណៈដែលកម្ពុជាត្រៀមខ្លួនជាស្រេច និងបើកចំហរជានិច្ច ព្រមទាំងមានឆន្ទៈ ចង់រីកចម្រើនជាមួយគ្នា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍ ។ ការថ្លែងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងពិធីបដិសណ្ឋារកិច្ច ទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ របស់លោកស្រី ផែថងថាន...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងបន្តលើកលែងពន្ធចំពោះអគារជាប់គាំងទាំងអស់នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុរហូតដល់ឆ្នាំ២០២៨ ។ការលើកលែងពន្ធនេះគឺអនុវត្តតាម “កម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងនាថ្ងៃ២៣ មេសា ចំពោះអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែមដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាលដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦...