បរទេស៖ លោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ បានលើកឡើងថា ការបំពានបទដ្ឋានអន្តរជាតិដោយសហរដ្ឋអាមេរិក គឺកំពុងធ្វើឱ្យពិភពលោកកាន់តែមានគ្រោះថ្នាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោកបានថ្លែងថា ការកត់សម្គាល់របស់លោក បានកើតឡើងបន្ទាប់ពីប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យក្រុមកុម្ម៉ង់ដូវាយឆ្មក់ចូលទៅក្នុងទីក្រុងការ៉ាកាស...
ភ្នំពេញ៖ កាលពីវេលាម៉ោង ៤និង៤០នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ ពីជនរងគ្រោះតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីហិង្សា បង្កឡើងដោយជនសង្ស័យ ១ក្រុម មានគ្នា៣នាក់ បានធ្វើសកម្មភាពវាយ ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសបែកក្បាល នៅផ្នែកខាងក្រោយ នៅចំណុចមុខក្លឹបមួយកន្លែង ផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង នៅទូទាំងប្រទេស សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកដែលកំពុងស្វែងរកការងារធ្វើ។ ក្រសួងការងារ បានឱ្យដឹងនៅល្ងាចថ្ងៃទី៩ ខែមករាថា ឱកាសការងារចំនួន ៨៣ ៦៨៥កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត កំពុងរង់ចាំបងប្អូន ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូន អតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌា កំពុងមានគម្រោងលុបចោលការ រឹតបន្តឹងលើក្រុមហ៊ុនចិន ដែលដេញថ្លៃសម្រាប់កិច្ចសន្យា រដ្ឋាភិបាល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការរឹតបន្តឹងទាំងនេះត្រូវបានណែនាំកាលពីឆ្នាំ ២០២០ បន្ទាប់ពីការប៉ះទង្គិចគ្នាតាមព្រំដែនរវាងឥណ្ឌា និងចិនដែលបានធ្វើឱ្យទំនាក់ទំនងទ្វេភាគី រវាងប្រទេសជិតខាងកាន់តែតានតឹង។ ឥណ្ឌាបានដាក់ចេញ នូវស្រទាប់បន្ថែម នៃការអនុញ្ញាតសម្រាប់ក្រុមហ៊ុន...
បរទេស៖ មន្ត្រីសន្តិសុខជាតិអាមេរិក ត្រូវបានគេរាយការណ៍ថា បានច្រានចោលផែនការ ដាក់ពង្រាយកងទ័ពជើងគោក នៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការចាប់ប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូ ។ ការអះអាងនេះបានបដិសេធការគំរាមកំហែង ពីមុនរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អំពីសកម្មភាពយោធាបន្ថែមទៀត ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា សហរដ្ឋអាមេរិក...
ការ៉ាកាស ៖ ប្រធានាធិបតីស្តីទី នៃប្រទេស វេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសអំពីការចាប់ផ្តើម នៃរបៀបវារៈការងារ របស់រដ្ឋាភិបាល ដែលផ្តោតលើការជួយ និងកសាងឡើងវិញ នូវតំបន់ ដែលរងផលប៉ះពាល់ដោយការវាយប្រហារ ដោយយោធារបស់សហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅថ្ងៃទី៣ ខែមករា។ លោកស្រី Rodriguez បានមានប្រសាសន៍ ក្នុងអំឡុងពេលកិច្ចប្រជុំការងារមួយនៅទីក្រុងការ៉ាកាសថា...
ចាប់ពីថ្ងៃដំបូងនៃឆ្នាំថ្មីបានចាប់ផ្តើម នៅពេលដែលនាឡិកាបានវាយដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី 01 ខែមករា ឆ្នាំ 2026 ហើយក៏ជាពេលវេលាដែលសេវា 5G របស់ Metfone ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ សម្រាប់ការប្រើប្រាស់ពាណិជ្ជកម្ម អារម្មណ៍រំភើបយ៉ាងខ្លាំងគឺជាក់ស្តែង នៅទូទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម និងសហគមន៍អ្នកប្រើប្រាស់។ អ្នកប្រើប្រាស់ជាច្រើនបានរង់ចាំរហូតដល់ម៉ោង 00:01 ដើម្បីបើកទូរស័ព្ទរបស់ពួកគេ ពិនិត្យមើលការគ្របដណ្តប់បណ្តាញសេវា និងទទួលបានបទពិសោធន៍ 5G នៅនាទីដំបូងនៃឆ្នាំថ្មី។...
ជាតំបន់ដែលកំពុងមានការរីកចម្រើនលឿន ជាមួយនឹងកំណើនប្រជាពលរដ្ឋ និងលំហូរពាណិជ្ជកម្មយ៉ាងរស់រវើក អ្នកអភិវឌ្ឍន៍ដែលជាកូនខ្មែរ បាននឹងកំពុងរៀបចំសាងសង់គម្រោងបុរីថ្មីមួយដែលមានឈ្មោះថា អឹមអិល គ្លូរី ជ្រៃធំ (ML GLORY CHREY THOM) ដែលផ្តោតទៅលើការអភិវឌ្ឍន៍លំនៅដ្ឋានចម្រុះ និងតម្លៃសមរម្យ ស្របតាមស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសេដ្ឋកិច្ចក្នុងតំបន់។ ជាមួយនឹងទស្សនវិស័យច្បាស់លាស់ មានទុនរឹងមាំ គម្រោង អឹមអិល គ្លូរី ជ្រៃធំ...