សហភាពអ៊ឺរ៉ុប កំពុងពិចារណា ក្នុងការឆ្លើយតប ទៅនឹងការគម្រាមកំហែង កាន់កាប់ទឹកដី Greenland ពីសំណាក់លោក Trump ប្រធានាធិបតីបារាំងថា ក្រុមប្រទេស G7 មិនគួរត្រូវបានដាក់ជាក្រុមប្រឆាំង នឹងក្រុមប្រទេស BRICS នោះទេ ប្រធានាធិបតីស្តីទី វេណេស៊ុយអេឡា អះអាងថា ប្រទេសវេណេស៊ុយអេឡា មិនបានចុះចូលនោះឡេីយ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នៅទីបញ្ជាការមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) មូលនិធិចិន PEACELAND និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរួមគ្នាផ្តល់ជំនួយសម្ភារៈឧបករណ៍ផ្ទុកចរន្តអគ្គិសនី ដែលអាចសាកចរន្តអគ្គិសនីបានទាំងតាមប្រព័ន្ធអគ្គិសនី និងតាមរយៈបន្ទះសូឡា ជូនដល់ក្រុមការងារបោសសម្អាតមីននៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសង្គមស៊ីវិលទាំងពីរដែលជានិច្ចកាលបានចូលរួមចំណែកជាមួយ CMAC នៅក្នុងការងារបោសសម្អាតមីន...
ក្រុងរុនតាឯក៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាតានី ស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតឯក ក្រុងរុនតាឯកតេជោសែន មានរៀបចំពិធីប្រគល់អំណោយកង់ដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ (CFRD) តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលជូនដល់ដល់សិស្សានុសិស្ស។ លោក វុត សត្រា អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងរុនតាឯកតេជោសែន បានថ្លែងនូវការដឹងគុណដល់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានជួយសម្របសម្រួលជាមួយCFRDក្នុងការផ្តល់នូវអំណោយដ៏មានតម្លៃបំពេញបាននូវតម្រូវការចាំបាច់ដល់ប្រជាជននៅនឹងមូលដ្ឋាន។...
នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរ ចំពោះពិធីបើកសកម្មភាព “ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាហ្វ្រិក” ឆ្នាំ២០២៦ ។ ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា រំពឹងទុកថាភាគីទាំងពីរនឹងចាត់ទុកសកម្មភាព “ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាហ្វ្រិក” ជាឱកាសមួយដើម្បីបន្តវេនចំណងមិត្តភាពប្រពៃណី បង្កើនការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ក៏ដូចជាធ្វើឱ្យការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ចឱ្យកាន់តែស៊ីជម្រៅនិងពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម...
នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៦ គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំពេញមួយថ្ងៃដើម្បីស្តាប់របាយការណ៍ការងារ របស់ក្រុមថ្នាក់ដឹកនាំបក្សប្រចាំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន តុលាការប្រជាជនកំពូលនិងសាលាអយ្យការប្រជាជនកំពូល និងស្តាប់របាយការណ៍ការងារនៃលេខាធិការដ្ឋានមជ្ឈិមបក្ស ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។ កិច្ចប្រជុំបានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាខួបទី...
ព្រះវិហារ៖ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦នេះ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា មកចែកជូនបងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តគីឡូលេខ៨ និងវត្តត្រាវគៀត ក្នុងខេត្តព្រះវិហារ។ លោកបណ្ឌិត បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងឱ្យដឹងថា កម្ពុជា ឈានពីប្រទេសពឹងផ្អែកលើឧស្សាហកម្មសម្លៀកបំពាក់ ទៅជាប្រទេសមានមូលដ្ឋានផលិត-នាំចេញចម្រុះ (អេឡិចត្រូនិក និងកសិ-ឧស្សាហកម្ម)។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃសុក្រ ទី៩ ខែមករា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមវាយប្រហារអ៊ីរ៉ង់ «យ៉ាងខ្លាំង» ប្រសិនបើអាជ្ញាធររបស់ខ្លួន ចាប់ផ្តើមសម្លាប់មនុស្ស ដែលកំពុងតវ៉ានៅក្នុងប្រទេសមជ្ឈិមបូព៌ា។ លោក ត្រាំ បានឧ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុអភិរក្សនិយមមួយថា «ខ្ញុំបានឲ្យពួកគេដឹងថា ប្រសិនបើពួកគេចាប់ផ្តើមសម្លាប់មនុស្ស យើងនឹងវាយប្រហារពួកគេយ៉ាងខ្លាំង»។ លោក ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់អាមេរិកផ្សេងទៀត ថ្មីៗនេះបានព្រមានជាច្រើនលើកថា...
(ភ្នំពេញ)៖ ជាផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរ ដើម្បីខ្មែរ និងការរីកចម្រើនរួមគ្នារបស់សង្គមកម្ពុជា ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បន្តពង្រីកខ្លួន ដើម្បីជំរុញផ្សារក្នុងស្រុក ឱ្យកាន់តែរីកចម្រើន និងឈានទៅមុខឥតឈប់ឈរ។ កាលពីថ្ងៃទី ០៧ ខែមករានេះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានប្រកាសជាផ្លូវការនូវការបើកការដ្ឋានសាងសង់ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត...
ការ៉ាកាស៖ ប្រធានាធិបតីស្តីទី របស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានសម្តែងការដឹងគុណ ចំពោះប្រទេសចិន ចំពោះការថ្កោលទោស ការឈ្លានពាន របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា និងការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និង ភរិយារបស់លោក។ លោកស្រី Rodriguez បានឧ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកស្រីបានជួបជាមួយឯកអគ្គរដ្ឋទូតចិន...