វ៉ាស៊ីនតោន៖ លោកនាយករដ្ឋមន្រ្តីសឹង្ហបុរី ឡូរែន វង់ បានថ្លែងអំណរគុណ លោកប្រធាននាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការស្វែងសន្តិភាព ដល់បណ្តាប្រទេសនានា ជុំវិញពិភពលោក ជាពិសេសធានាបានបទឈប់បាញ់ រវាងកម្ពុជា ថៃ។ ថ្លែងតាមសន្ទនាទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក ក្នុងឱកាសជូនពរឆ្នាំថ្មី លោក វង់ បានសរសេរនៅលើបណ្តាញសង្គមនា ថ្ងៃទី២ មករា...
បរទេស៖ ប្រធានាធិបតីចិនលោក Xi Jinping នឹងទទួលប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋដែលចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ ដែលជាសញ្ញាបង្ហាញពីចេតនារបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល ចំពេលមានទំនាក់ទំនងដ៏តានតឹងជាមួយប្រទេសជប៉ុនជុំវិញកោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមអ្នកវិភាគបាននិយាយថា ដំណើរទស្សនកិច្ចនេះគឺជាជំនួបលើកទីពីររវាងលោក Xi...
ភ្នំពេញ៖ ក្រុមសហជីពនៅកម្ពុជា បានអបអរសាទរចំពោះប្រាក់ឈ្នួលថ្មីរបស់កម្មករ-និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន ២១០ដុល្លារ ក្នុងឆ្នាំ២០២៦ ដែលអនុវត្តចាប់ពីខែមករានេះតទៅ ហើយក្រៅពីប្រាក់ឈ្នួលពួកគាត់ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២ ខែមករានេះថា នៅក្នុងឆ្នាំ២០២៦នេះ ក្នុងនាមជាសហជីព លោកពិតជាសប្បាយរីករាយ និងចូលរួមអបអរសាទរចំពោះការដំឡើងប្រាក់ឈ្នួលជូនបងប្អូនកម្មករ-និយោជិតចំនួន...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំជូនដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ស្ដីពី ការអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ក្នុងឆ្នាំ២០២៦។ សេចក្ដីណែនាំដែលផ្សព្វផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា យោងតាមច្បាប់ ស្តីពី ការងារ ច្បាប់ ស្តីពី ប្រាក់ឈ្នួលអប្បបរមា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ លោកស្រី ឃួន វិច្ឆិកា បានថ្លែងថា ទោះបីជាសាលារៀនមូយចំនួននៅតាមបណ្តោយព្រំដែន បានបើកដំណើរការឲ្យសិស្សានុសិស្សចូលរៀនឡើងវិញយ៉ាងណាក៏ដោយ ប៉ុន្តែក្រសួង នៅតែបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នៅតាមមូលដ្ឋានដើម្បីពិនិត្យស្ថានភាពសាលាក៏ដូចជាអាវុធមិនទាន់ផ្ទុះ ដើម្បីគូតគូរពីសុវត្ថិភាពជាចម្បង ។ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២ មករាថា រហូតមកដល់ថ្ងៃ២ មករា...
បរទេស៖ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យប្រទេសចិនបញ្ឈប់សម្ពាធយោធាលើកោះតៃវ៉ាន់ ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសជប៉ុន និងបណ្តាប្រទេសលោកខាងលិចបានសម្តែងការព្រួយបារម្ភចំពោះការបង្កើនភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីសមយុទ្ធយោធាទ្រង់ទ្រាយធំរយៈពេលពីរថ្ងៃនៅជុំវិញកោះប្រជាធិបតេយ្យមួយនេះ។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសលោក Thomas Pigott បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សកម្មភាពយោធា និងវោហាសាស្ត្ររបស់ចិនចំពោះកោះតៃវ៉ាន់ និងតំបន់ផ្សេងទៀត បានបង្កើនភាពតានតឹងដោយមិនចាំបាច់”...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនភៀសសឹក១៥.៦២៤នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៣៩៣.៦៤០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ល្ងាច ថ្ងៃទី១ ខែមករា ដល់ម៉ោង ១រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ។...
បរទេស៖ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃព្រហស្បតិ៍ បានគេចវេសពីសំណួរមួយអំពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកំពង់ផែមួយក្នុងប្រទេសវេណេហ្ស៊ុយអេឡា ប៉ុន្តែលោកបាននិយាយថា លោកបើកចំហចំពោះកិច្ចសហប្រតិបត្តិការជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីសម្ពាធយោធាអាមេរិកជាច្រើនសប្តាហ៍។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Maduro បាននិយាយអំពីគំនិតនៃការសន្ទនាជាមួយសហរដ្ឋអាមេរិក ស្តីពីការជួញដូរគ្រឿងញៀន...
បរទេស៖ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានថ្លែងសុន្ទរកថាបែបក្រេវក្រោធ ដោយសន្យាថា នឹងទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែងជាថ្មីដោយសហរដ្ឋអាមេរិកដើម្បីទទួលបានតំបន់ Greenland ។ សម្តេចមហាក្សត្ររបស់ដាណឺម៉ាក Frederik X បានបន្លឺឡើងនូវមនោសញ្ចេតនាសម្រាប់ថ្ងៃចូលឆ្នាំសកលរបស់ព្រះអង្គផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ថា សេចក្តីថ្លែងការណ៍នេះកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald...
ភ្នំពេញ ៖ ក្នុងបទវិចារណកថា របស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ស្តីពី សង្គ្រាម និងបរិស្ថានបានឲ្យដឹងថា ការធ្វើសង្គ្រាមចូលឈ្លានពានអធិបតេយ្យភាពរបស់មួយទៀតបានធ្វើឲ្យមានផលប៉ះពាល់យូរអង្វែងដល់អាកាសធាតុ និងសុខភាព។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានរៀបរាប់ថា ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីសកម្មភាពនៃសង្គ្រាម បានរួមចំណែកដល់ការប្រែប្រួលអាកាសធាតុក្នុងតំបន់ និងសកលតាមរយៈការកាប់បំផ្លាញព្រៃឈើក្នុងការបម្រើក្នុងសកម្មភាពយោធា ភ្លើងឆេះព្រៃ...