កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា លោកបានពិភាក្សាអំពីការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Mark Rutte ក្នុងទីក្រុងគៀវ។ បន្ទាប់ពីកិច្ចពិភាក្សា លោក ហ្សេឡនស្គី បានឲ្យដឹងថា អ៊ុយក្រែនមានគោលបំណងធានា “មាត្រា៥” ដែលស្រដៀងនឹងមាត្រា៥ នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ទីក្រុងឈីកាហ្គោ អាចជាទីក្រុងបន្ទាប់ ដែលរដ្ឋាភិបាលសហព័ន្ធ កំណត់គោលដៅ ក្នុងការបង្រ្កាបឧក្រិដ្ឋកម្មរបស់ខ្លួន បន្ទាប់ពីសកម្មភាពជាច្រើនថ្ងៃ នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯការិយាល័យ Oval លោក ដូណាល់ ត្រាំ បានឲ្យដឹងថា រដ្ឋធានីកំពុងក្លាយជា...
ម៉ូស្គូ ៖ ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងពិភាក្សាគ្នាអំពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការ លើឧស្ម័នធម្មជាតិរាវ (LNG) មិនត្រឹមតែនៅក្នុងតំបន់ អាកទិករបស់រុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងនៅក្នុងរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិកផងដែរ។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយកម្មករឧស្សាហកម្មនុយក្លេអ៊ែរ និងអ្នកវិទ្យាសាស្ត្រនៅទីក្រុង Sarov តំបន់ Nizhny Novgorod លោក ពូទីន បានកត់សម្គាល់ថា ក្រុមហ៊ុនរុស្ស៊ីជាច្រើន...
កាលពីវេលាម៉ោង 00.26នាទី ថ្ងៃទី 21 ខែសីហាឆ្នាំ 2025 អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ស្តីពីករណីក្មេងទំនើងជាង១០នាក់ បានកាប់គ្នា នៅចំណុចផ្លូវម៉ៅសេទុងកែងផ្លូវមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ហើយគេចខ្លួនបាត់អស់ បន្សល់ទុក ម៉ូតូ01គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកចំណាត់ការផ្លូវច្បាប់របស់នាយករដ្ឋមន្រ្តីស្តីទីថៃ ចំពោះថ្នាក់ដឹកនាំកម្ពុជា មិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពកម្ពុជា គោលការណ៍សមភាពអធិបតេយ្យ និងការគោរពគ្នាទៅវិញទៅមកដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃ យ៉ាងធ្ងន់ធ្ងរ។ នេះជាការលើកឡើងរបស់លោកក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី១៩ ខែសីហា ។ លោកបន្តថា ប្រការរបស់នាយករដ្ឋមន្រ្តីថៃ...
បរទេស៖ កាសែត Financial Times បានរាយការណ៍ថា អ៊ុយក្រែនបានស្នើឱ្យអ្នកគាំទ្រអឺរ៉ុបរបស់ខ្លួនចំណាយ ១០០ ពាន់លានដុល្លារ សម្រាប់កិច្ចព្រមព្រៀងទិញអាវុធពីអាមេរិក។ ទីក្រុងគៀវ បន្តស្វែងរកការធានាសន្តិសុខពីទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី និងប្រមុខរដ្ឋអឺរ៉ុបខាងលិចមួយចំនួន...
ខេត្តកំពត៖ ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS) គណៈបញ្ជាការឯកភាពខេត្តកំពត ក្នុងដើម ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចម្រុះរបស់ស្នងការនគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ មន្ត្រីជំនាញ និងដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនិងអនុវត្តន៍នីតិវិធីច្បាប់លើបណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាក់ទងនឹងករណីផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រខេត្តកំពត ដោយបានឈានទៅឃាត់ខ្លួនជនសង្ស័យ និងចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យជាមេខ្លោង សរុបចំនួន១៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ...
ត្បូងឃ្មុំ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំង និងគណៈកម្មការសហគមន៍នេសាទសាមគ្គីមាត់ឃ្មង់សហការជាមួយកម្លាំងយោធាភូមិភាគ២ រដ្ឋបាលឃុំជីរោទ៍២និងរដ្ឋបាលឃុំទន្លេបិទ សរុបចំនួន៧នាក់ បានចុះល្បាត ត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនានា នៅក្នុងភូមិសាស្រ្តឃុំទន្លេបិទនិងឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបានរុះរើ បំផ្លាញចោលឧបករណ៍នេសាទស្បៃមុងខុសច្បាប់ ស្មើ១ករណី រួមមាន៖លូស្បៃមុង ២៨មាត់,របាំងស្បៃមុង ១១២០ម៉ែត្រ,បង្គោលចម្រឹង ៤២០ដើម,ចាក់លែងត្រីចម្រុះ ១៥០គីឡូក្រាម។
ភ្នំពេញ៖ សហភាពអឺរ៉ុបផ្ដល់ជំនួយមនុស្សធម៌បន្ទាន់សរុបជាទឹកប្រាក់ចំនួន ៧០០,០០០ អឺរ៉ូ (ប្រមាណ ៨១៦,០០០ ដុល្លារអាមេរិក) សម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះដោយជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់សហភាពអឺរ៉ុបប្រចាំកម្ពុជានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងបន្ថែមថា អាទិភាពបន្ទាន់នៃជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុប នឹងផ្ដោតលើការឧបត្ថម្ភថវិកាសម្រាប់ពហុបំណង ការគាំទ្រផ្នែកស្មារតីនិងសុខភាពផ្លូវចិត្ត ព្រមទាំងការអង្កេតតាមដានការផ្លាស់ទីលំនៅសំរាប់រយៈពេល ៦ខែ។
ស្ទឹងត្រែង ៖ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកអំណោយ ជូនដល់ក្រុមគ្រួសារសព លោកអនុសេនីយ៍ត្រី ស៊ីថា រទ្ធី។ លោកអនុសេនីយ៍ត្រី ស៊ីថា រទ្ធី គឺជាយុទ្ធជន...