ប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolas Maduro បានលើកឡើង ក្នុងតុលាការអាមេរិកថា លោកមិនមានទោសអ្វីនោះទេ កងកម្លាំងសន្តិសុខ បើកការបាញ់ប្រហារ ដ្រូនមិនស្គាល់អត្តសញ្ញាណ ហោះពីលើវិមានប្រធានាធិបតី វេណេស៊ុយអេឡា នាយករដ្ឋមន្ត្រីដាណឺម៉ាក ព្រមានថា ប្រសិនបើអាមេរិកវាយប្រហារប្រទេសសមាជិកណាតូផ្សេងទៀត គឺអ្វីគ្រប់យ៉ាងនឹងត្រូវបញ្ឈប់ ផ្ទះរបស់អនុប្រធានាធិបតីអាមេរិក លោក JD Vance នៅរដ្ឋ...
ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅសាលាស្រុកកែវសីមា បានបើកសិក្ខាសាលាផ្សព្វផ្សាយ ការត្រួតពិនិត្យផ្ទៀងផ្ទាត់ជញ្ជីងថ្លឹងរថយន្ត ដល់បណ្តាអាជីវករទទួលទិញដំឡូងមី ដែលពិធីនេះមានការអញ្ជើញចូលរួមពីលោក វ៉ាន់ ចាន់រ៉ាត់ អនុប្រធាននាយកដ្ឋាននីត្យានុកូលមាត្រាសាស្ត្រនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក សុខ ប៊ុនធឿន អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី...
អង្គការសហប្រជាជាតិ ៖ បេសកជនចិនម្នាក់ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពយោធារបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេស វេណេស៊ុយអេឡា នៅក្នុងកិច្ចប្រជុំបន្ទាន់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក Sun Lei ភារធារី នៃបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិបានឧ្យដឹងថា “ប្រទេសចិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើឯកតោភាគី ខុសច្បាប់ និងគំរាមកំហែងរបស់សហរដ្ឋអាមេរិក”។ លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីការវាយប្រហារ...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានបដិសេធលទ្ធភាពនៃការអន្តរាគមន៍របស់សហរដ្ឋអាមេរិកនៅម៉ិកស៊ិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការរក្សាអធិបតេយ្យភាពជាតិ និងពង្រឹងឯកភាពជាតិ។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃធម្មតារបស់លោកស្រី Sheinbaum បានច្រានចោលតម្រូវការសម្រាប់ការ ចរចាជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានស្នើម្តងហើយម្តងទៀតឱ្យបញ្ជូនកងទ័ពអាមេរិកទៅកាន់ម៉ិកស៊ិក ដើម្បីប្រយុទ្ធប្រឆាំងនឹងការ ជួញដូរគ្រឿងញៀន។ លោកស្រីបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសន្តិសុខណាមួយត្រូវតែផ្អែកលើការគោរពគ្នាទៅវិញទៅមក អធិបតេយ្យភាពជាតិ...
ប៉េកាំង ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានបង្ហាញខ្លួននៅក្នុងតុលាការសហព័ន្ធ Manhattan កាលពីថ្ងៃចន្ទ បន្ទាប់ពីការចាប់ខ្លួនដោយបង្ខំរបស់លោក ដោយកងកម្លាំងពិសេសអាមេរិកនៅលើដីវេណេស៊ុយអេឡា នៅចុងសប្តាហ៍នេះ ដែលជាការវិវត្តចុងក្រោយបំផុត នៅក្នុងការវាយប្រហារជាសាធារណៈ របស់ទីក្រុងវ៉ាស៊ីនតោន លើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពជាតិ។ ការចាប់ពង្រត់ប្រមុខរដ្ឋ នៃប្រទេសអធិបតេយ្យមួយ ហើយដាក់លោកនៅក្នុងតុលាការបរទេស សម្រាប់ការកាត់ក្តី ដែលហៅថាមិនមានអ្វីទាក់ទង...
ព្រះវិហារ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងចុះសួរសុខទុក្ខវីរកងទ័ពជួរមុខដែលបានរងរបួស ក្នុងការបំពេញបេសកកម្មការពារបូរណភាពទឹកដី និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពគូលែន និងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។ នេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានលើកឡើងថា ក្នុងនាមជាមិត្តភ័ក្តិ និងជាអ្នកជិតខាងដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ ចិនមានក្តីសោមនស្សរីករាយចំពោះការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ និងការបញ្ជូនទាហានកម្ពុជា ១៨ នាក់ត្រឡប់មកប្រទេសខ្លួនវិញដោយសុវត្ថិភាព។ តាមរយៈទំព័រហ្វេសប៊ុករបស់លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា , លោក Lin Jian បានបន្តទៀតថា...
ភ្នំពេញ ៖ ក្រុមសហជីពនៅកម្ពុជា បានអំពាវនាវឱ្យបងប្អូនអតីតពលករត្រឡប់មកពីថៃ ស្វែងរកឱកាសការងារក្នុងស្រុក ស្របពេលដែលប្រទេសកម្ពុជា ទទួលបានគម្រោងវិនិយោគជាង ៦០០ និងអាចបង្កើតការងារជាង ៤៣ម៉ឺនកន្លែង កាលពីឆ្នាំ ២០២៥កន្លងទៅនេះ។ គិតត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ ឱកាសការងារដែលនៅសល់មានប្រមាណ ៨ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ បន្ថែមលើនេះ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ពេញមួយឆ្នាំ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា ប្រទេសវេណេស៊ុយអេឡា នឹងមិនធ្វើការបោះឆ្នោតក្នុងរយៈពេល ៣០ថ្ងៃខាងមុខទេ។ លោក ត្រាំ បានឧ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ NBC News ថា “យើងត្រូវជួសជុលប្រទេសជាមុនសិន អ្នកមិនអាចមានការបោះឆ្នោតបាននោះទេ គ្មានវិធីណាដែលប្រជាជន អាចបោះឆ្នោតបានទេ” ។ ការកត់សម្គាល់នេះបានកើតឡើងពីរថ្ងៃ បន្ទាប់ពីប្រធានាធិបតីវេណេស៊ុយអេឡា...
ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។...