បាត់ដំបង៖ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយបានការអនុញ្ញាតិ និងសម្របសម្រួលលើនីតិវិធី ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ។ លោកវរសេនីយ៍ឯក សុខ និមល...
សំណាបស្រូវសាលីចំនួន ៨២ហិកតា នៃសហករណ៍វិជ្ជាជីវៈដាំដុះកសិកម្មទំនើប Congxiang ក្នុងស្រុក Taihe ខេត្ត Anhui ប្រទេសចិនបានបក់រវីកតាមខ្យល់ត្រជាក់ ពណ៌បៃតងជាប់គ្នាបានបន្ថែមភាពរស់រវើកទៅក្នុងវាលស្រែរដូវរងា។នៅវេលាម៉ោង ៧ ពេលព្រឹក លោក Xu Congxiang បានចាប់ផ្តើមចុះត្រួតពិនិត្យមើលវាលស្រែជាប្រចាំ។ លោក Xu Congxiang ក្នុងវ័យ ៧២ ឆ្នាំ បានដាំដុះដំណាំស្បៀងអស់រយៈពេលជាង ៥០ ឆ្នាំ និងជាអ្នកដាំដុះដំណាំស្បៀងល្បីឈ្មោះក្នុងតំបន់។ លោកបានប្រាប់អ្នកសារព័ត៌មានថា ការលើកទឹកចិត្តដ៏ខ្លាំងបំផុតក្នុងរយៈពេល ៥០ ឆ្នាំផ្លាយកន្លងទៅ គឺការផ្តែផ្កាំយ៉ាងស្មោះស្ម័គ្រចំនួនពីរលើករបស់អគ្គលេខាធិការលោក Xi Jinping មកកាន់លោក ។ នាឆ្នាំ ២០១១ លោក Xi Jinping អតីតអនុប្រធានរដ្ឋចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅភូមិ Zhanghuai ស្រុក Taihe...
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ លោក Sun Lei ភារធារីស្តីទីនៃគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំបើកចំហជាបន្ទាន់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានការណ៍វ៉េណេស៊ុយអេឡាថា ប្រទេសចិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទង្វើគំរាមកំហែង ដោយឯកតោភាគីនិងខុសច្បាប់របស់សហរដ្ឋអាមេរិក ហើយថ្កោលទោសយ៉ាងខ្លាំងក្លា ។ លោក Sun Lei បានថ្លែងថា ប្រទេសវ៉េណេស៊ុយអេឡាគឺជារដ្ឋអធិបតេយ្យ និងឯករាជ្យហើយមានសិទ្ធិពេញលេញក្នុងការការពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូរនៃប្រជាជាជាតិរបស់ខ្លួន ។ ប្រទេសអាមេរិកឡាទីន...
ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានធ្វើពិធីសំណេះសំណាលទទួលឆ្នាំថ្មីឆ្នាំសកលនៅប៉េកាំង ។ ថ្នាក់ដឹកនាំបក្ស និងរដ្ឋចិនបានជួបជុំគ្នាយ៉ាងសប្បាយរីករាយជាមួយតំណាងនៃគ្រប់មជ្ឈដ្ឋានដូចជា តំណាងមកពីមជ្ឈិមបក្សប្រជាធិបតេយ្យនានា តំណាងអ្នកទទួលខុសត្រូវនៃសមាគមឧស្សាហកម្ម និងពាណិជ្ជកម្មទូទាំងប្រទេសចិន និងតំណាងឥស្សរជនមិនមែនជាសមាជិកបក្ស ជាដើម ដើម្បីរួមគ្នាអបអរទទួលស្វាគមន៍បុណ្យឆ្នាំថ្មីឆ្នាំសកល២០២៦។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះ។ លោកបានគូសបញ្ជាក់ថា យើងបានធ្វើផែនការគោលរួចហើយ...
រសៀលថ្ងៃទី៥ ខែមករា លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសំណេះសំណាលជាមួយលោកស្រី Kim Hea Kyung ភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្រុងប៉េកាំង ។ ថ្លែងក្នុងកិច្ចជំនួប លោកស្រី Peng Liyuan បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសនិងប្រទេស...
រសៀលថ្ងៃទី៥ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Lee Jae-myung ប្រធានាធិបតីកូរ៉េខាងត្បូងដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping បានលើកឡើងថា ក្នុងនាមជាមិត្តនិងជាប្រទេសជិតខាង ចិននិងកូរ៉េខាងត្បូងគួរតែប្រាស្រ័យទាក់ទងគ្នានិងផ្លាស់ប្តូរគ្នាទៅវិញទៅមកឱ្យបានញឹកញាប់ ។ សេដ្ឋកិច្ចចិននិងកូរ៉េខាងត្បូងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ជំរុញគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការបានផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក យើងគួរបង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍និងកិច្ចសម្របសម្រួលគោលនយោបាយ...
ឈ្លានពានរដ្ឋអធិបតេយ្យដទៃយ៉ាងកម្រោល ហើយចាប់ខ្លួនប្រធានាធិបតីរបស់ប្រទេសដទៃដោយបង្ខំ នៅដើមឆ្នាំថ្មី “អនុត្តរភាពបែបអាមេរិក” បានព្យាយាមនាំសហគមន៍អន្តរជាតិឱ្យត្រឡប់ទៅរកច្បាប់ព្រៃ ដែលចាត់ទុកកម្លាំងខ្លាំងជាសច្ចធម៌ ខណៈពេលវាបានក្លាយទៅជានយោបាយគំរាមកំហែងទាំងស្រុង ដែលបង្ហាញពីមុខមាត់ពិតនៃការធ្វើអាណានិគម ដោយការសញ្ជ័យយោធានិងការប្លន់យកធនធាន។ ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន93% បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះ “អនុត្តរភាពបែបអាមេរិក” ដែលបានជាន់ឈ្លីយ៉ាងគឃ្លើនលើអធិបតេយ្យភាពជាតិរបស់វ៉េណេស៊ុយអេឡា ហើយអ្នកផ្តល់បទសម្ភាសន៍ចំនួន91.7% បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការលេចចេញជាថ្មីនៃ”ភេរវនិយម” របស់អាមេរិក។ នៅក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន93.9% សម្គាល់ឃើញថា...
នវានុវត្តន៍ គឺជាកម្លាំងចលករអាទិភាពចម្បងសម្រាប់ការអភិវឌ្ឍ។ នៅឆ្នាំ ២០២៥ ប្រធានរដ្ឋចិនលោក Xi Jinping បានបំពេញទស្សនាកិច្ចនៅក្រុមហ៊ុននិងរោងច្រកជាច្រើននៅតាមតំបន់នានានៃប្រទេសចិន ដើម្បីស្វែងយល់ពីស្ថានភាពអាជីវកម្ម ។ លោកបានផ្តល់អនុសាសន៍សំខាន់ៗមានដូចជា ៖“ ឧស្សាហកម្មផលិតកម្មគួរតែប្រកាន់ខ្ជាប់នូវទិសដៅនៃការអភិវឌ្ឍកម្រិតខ្ពស់ ឆ្លាតវៃ និងបៃតង ហើយបន្តលើកកម្ពស់កម្រិតបច្ចេកវិទ្យា និងតម្លៃបន្ថែមនៃផលិតផលរបស់ខ្លួន។ ““បញ្ញាសិប្បនិម្មិតគឺជាបុព្វហេតុងើបឡើងថ្មី និងជាបុព្វហេតុនៃយុវជន។” “ឧស្សាហកម្មផលិតកម្មគឺជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ ហើយការជំរុញទំនើបកម្មតាមបែបផែនចិនចាំបាច់ត្រូវរក្សាសមាមាត្រយ៉ាងសមហេតុផលនៃឧស្សាហកម្មផលិតកម្ម។ ឧស្សាហកម្មផលិតកម្មទំនើបមិនអាចឃ្លាតឆ្ងាយពីកម្លាំងចលករនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាទេ...
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកបានបើកការវាយប្រហារលើប្រទេសវ៉េណេស៊ុយអេឡា ហើយចាប់ខ្លួនប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា ។ អាមេរិកបានអះអាងថា នេះជា«អន្តរាគមន៍យោធា»ដើម្បីបង្ក្រាប«មេខ្លោងគ្រឿងញៀន» ។ តើការបើកការវាយប្រហារដោយទ្រង់ទ្រាយធំនិងចាប់ខ្លួនមេដឹកនាំកំពុងកាន់អំណាចរបស់ប្រទេសមួយបែបនេះគ្រាន់តែជា«អន្តរាគមន៍យោធា»ដូចការលើកឡើងរបស់អាមេរិកឬ? តើការធ្វើវិទ្ធង្សនារដ្ឋអំណាចស្របច្បាប់នៃរដ្ឋអធិបតេយ្យមួយវាជា«រឿងប្រក្រតី»ឬយ៉ាងណា?ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា គ្រប់រដ្ឋអធិបតេយ្យទាំងអស់សុទ្ធតែមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់អន្តរជាតិដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ដូច្នេះ គ្មានប្រទេសណាមួយដែលមានសិទ្ធិទៅផ្តួលរំលំរដ្ឋអំណាចស្របច្បាប់និងគ្រប់គ្រងប្រទេសដទៃជាដាច់ខាតទោះតាមទម្រង់ណាក្តី លើកលែងតែមានការសម្រេចចិត្តពីអង្គការសហប្រជាជាតិ ។ ប៉ុន្តែ និយាយចំពោះអាមេរិកវិញ ការ«ឈឺឆ្អាល»ចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃវាបានក្លាយទៅជាទម្លាប់ធម្មតារបស់ប្រទេសមហាអំណាចមួយនេះទៅហើយ...
ដោយសារតម្រូវការធនធានផ្នែកបច្ចេកវិទ្យានៅលើសកលលោកចេះតែកើនឡើង អង្គការយូនីសេហ្វ (UNICEF) បានចាប់ដៃគូជាមួយក្រុមហ៊ុន Bitget និងដៃគូឧស្សាហកម្មបច្ចេកវិទ្យាសកល ដើម្បីពង្រីកលទ្ធភាព ទទួលបានជំនាញក្នុងសតវត្សទី២១ ដល់យុវជនចំនួន ៨ប្រទេស។ ភ្នំពេញ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ – ក្មេងស្រីវ័យជំទង់នៅកម្ពុជា ត្រៀមខ្លួនដុះដាលក្នុងវិស័យ សេដ្ឋកិច្ចឌីជីថល តាមរយៈកម្មវិធីចាប់ផ្តើមដែលមិននឹកស្មានដល់គឺ កម្មវិធីអភិវឌ្ឍវីដេអូហ្គេម។ វីដេអូហ្គេម Game...