បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកបានលុបចោល កិច្ចប្រជុំទាំងអស់ ជាមួយមន្ត្រីអ៊ីរ៉ង់។ ការប្រកាសនេះបានធ្វើឡើង មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី បានប្រកាសថាប្រទេសណា ដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់នឹងបង់ពន្ធ២៥ភាគរយ លើអាជីវកម្មណាមួយដែលធ្វើឡើងជាមួយសហរដ្ឋអាមេរិក។ គួរឲ្យដឹងដែរថាអ្នកនាំពាក្យ សេតវិមានលោកស្រី Karoline Leavitt បាននិយាយកាលពីថ្ងៃចន្ទថា ទំនាក់ទំនងការទូត នៅតែជាវិធីសាស្រ្តពេញចិត្តសម្រាប់...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្ម កំពង់ផែ កំពង់ចម្លង ម្ចាស់នាវា នាវិក ក្រុមហ៊ុនប្រកបអាជីវកម្មបូមយករ៉ែ-ខ្សាច់ និងអ្នកបើកបរនាវា-ទូក ចម្លងដឹកអ្នកដំណើរគ្រប់ប្រភេទ ស្តីពី ការបើកឱ្យធ្វើនាវាចរណ៍តាមប្រឡាយនាវាចរណ៍តាឯក ស្ថិតនៅក្នុងឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្នុងសេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការ បានឱ្យដឹងថា បច្ចុប្បន្នក្រសួងបានបញ្ចប់ ការបូមស្តារប្រឡាយ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្សព្វផ្សាយ វិស័យទេសចរណ៍កម្ពុជា នាពេលបច្ចុប្បន្ននេះ ពិតជាជួយជំរុញការអភិវឌ្ឍន៍ វិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើនខ្លាំងឡើង និងឆ្លើយតបដល់ តម្រូវការមនុស្សជំនាន់ថ្មី (Gen Z និង Gen Alpha) ។ ការលើកឡើងរបស់លោក...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សមាគមបណ្តាញកសិករតេជោ និងវិទ្យាស្ថានស៊ីអ៊ីអូ បានសហការរៀបចំវេទិកាជួបជុំសហគ្រិនកសិកម្ម ដាំដុះ និងចិញ្ចឹមសត្វ ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកម្ម និងលោកបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអ៊ីអូ។ វេទិកានេះមានការចូលរួមដោយថ្នាក់ដឹកនាំធនាគារ ARDB តំណាងសមាគមបណ្តាញកសិករតេជោ ព្រមទាំងសមាជិក សមាជិកាជាសហគ្រិនវ័យក្មេងជាច្រើនផងដែរ សរុបជាង 100 នាក់។ ក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បានមានប្រសាសន៍ជម្រាបជូនភ្ញៀវកិត្តិយសទាំងអស់អំពីគោលនយោបាយរាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកសិកម្ម ក៏ដូចជាបច្ចុប្បន្នភាពក្នុងការឆ្លើយតបទៅនឹងបរិបទក្រោយសង្គ្រាមឈ្លានពានពីប្រទេសជិតខាង។ លើសពីនេះលោកបណ្ឌិតបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមការងារសមាគមបណ្តាញកសិករតេជោ, វិទ្យាស្ថានស៊ីអ៊ីអូ និងក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានខិតខំ ក្នុងការរៀបចំវេទិកានេះឡើង ដើម្បីផ្តល់ជាឱកាសសម្រាប់កិច្ចពិភាក្សាពី លទ្ធភាពទទួលបានហិរញ្ញប្បទានពិសេសគាំទ្រដល់វិស័យកសិកម្ម ការចែករំលែកបទពិសោធកសិកម្មទំនើប រួមទាំងការតភ្ជាប់ទីផ្សារផលិតផលកសិកម្ម និងការទំនាក់ទំនងជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ទន្ទឹមនេះ តំណាងខាង វិទ្យាស្ថានស៊ីអ៊ីអូ ក៏បានវាយតម្លៃខ្ពស់ចំពោះវេទិកានេះ និងសង្ឃឹមយ៉ាងមុតមាំថា មានការសហការរៀបចំកម្មវិធីដូចនេះ នាពេលអនាគត។ វេទិកានេះត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្ដាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅរសៀលថ្ងៃអង្គារ ១០រោច ខែបុស្សឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងទី១៣ ខែមករា ឆ្នាំ២០២៦៕
បរទេស៖ បេសកជនពិសេស របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺអភិបាលរដ្ឋ Louisiana លោក Jeff Landry បាននិយាយថា ប្រទេសដាណឺម៉ាក កំពុងកាន់កាប់កោះហ្គ្រីនឡែន ដោយរំលោភលើច្បាប់ របស់អង្គការសហប្រជាជាតិ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងសមភាគីអាហ្វ្រិកខាងត្បូង លោក Ronald Lamola បានព្រមព្រៀងគ្នាពង្រឹង កិច្ចសហប្រតិបត្តិការ South-South និងលើកកម្ពស់ពហុភាគីនិយម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទ ប្រទេសចិនបានបង្ហាញពីភាពត្រៀមខ្លួនរួច...
បរទេស៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយថា ទីក្រុងប៉េកាំងបានបដិសេធ ចំពោះការប៉ុនប៉ងរបស់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ក្នុងការប្រើប្រាស់រុស្ស៊ី និងចិនជាលេស សម្រាប់ការជំរុញ របស់លោកចូលទៅក្នុងតំបន់អាកទិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦...