វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ព្រមានវាយប្រហារជាលើកទីពីរលើប្រទេសវេណេស៊ុយអេឡ ប្រសិនបើរដ្ឋាភិបាលបច្ចុប្បន្ន ប្រព្រឹត្តមិនបានត្រឹមត្រូវ តាមការទាមទាររបស់អាមេរិក ហើយបានប្រកាសថា អាមេរិក នឹងរក្សាជម្រើសរបស់ខ្លួនក្នុងការគ្រប់គ្រងប្រទេសវេណេស៊ុយអេឡា រហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Marco Rubio បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងរក្សាជម្រើសទាំងអស់ អំពីរបៀប «គ្រប់គ្រង» ប្រទេសវេណេស៊ុយអេឡា ហើយនឹងមិនច្រានចោលវត្តមាន យោធាអាមេរិក នៅក្នុងប្រទេសនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក...
ការ៉ាកាស៖ កងកម្លាំងប្រដាប់អាវុធជាតិបូលីវ៉ារៀរបស់វេណេស៊ុយអេឡា បានថ្កោលទោសយ៉ាងខ្លាំងចំពោះ «ការចាប់ជំរិតដោយកំសាក» របស់លោកប្រធានាធិបតីវេណេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ ដោយសហរដ្ឋអាមេរិក នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយតាមវិទ្យុ និង ទូរទស្សន៍ជាតិ រដ្ឋមន្ត្រីក្រសួងការពារជាតិវេណេស៊ុយអេឡា លោក វ្ល៉ាឌីមៀរ ប៉ាឌ្រីណូ ឡូប៉េស ក៏បានថ្កោលទោសផងដែរថា កងទ័ពអាមេរិកដែលបញ្ជូន...
ភ្នំពេញ ៖ ព្រឹទ្ធសភានៃកម្ពុជា បានប្រកាសទទួលស្គាល់លោក ឈីវ យីស៊ាង មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ ជាសមាជិកព្រឹទ្ធសភាថ្មី ជំនួសលោក ចែម វីឡាំ ដែលត្រូវទៅបំពេញភារកិច្ចថ្មី។ សមាជិកថ្មីរូបនេះ នឹងត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ។ ការប្រកាសទទួលស្គាល់នេះ ក្នុងសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦...
មណ្ឌលគិរី៖ ផ្លែកាហ្វេប្រមាណ ១២៤៧តោន ត្រូវកសិករប្រមូលផលបានកាលពីឆ្នាំ២០២៥ កន្លងទៅ គ្រាដែលមន្ទីរកសិកម្មខេត្ត អះអាងថាទិន្នផលនេះ គឺបានដាំដុះលើផ្ទៃដីនៃចម្ការកាហ្វេអនុវត្តចំនួន ៦២៧ហិកតា។ ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ភេសជ្ជៈកាហ្វេ ត្រូវបានគេលើកឡើងថា កំពុងពេញនិយមខ្លាំង ហើយដំណាំកសិឧស្សាហកម្មប្រភេទនេះ ក៏មានតម្លៃគួរសមណាស់ដែរនៅលើទីផ្សារជាតិនិងអន្តរជាតិ។ តួយ៉ាង កសិកររស់នៅខេត្តមណ្ឌលគិរី ដោយសំលឹងឃើញនៃឱកាសស្វែងរកប្រាក់ចំណេញ ពួកគាត់បានងាក មកដាំដុះដំណាំកាហ្វេនេះច្រើនទៀតផង។ ក្នុងការសន្ទនាមួយជាមួយអ្នកសារព័ត៌មាន លោក...
សៀមរាប ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា គោលដៅរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺចង់ដោះស្រាយជម្លោះដោយសន្តិវិធី និងមិនចង់ឃើញប្រជាជនកម្ពុជាស្លាប់ និងរងរបួសឡើយ។ ការថ្លែងឱ្យដឹងរបស់ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី...
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខ វីរយុទ្ធជន ការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួសកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា ។...
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ទាហានថៃ បាននិងកំពុងបន្ត បំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅលើទឹកដីកម្ពុជា ឥតឈប់ឈរ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាព ស្ដីពីការវិវត្តន៍ស្ថានការណ៍កម្ពុជា-ថៃ» នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦លោក...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះសកម្មភាពបំពានច្បាប់របស់អន្តរជាតិរបស់ទាហានថៃដែលនេះគឺជាការ រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ តាមរយៈការប្លន់យកទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរ ។ ការលើកឡើងរបស់លោកប៉ែន បូណា នេះបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពប្លន់យកទ្រពយ្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរដែលបន្សល់ទុកក្នុងផ្ទះបន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចំពោះទង្វើបំពានមកលើទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរនេះ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍កម្ពុជា-ថៃ» នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅពេលនិយាយអំពីស្ថានភាព នៅក្នុងប្រទេសវេណេស៊ុយអេឡាថា ប្រទេសចិនតែងតែប្រឆាំង នឹងការប្រើប្រាស់ ឬការគំរាមកំហែង ដោយកម្លាំង ក៏ដូចជាការដាក់ឆន្ទៈ របស់ប្រទេសមួយ ទៅលើប្រទេសមួយទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក វ៉ាង យី ដែលក៏ជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន...