ភ្នំពេញ៖ លោក ចេនហ្ស៊ី និងបក្ខពួក២នាក់ទៀត ត្រូវបានសមត្ថកិច្ចរបស់កម្ពុជាចាប់ខ្លួននៅថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២៦នេះ។ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ ជ្រាបថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់អាជ្ញាធរ មានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ខ្លួនពលរដ្ឋ ចិនចំនួន៣នាក់ រួមមាន ឈ្មោះ Chen...
ចិន៖ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដាក់ចេញវីដេអូផ្សព្វផ្សាយអំពីកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនចំពោះទូទាំងពិភពលោក ដែលជាការចាប់ដំណើរការនៃកម្មវិធីរាត្រីសមោសរដ៏ឱឡារិកក្នុងខណៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតចូលមកដល់នេះ ។ នៅឆ្នាំ២០២៥ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានត្រូវអង្គការយូណេស្កូដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ ដែលក្លាយជាសម្បត្តិវប្បធម៌របស់មនុស្សជាតិទាំងមូល ។ នៅយប់ដាច់ឆ្នាំតាមចន្ទគតិចិន សមាជិកគ្រួសារទាំងអស់ជួបជុំគ្នាទស្សនាកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាមួយគ្នា បានក្លាយជាទម្លាប់មួយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់ប្រជាជនចិនរាប់រយលានគ្រួសារ ។ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមី នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននឹងរួមជាមួយទស្សនិកជនទូទាំងពិភពលោក ទទួលស្វាគមន៍ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមីដែលពោរពេញទៅដោយភាពរស់រវើក និងសិរិមង្គល៕
ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោបានថ្លែងថា បុគ្គលទាំងឡាយណា ដែលប្រព្រឹត្តខុសច្បាប់ ទោះមានតួនាទីអ្វីក៏ដោយមិនអាចរួចផុតពីសំណាញ់ច្បាប់បានឡេីយ។ លោកបន្តថា ជនដែលព្យាយាមភ្ជាប់ឈ្មោះថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ដេីម្បីការពារ និងបិទបាំងទង្វេីបំពានច្បាប់របស់ខ្លួន ធ្វេីបាបប្រជាជន គឺជាក្រុមគោលដៅ ដែលបក្សកាន់អំណាចបោសសម្អាតចោល៕
អ្នកឧកញ៉ា លាង ពៅ អគ្គនាយក ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង បានឆ្លើយតបទៅតាមសន្យាចំពោះគ្រួសារ វីរកងទ័ព ប៊ុង តុងធៀន ក៏ដូចបំពេញក្តីបំណងចុងក្រោយ ដែលបានផ្តាំផ្ញើមុនពេលវីរកងទ័ព តុង ធៀន ពលីក្នុងបុព្វហេតុជាតិ ដោយផ្តាំទៅម្តាយអោយយកប្រាក់ខែទាហ៊ានរបស់ខ្លួនទាំងអស់ បង់រំលោះផ្ទះក្នុងក្តីស្រមៃបន្តដោយចង់ឲ្យគ្រួសាររស់នៅដោយផាសុខភាព និងសុវត្ថិភាព។ ទាំងនេះហើយដែលធ្វើអោយ អ្នកឧកញ៉ា សែនស្រណោះ...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ បានលើកឡើងថា បើទោះបីជាស្ថិតក្នុងកាលៈទេសៈ នៃសង្គ្រាមថៃឈ្លានពានយ៉ាងណាក៏ដោយ, លោកគ្រូ អ្នកគ្រូ ត្រូវតែបន្តដើរតួជាអ្នកនាំផ្លូវដ៏ល្អ ជាឪពុកម្តាយទីពីរ និងជាគំរូដ៏ឆ្នើមសម្រាប់សិស្សានុសិស្ស ក្នុងការផ្ទេរចំណេះដឹង ឈានទៅកសាងអនាគតដ៏រឹងមាំសម្រាប់យុវជន និងអភិវឌ្ឍមូលធនមនុស្ស ដើម្បីសង្គមជាតិយើងទាំងមូល។ លោកអភិបាលខេត្ត បានលើកឡើងបែបនេះ...
លោក Trump បន្ថែមជម្រើស ជាការទិញយកទឹកដី Greenland បញ្ចូលជាមួយ នឹងការប្រើប្រាស់កម្លាំងយោធា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លើកឡើងថា មហាអំណាចកំពុងលប់ បំបាត់ច្បាប់អន្តរជាតិចោល បណ្តាមេដឹកនាំអឺរ៉ុប គូសបញ្ជាក់សាជាថ្មី អំពីអធិបតេយ្យភាពរបស់ Greenland និងសង្កត់ធ្ងន់អំពីបញ្ហាសន្តិសុខ នៅក្នុងតំបន់អាក់ទិក វ៉េណេស៊ុយអេឡា នឹងនាំចេញប្រេងមានតម្លៃ ២ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក តាមកិច្ចព្រមព្រៀង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងក្រុមរបស់លោកកំពុងថ្លឹងថ្លែង «ជម្រើសជាច្រើន» ដើម្បីទទួលបានតំបន់ Greenland របស់ប្រទេសដាណឺម៉ាក រួមទាំង «ការប្រើប្រាស់យោធាអាមេរិក» នេះបេីតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt។ លោកស្រី Leavitt បានប្រាប់ស៊ីនហួនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយថា «ប្រធានាធិបតី និងក្រុមរបស់លោក កំពុងពិភាក្សាអំពីជម្រើសជាច្រើន...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបដិសេធទម្រង់ណាមួយនៃអន្តរាគមន៍ពីបរទេសនៅក្នុងប្រទេសម៉ិកស៊ិក បន្ទាប់ពីមានការផ្ដល់យោបល់ថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបញ្ជូនកងទ័ពអាមេរិក ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានពេលព្រឹកប្រចាំថ្ងៃ លោកស្រី Sheinbaum បានតស៊ូមតិឱ្យមានការសន្ទនា និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងក្របខ័ណ្ឌនៃការទទួលខុសត្រូវរួមគ្នា និងការគោរពអធិបតេយ្យភាពជាតិយ៉ាងរឹងមាំ ជាមធ្យោបាយមួយដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនប្រកបដោយប្រសិទ្ធភាព។ យោងតាមលោកស្រី Sheinbaum...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឧ្យដឹងថា ទាហានបារាំង «ជាច្រើនពាន់នាក់» អាចត្រូវបានដាក់ពង្រាយ ដើម្បីរក្សាសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីបទឈប់បាញ់។ នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ France 2 ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៉ារីស នៃប្រទេសលោកខាងលិច និងអឺរ៉ុប លោក ម៉ាក្រុង បានលេីកឡេីងថា «បារាំងនឹងចូលរួមក្នុងប្រតិបត្តិការ» ដើម្បីត្រួតពិនិត្យព្រំដែនរុស្ស៊ី-អ៊ុយក្រែន...
វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ដូណាល់ ត្រាំ មានគម្រោងបង្កកថវិកាសហព័ន្ធចំនួន ១០ពាន់លានដុល្លារអាមេរិកដល់រដ្ឋចំនួន ៥ នៃគណបក្សប្រជាធិបតេយ្យ គឺរដ្ឋ Minnesota រដ្ឋ California រដ្ឋ New York រដ្ឋ Illinois និងរដ្ឋ Colorado ដោយសារតែមានការក្លែងបន្លំសុខុមាលភាព។ ថវិកានេះ ដែលរួមមានការឧបត្ថម្ភធនថែទាំកុមារ...