ភ្នំពេញ៖ មេសហជីព បានលើកឡើងថា អំឡុងពេលប្រទេសកម្ពុជារងការឈ្លានពានពីប្រទេសជិតខាង គឺក្រុមគណបក្សប្រឆាំងនៅក្រៅប្រទេស តែងតែនិយាយបន្តុះបង្អាប់ បំបែកបំបាក់ផ្ទៃក្នុងជាតិខ្លួនឯង និងតែងតែបង្កើតព័ត៌មានប្រជាភិថុតិដើម្បីកេងចំណេញនយោបាយ។ ចំណែកឯអ្នកវិភាគ ក៏បានលើកឡើងថា ក្រុមអ្នកនយោបាយទាំងនោះ តែងតែផ្សព្វផ្សាយព័ត៌មានបំភាន់បោកបញ្ឆោតប្រជាពលរដ្ឋ និងបំបាក់ទឹកចិត្តកងទ័ព។ ការលើកឡើងនេះ ស្របពេលដែលក្រុមប្រឆាំងនៅក្រៅប្រទេស ត្រូវគេមើលឃើញថា មិនបានជួយជ្រោមជ្រែង ឬលើកទឹកចិត្តរាជរដ្ឋាភិបាល និងកងទ័ពនៅក្នុងការការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាននោះទេ ថែមទាំងបានផ្សព្វផ្សាយព័ត៌មានមិនពិតបោកបញ្ឆោតពលរដ្ឋ និងបំបាក់ទឹកចិត្តកងទ័ព ដើម្បីកេងចំណេញនយោបាយថែមទៀត។...
បរទេស៖ ភ្លើងឆេះដ៏សន្ធោសន្ធៅមួយបានឆាបឆេះកន្លែងកម្សាន្តពេលរាត្រីដ៏ពេញនិយមមួយនៅក្នុងរមណីយដ្ឋានជិះស្គី Crans-Montana ប្រទេសស្វីង ភ្លាមៗបន្ទាប់ពីការមកដល់នៃឆ្នាំថ្មី ដោយបានសម្លាប់មនុស្ស ៤០នាក់ និងបណ្តាលឲ្យមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ប៉ូលីសមិនទាន់បានបញ្ចេញតួលេខពិតប្រាកដនៅឡើយទេ ខណៈដែលក្រុមគ្រួសារនៅតែត្រូវបានជូនដំណឹង ប៉ុន្តែមនុស្សរហូតដល់ ៤០ នាក់ ត្រូវបានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស អ្នកខ្លះរបួសធ្ងន់...
ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ក្រោយបទឈប់បាញ់បានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ភាគីកម្ពុជា កំពុងតាមដានទៅភាគីថៃ ក្នុងការអនុវត្តបទឈប់បាញ់ ខណៈកម្ពុជា-ថៃ ត្រូវតែមានទំនួលខុសត្រូវ ក្នុងការអនុវត្តបទឈប់បាញ់យ៉ាង ពេញលេញ ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ...
ហ្សឺណែវ៖ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ និង អង្គការអន្តរជាតិជាច្រើនបានចេញ សេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយអំពាវនាវឱ្យអ៊ីស្រាអែល លុបចោលការហាមឃាត់របស់ខ្លួន លើប្រតិបត្តិការរបស់អង្គការជំនួយ អន្តរជាតិនៅក្នុងតំបន់ហ្គាហ្សា និងតំបន់វេសប៊ែង។ សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា អង្គការជំនួយអន្តរជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា និងតំបន់វេសប៊ែង ដោយផ្តល់ជំនួយជិតមួយពាន់លានដុល្លារ អាមេរិកជារៀងរាល់ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្ដីថ្លែងការណ៍បានកត់សម្គាល់ថា នៅក្នុងតំបន់ហ្គាហ្សា ជាមួយនឹងទុក្ខវេទនា របស់គ្រួសារកាន់តែអាក្រក់ទៅៗក្នុងរដូវរងា អសន្តិសុខស្បៀងអាហារ នៅតែបន្ត...
វ៉ាស៊ីនតោន៖ មន្ត្រីសហរដ្ឋអាមេរិក និងទីប្រឹក្សាសន្តិសុខជាតិ នៃចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ រួមជាមួយអ្នកចរចាសន្តិភាពកំពូលរបស់អ៊ុយក្រែន បានពិភាក្សាគ្នាអំពីការ ជំរុញជំហានបន្ទាប់ នៅក្នុងដំណើរការសន្តិភាពអឺរ៉ុប ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទ នេះបើយោងតាមការ លើកឡើងរបស់លោក Steve Witkoff ប្រេសិតពិសេសប្រធានាធិបតីអាមេរិក។ លោក Witkoff បានឲ្យដឹងនៅលើបណ្ដាញ X ថា “យើងបានផ្តោតលើរបៀប...
យេរូសាឡឹម ៖ យោធាអ៊ីស្រាអែលនៅថ្ងៃពុធ បានរាយការណ៍ថាបានធ្វើការវាយប្រហារប្រហែល ២០,៩០០លើក នៅទូទាំងមជ្ឈិមបូព៌ាក្នុងឆ្នាំ ២០២៥ ដែលផ្តោតសំខាន់លើតំបន់ហ្គាហ្សា អ៊ីរ៉ង់ ស៊ីរី និងលីបង់ ។ អ៊ីស្រាអែល បានបន្តការប្រយុទ្ធគ្នាច្រើនជួរមុខពេញមួយឆ្នាំ ដែលតម្រូវឱ្យមានការចល័តកងទ័ពបន្ថែម ។ យោងតាមតួលេខដែលខ្លួនបានចេញផ្សាយនៅចុងឆ្នាំនេះ យោធាបានកោះហៅទាហានបម្រុងប្រហែល ៣០៦,៨៣០ នាក់ រួមទាំង ៥៤,០០០...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបន្តការធ្វើការងារ ជាមួយនាយឧត្តមសេនីយ៍ មីន អោងឡាំង ដើម្បីបង្កើនចំណងមិត្តភាពទ្វេភាគីរវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ។ យោងតាមសារលិខិត ជាភាសាអង់គ្លេសផ្ញើទៅកាន់ នាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី២...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ គ្រឹះស្ថានសិក្សាចំនួន១០១ ក្នុងចំណោមគ្រឹះស្ថានសិក្សាចំនួន២៦០ នៅខេត្តឧត្តរមានជ័យ បានចាប់បើកដំណើរឡើងវិញហើយ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងអប់រំ៕
ភ្នំពេញ៖ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួង អភិវឌ្ឍន៍ជនបទ សមាជិក គណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារសហភាព សហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ បានអញ្ជើញទទួល អំណោយរបស់ ក្រុមហ៊ុន បេងម៉េងគ្រុប ដែលបានឧបត្ថម្ភថវិកាចំនួន ៣...
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចពន្យារពេលប្រកាស ទ្រព្យសម្បត្តិ និងបំណុលជូនកងកម្លាំងប្រដាប់អាវុធ ដែលជាប់ដៃនៅសមរភូមិមុខ ។ សូមបញ្ជាក់ថា ចំពោះការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ ឆ្នាំ ដែលត្រូវដំណើរការ ៣១ថ្ងៃ ជាកំហិត ចាប់ពីថ្ងៃទី១ ដល់ទី៣១ ខែមករា ឆ្នាំ២០២៦ អ.ប.ព....