ខេត្តពោធិ៍សាត់÷ រដ្ឋបាលស្រុកកណ្តៀង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកធ្វើដំណើរ ទាំងអស់ តាមបណ្តោយស្ទឹងពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំកណ្តៀង និងឃុំអន្លង់វិល ស្រុកកណ្តៀង ជ្រាបថា៖ បន្ទាប់ពីស្ថានភាពទឹកជំនន់ទឹកភ្លៀងបានស្រកចុះជាបន្តបន្ទាប់ ធ្វើឱ្យដីនៅតាមបណ្តោយច្រាំងស្ទឹងទាំងសងខាង នៅបន្តជោគទឹកនៅឡើយ។ ជាក់ស្តែងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានករណីបាក់ច្រាំងស្ទឹងចំនួន ២កន្លែង ប្រវែងសរុប ១២៥ម៉ែត្រ ដែលមានទីតាំងដូចខាងក្រោម៖ ១....
បរទេស÷ ក្រុមហ៊ុន PTT Oil and Retail Business (OR) របស់ថៃ កំពុងពង្រីកខ្លួនទូទាំងពិភពលោក ជាមួយនឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រនៅក្នុងប្រទេសកម្ពុជា វៀតណាម និងមីយ៉ាន់ម៉ា ខណៈពេលដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ EV និងកំណើនប្រកបដោយចីរភាព។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥...
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រង់ទិសនិងយកគំរូដឹកនាំដ៏បុិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ចើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ស្វាយ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ហើយបានឯកភាពគ្នា បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ ក្នុងឱកាសនៃជំនួប,...
ប៉េកាំង៖ ជម្លោះការទូតកាន់តែកើនឡើងជុំវិញការកត់សម្គាល់ថ្មីៗរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi លើកោះតៃវ៉ាន់ បានជំរុញឱ្យស្ថានទូតចិនប្រចាំប្រទេសជប៉ុន ចេញការព្រមានថ្មីសម្រាប់ការធ្វើដំណើរសម្រាប់ប្រទេសជិតខាង ដោយអះអាងថាបរិយាកាសសន្តិសុខជប៉ុនកាន់តែយ៉ាប់យ៉ឺន។ នៅក្នុងការជូនដំណឹងលើកទីពីរ ដែលចេញផ្សាយនៅយប់ថ្ងៃពុធ បន្ទាប់ពីការជូនដំណឹងមួយនៅថ្ងៃទី ១៤ ខែវិច្ឆិកា ស្ថានទូតបានជំរុញឱ្យពលរដ្ឋចិនដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនរួចហើយ បង្កើនការយល់ដឹងអំពីសុវត្ថិភាពរបស់ពួកគេ និងការពារខ្លួនឯង ដោយសំដៅទៅលើ “របាយការណ៍ថ្មីៗជាច្រើន” ពីជនបរទេសថា ពួកគេត្រូវបាន “រំលោភបំពាន វាយដំ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រុមហ៊ុន Kunming Chuan Jin Nuo Chemical Co., Ltd. (CJN) របស់ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ជាមួយក្រុមហ៊ុន El Sewedy Industrial Development របស់ប្រទេសអេហ្ស៊ីប ដើម្បីសាងសង់បរិវេណឧស្សាហកម្មគីមីផូស្វាតដ៏សំខាន់មួយនៅក្នុងតំបន់សេដ្ឋកិច្ចប្រឡាយជីក Suez (SCZone) ភាគខាងកើតទីក្រុងគែរ។ តាមផែនការក្រុមហ៊ុនចិននឹងវិនិយោគប្រាក់១ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោងនេះ ដែលនឹងគ្របដណ្តប់លើផ្ទៃដី៩០៥០០០...
បរទេស៖ អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte អាចត្រូវបានដោះលែងពីការឃុំខ្លួននៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅថ្ងៃសុក្រនេះ ខណៈដែលចៅក្រមសាលាឧទ្ធរណ៍ត្រូវបានកំណត់ដើម្បីសម្រេចលើសំណើសុំដោះលែងលោក អំឡុងពេលដែលដំណើរការលើលោកកំពុងបន្តលើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមអ្នកច្បាប់របស់លោក Duterte កំពុងប្តឹងឧទ្ធរណ៍លើការសម្រេចចិត្តក្នុងខែតុលា ដើម្បីរក្សាការឃុំឃាំងអ្នកដែលមានអាយុលើសពី៨០ឆ្នាំ បន្ទាប់ពីចៅក្រមបានរកឃើញថា គាត់ទំនងជាមិនព្រមវិលត្រឡប់មកសវនាការវិញ ហើយអាចប្រើសេរីភាពរបស់គាត់ដើម្បីបំភិតបំភ័យសាក្សី។ រដ្ឋអាជ្ញានៅ ICC...
បរទេស៖ ក្រុមអ្នកពន្លត់អគ្គីភ័យហុងកុងបានរកឃើញសាកសពមនុស្សរាប់សិបនាក់ទៀត នៅថ្ងៃសុក្រនេះ ក្នុងអំឡុងពេលស្វែងរកនៅក្នុងអគារ អាផាតមិន បន្ទាប់ពីអគ្គីភ័យដ៏ធំមួយបានឆាបឆេះអគារចំនួន៧ក្នុងចំណោមអគារទាំង៨។ ចំនួនអ្នកស្លាប់ក្នុងគ្រោះអគ្គិភ័យដ៏សាហាវបំផុតមួយក្នុងទីក្រុងឥឡូវនេះមានយ៉ាងហោចណាស់ ១២៨នាក់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមជួយសង្គ្រោះបានផ្តល់អាទិភាពដល់អាផាតមិនដែលពួកគេបានទទួលការហៅទូរស័ព្ទជាច្រើនដងសម្រាប់ជំនួយក្នុងអំឡុងពេលមានអគ្គិភ័យ ប៉ុន្តែមិនអាចទៅដល់បានទេ នេះបើតាមលោក Derek Armstrong Chan នាយករងនៃសេវាកម្មអគ្គីភ័យហុងកុងបានប្រាប់អ្នកយកព័ត៌មាន។ ចំនួនអ្នកស្លាប់ត្រូវបានកើនឡើងចំនួន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការពេញចិត្តចំពោះពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ដែលមានការកើនឡើង ជាបន្តបន្ទាប់ ហើយសង្ឃឹមថាគោលដៅ ដែលប្រទេសទាំងពីរ ដែលចង់សម្រេចឱ្យបាន២០ពាន់លានដុល្លារនោះ នឹងអាចសម្រេចបាននៅពេលខាងមុខ។ ក្នុងជំនួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក...
ភ្នំពេញ ៖ កម្ពុជា-ឡាវ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការ កសាងព្រំដែនរួមប្រកបដោយ សន្តិភាព មិត្តភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ នេះបើយោងតាមលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ។...