ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា សមត្ថកិច្ចណា មានចេតនាលាក់បាំងជនបរទេសចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់ ឲ្យស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវទទួលរងទណ្ឌកម្មវិន័យបណ្ដេញចេញពីក្របខ័ណ្ឌ។ យោងតាមអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ម្ចាស់ទីតាំងរស់នៅ ប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានថ្លែងប្រាប់អង្គទូតនានាថា កម្ពុជា-ថៃ ជាប្រទេសជិតខាង ហើយនៅតែជាប្រទេសជិតខាងរហូតតទៅមុខ ដែលមានការទទួលខុសត្រូវរួមគ្នា ដើម្បីធានាសន្តិភាព ស្ថិរភាព និងវិបុលភាព ចីរកាលសម្រាប់ប្រជាជននៃប្រទេសទាំងពីរ សម្រាប់តំបន់ និងសម្រាប់គ្រួសារអាស៊ាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានអំពីខ្លឹមសារបទបង្ហាញជូនអង្គទូត ស្តីពី ការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី០៦...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ចបានចែករំលែករូបភាពមួយចំនួនដែលបានថតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលជាសក្ខីភាពនៃសម្រស់ដ៏ផូរផង់ និងភាពសុខសាន្តនៃប្រាសាទព្រះវិហារ មុនពេលរងការបាញ់បំផ្លាញដោយចេតនាពីសំណាក់យោធាថៃ។ លោកថែមទាំងបានរំឭកដល់ប្រវត្តិនៃការតស៊ូដ៏ស្វិតស្វាញជាងមួយសតវត្សរ៍របស់បុព្វបុរស និងថ្នាក់ដឹកនាំខ្មែរគ្រប់ជំនាន់ ជាពិសេសគឺ សម្តេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
កំពង់ធំ៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានទៅសំណេះសំណាល និងប្រគល់ភារកិច្ច ព្រមទាំងឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ជូនដល់កងកម្លាំងចម្រុះ ប្រចាំការនៅទីបញ្ជាការស្រាលទាំង៧ ក្នុងការការពារ...
កំពង់ធំ៖ លោកស្រី លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ វីរកងទ័ពជួរមុខរងរបួសចំនួន១៤នាក់ ដែលទើបបញ្ជូនមកថ្មីសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ។ លោកស្រី លំ គន្ធារី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈយុទ្ធជនជួរមុខយើង ដែលបានលះបង់ឪពុកម្តាយ គ្រួសារ ប្រពន្ធ...
ភ្នំពេញ ៖ ការតវ៉ារបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ យូ ជា ឆេង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពុងស្ពឺ ត្រូវបានដោះស្រាយចប់សព្វគ្រប់ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះក្រោមការយកចិត្តទុកដាក់ និងសម្របសម្រួល ពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។...
បរទេស ៖ ទិន្នន័យគយបង្ហាញថា ប្រទេសវេណេស៊ុយអេឡា បានដឹកជញ្ជូនមាសដែលមានតម្លៃជិត ៤,១៤ ពាន់លានហ្វ្រង់ស្វីស ស្មើនឹងប្រហែល ៥,២០ ពាន់លានដុល្លារ ទៅកាន់ប្រទេសស្វីសក្នុងអំឡុងពេលប៉ុន្មានឆ្នាំដំបូង នៃការដឹកនាំរបស់ប្រធានាធិបតី ដែលត្រូវបានបណ្តេញចេញពីតំណែងគឺលោក Nicolas Maduro ។ យោងតាមសារព័ត៌មាន Arab News ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃអង្គារថា អាជ្ញាធរវេណេស៊ុយអេឡា «នឹងបញ្ជូនប្រេងពី ៣០ ទៅ ៥០ លានបារ៉ែលទៅសហរដ្ឋអាមេរិក»។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រេងនឹងត្រូវបានលក់ ក្នុងតម្លៃទីផ្សារ ហើយប្រាក់ចំណូល នឹងត្រូវបានគ្រប់គ្រងដោយលោក...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងការ៉ាកាស និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីនាំចេញប្រេងឆៅពីវ៉េណេស៊ុយអេឡា មានតម្លៃរហូតដល់ ២ពាន់លានដុល្លារអាមេរិក ទៅកាន់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការចរចារដ៏លេចធ្លោ ដែលនឹងបង្វែរការផ្គត់ផ្គង់ពីប្រទេសចិន ខណៈពេលដែលជួយវ៉េណេស៊ុយអេឡា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹងថា មេដឹកនាំនៃប្រទេសអឺរ៉ុប ចំនួន៧ប្រទេសកាលពីថ្ងៃអង្គារ បានអះអាង សារជាថ្មីថាទឹកដី Greenland ជាកម្មសិទ្ធិរបស់ប្រជាជន របស់ខ្លួនដោយសង្កត់ធ្ងន់ថាបញ្ហាទាក់ទងនឹង ដាណឺម៉ាក និងGreenlandត្រូវតែសម្រេចចិត្តតែម្នាក់ឯង ដោយប្រទេសដាណឺម៉ាកប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយការិយាល័យ នាយករដ្ឋមន្ត្រីដាណឺម៉ាក ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen ប្រធានាធិបតីបារាំង Emmanuel...