ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ការដំឡើងពន្ធលើបន្ទះសូឡានាំចូលពីកម្ពជាដល់ទៅ ៣៥២១% របស់សហរដ្ឋអាមេរិក ពុំមានពាក់ព័ន្ធនឹងការអនុវត្តពន្ធគយបដិការរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកដែលបានប្រកាសកាលពី ដើមខែមេសា ឆ្នាំ២០២៥ នេះឡើយ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រសួង បញ្ជាក់ជូនថា ករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្អួចថ្លៃ និងការឧបត្ថម្ភធននេះ ជា នីតិវិធី ដោយផ្អែកលើបណ្តឹងរបស់ក្រុមហ៊ុនផលិតបន្ទះសូឡាក្នុងស្រុករបស់សហរដ្ឋអាម៉េរិកដែលព្រួយបារម្ភចំពោះការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Politico បានរាយការណ៍ដោយដកស្រង់ប្រភពអនាមិកថា ប្រធានាធិបតីអាមេរិក Donald Trump បានរារាំងស្ទើរតែគ្រប់បណ្តាញទំនាក់ទំនងការទូតជាមួយប្រទេសចិន ក្នុងគោលបំណងដើម្បីដោះស្រាយដោយផ្ទាល់ជាមួយសមភាគីចិន Xi Jinping នៅពេលដែលសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរកាន់តែកើនឡើងបែបនេះ។ ការបង្កើនពន្ធក្នុងទ្រង់ទ្រាយ tit-for-tat រវាងសហរដ្ឋអាមេរិក និងចិនគឺជាផ្នែកមួយនៃយុទ្ធនាការពន្ធដ៏ទូលំទូលាយរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសជាង៩០ ដែលបាននិយាយថាមានគោលបំណងដោះស្រាយអតុល្យភាពពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ិនតោន។ ខណៈពេលដែលលោក Trump បានផ្អាកការឡើងភ្នំសម្រាប់ប្រទេសភាគច្រើនអស់រយៈពេល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតThe Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថាចក្រភពអង់គ្លេស នឹងជំរុញការផលិតគ្រឿងផ្ទុះយ៉ាងខ្លាំងដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងពេកទៅលើសហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍ គេសង្កេតឃើញមានថាកុងតឺន័រដឹកជញ្ជូននឹងត្រូវដាក់ពង្រាយនៅទូទាំងចក្រភពអង់គ្លេស ដើម្បីផលិត RDX ដែលជាគ្រឿងផ្ទុះដ៏សំខាន់ដែលប្រើក្នុងកាំភ្លើងធំទំហំ១៥៥ មីលីម៉ែត្រ និងអាវុធផ្សេងទៀតរបស់អង់គ្លេស។ ក្នុងនោះផងដែរ BAE Systems ដែលជាអ្នកផលិតតែម្នាក់គត់របស់ចក្រភពអង់គ្លេស ក៏មានគម្រោងសាងសង់រោងចក្រថ្មីចំនួន៣ កន្លែងផងដែរដើម្បីបង្កើនភាពធន់របស់ប្រព័ន្ធនេះបើយោងតាមលោក Steve Cardew...
បរទេស៖ កាបូបរបស់រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក គឺលោកស្រី Kristi Noem ត្រូវបានគេលួចកាលពីយប់ថ្ងៃអាទិត្យ ខណៈពេលដែលលោកស្រីកំពុងពិសារអាហារ នៅភោជនីយដ្ឋានមួយក្នុងទីក្រុង Washington, DC , នេះបើតាមប្រភពសមត្ថកិច្ចពីរ បានបញ្ជាក់ប្រាប់ CNBC ។ យោងតាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បាឆនឱ្យដឹងថា អ្នកនាំពាក្យក្រសួង...
កំពង់ស្ពឺ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាគណៈធិបតីប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ...
បរទេស៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បាននិយាយថា យន្តហោះ Delta Air Lines ដឹកអ្នកដំណើរជិត ៣០០ នាក់បានឆេះម៉ាស៊ីន បន្ទាប់ពីបានត្រឡប់ពីច្រកទ្វារ នៅឯអាកាសយានដ្ឋានអន្តរជាតិ Orlando ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ដោយបង្ខំឱ្យអ្នកដំណើរជម្លៀសខ្លួន ដោយប្រើស្លាយរំអិលចុះក្រោម។ យោងតាមសារព័ត៌មាន The...
ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំអនុញ្ញាត បង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មីចំនួន ៣ទីតាំង ស្ថិតនៅតាមខេត្តជាប់តំបន់ឆ្នេរនៃប្រទេសកម្ពុជា។ តំបន់គ្រប់គ្រងជលផលសមុទ្រថ្មី ៣ទីតាំង ដែលស្នើសុំបង្កើតដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទីតាំងនៅកោះស្តេច...
ភ្នំពេញ៖ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប និងវីដេអូអប់រំដែលបានផលិតរួច សម្រាប់ផ្សព្វផ្សាយក្នុងដំណាក់កាល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។ ក្រោយពីបានស្តាប់របាយការណ៍...
ភ្នំពេញ ៖ ប្រតិបត្តិការបង្រ្កាបក្មេងទំនើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅតែបន្តធ្វើឡើងយ៉ាង ក្តៅគគុក បើទោះបីជាសមត្ថកិច្ចជាប់មមាញឹក នៅក្នុងការងារសន្តិសុខ សណ្តាប់ធ្នាប់ជាទូទៅដើម្បីការពារ និងសម្របសម្រួល ដល់ប្រជាពលរដ្ឋ បានធ្វើបុណ្យធ្វើទាន និងជួបជុំកម្សាន្ត សប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីក៏ដោយ ។ ជាក់ស្ដែងលទ្ធផលនៃការបង្ក្រាបក្មេងទំនើង ក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំ មានក្មេងទំនើងជាង១០នាក់ ត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានបង្ក្រាបបាន និងបញ្ជូនទៅតុលាការ ហើយដែលពេលនេះកំពុងស្ថិតនៅក្នុងពន្ធនាគារ។ ទន្ទឹមនេះបើទោះបីជាបញ្ចប់នូវពិធីបុណ្យចូលឆ្នាំថ្មីរហូតមកដល់បច្ចុប្បន្ន...
ប៉ុន្មានថ្ងៃជាប់មកនេះ ភាគីអាមេរិកចាប់ផ្តើមធ្វើអ្វីដែលហៅថា ការចរចាអំពី“ពន្ធគយបដិការ” ដែលប៉ុនប៉ងបង្ខំឱ្យដៃគូពាណិជ្ជកម្មឱនក្បាលចុះញ៉ម ។ ក្នុងការពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មអាមេរិក-ជប៉ុន ដែលបើកធ្វើមុនគេបង្អស់ ភាគីអាមេរិកទាមទារឱ្យភាគីជប៉ុនបន្ធូរបន្ថយគោលជំហរ លើបញ្ហាអត្រាប្តូរប្រាក់និងបន្ថែមថវិកាការពារជាតិជាដើម។ រាល់កលល្បិចទាំងអស់ដែលតម្កល់ទុក ផលប្រយោជន៍របស់ភាគីអាមេរិកជាស្នូល ត្រូវបានលាតត្រដាងយ៉ាងច្បាស់លាស់ ។ មិនតែប៉ុណ្ណោះទេ រដ្ឋាភិបាលអាមេរិកក៏ត្រៀមដាក់សម្ពាធ ទៅលើប្រទេសដទៃទៀតក្នុងការចរចាអំពីពន្ធគយ ដែលតម្រូវឱ្យពួកគេដាក់កំហិតលើការ ប្រាស្រ័យទាក់ទងខាងពាណិជ្ជកម្មជាមួយប្រទេសចិន ដើម្បីដូរយកការលើកលែងពន្ធគយពីភាគីអាមេរិក ។ តែលទ្ធផលគឺយ៉ាងណាហ្នឹង?...