បរទេស៖ ក្រុមហ៊ុន Starlink ត្រូវបានគេរាយការណ៍ថា បានលើកលែងការបង់ប្រាក់ជាវប្រចាំខែសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ង់បានបិទអ៊ីនធឺណិតក្នុងប្រទេស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយកាត់ផ្តាច់មនុស្សរាប់លាននាក់ពីគ្រួសារ ជីវភាពរស់នៅ និងការទទួលបានព័ត៌មាន ក្នុងអំឡុងពេលនៃការបង្ក្រាបដ៏សាហាវលើការតវ៉ា។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា បច្ចេកវិទ្យាផ្កាយរណបនេះបានក្លាយជាខ្សែជីវិតទំនាក់ទំនងដ៏សំខាន់សម្រាប់អ្នកមួយចំនួននៅក្នុងប្រទេសដែលកំពុងព្យាយាមប្រាប់ពិភពខាងក្រៅអំពីអ្វីដែលបានកើតឡើងនៅលើដីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ មនុស្សពីរនាក់នៅក្នុងប្រទេសអ៊ីរ៉ង់បានប្រាប់ BBC Persian ថា...
ភ្នំពេញ៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព និងផលិតផលក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់ពិភពលោកថា Vietjet ជាក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតមួយរបស់ពិភពលោកសម្រាប់ឆ្នាំ២០២៦ បន្ទាប់ពីធ្លាប់បានទទួលការទទួលស្គាល់នេះនៅឆ្នាំ២០២៥ និងកាលពីឆ្នាំកន្លងទៅផងដែរ។ ការទទួលស្គាល់នេះបញ្ជាក់ជាថ្មីអំពីការអនុវត្តដ៏ស៊ីសង្វាក់គ្នា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះសុវត្ថិភាពនៅលើផ្លូវហោះហើរដ៏សំខាន់របស់ខ្លួន សៀមរាប-ហាណូយ និងនៅទូទាំងបណ្តាញអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ខ្លួន។ ក្រុមហ៊ុន Vietjet ក៏រក្សាបាននូវចំណាត់ថ្នាក់សុវត្ថិភាពដ៏ល្អឥតខ្ចោះ ៧/៧...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានឱ្យដឹងថា បរិស្ថាន គឺជាជីវិត ដើម្បីឱ្យជីវិតរស់នៅបានល្អ ក្នុងនោះចាំបាច់ត្រូវមានការចូលរួមសាមគ្គីគ្នា ដើម្បីរៀបចំសម្អាតផ្ទះរបស់យើង ឱ្យមានភាពស្អាត មានបរិស្ថានស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ និងមានជីវភាពរីកចម្រើន។ លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី នាថ្ងៃទី១៥...
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា មូលហេតុដែលភាគីកម្ពុជាស្នើទៅភាគីថៃ ដើម្បីបើកកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ ដើម្បីចង់បានសន្តិភាពយូរអង្វែងនៅតាមបន្ទាត់ព្រំដែន។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ក្នុងស្មារតីគោរពសេចក្តីប្រកាសរួមអំពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ...
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ...
ឧត្ដរមានជ័យ៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យបានលើកឡើងថាមន្ត្រីស៊ីម៉ាក់គឺជាវីរជន ដែលស្វែងរកកន្លែងសុវត្ថិភាព ជូនពលរដ្ឋពេលត្រឡប់ចូល លំនៅឋានវិញ ។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាស លោកអភិបាល អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្ត្រីកងឯកភាពកំចាត់មីនទី១ (ស៊ីម៉ាក់) ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ដើម្បីលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះពលិកម្មដ៏ធំធេងក្នុងការបម្រើជាតិមាតុភូមិ ។ លោក មាន...
ភ្នំពេញ ៖ សហជីពនៅកម្ពុជា បានជំរុញឱ្យអតីតមេដឹកនាំសហជីព ក្នុងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ ប្ដឹងទៅតុលាការប្រសិនបើពួកគេគោរពនីតិរដ្ឋ ហើយបញ្ឈប់សកម្មភាពតវ៉ា ឬការស្នើសុំ ដែលបានដោះស្រាយរួចចប់សព្វគ្រប់អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់ និងកិត្តិយសរបស់ប្រទេសជាតិ ។ ការជំរុញនេះធ្វើឡើង ដោយសារតែក្រុមអ្នកស្រី ឈឹម ស៊ីថរ នៅតែបន្តប្រមូលផ្ដុំគ្នាតវ៉ា និងដាក់ញត្តិជាបន្តបន្ទាប់អូសបន្លាយរយៈពេលប្រមាណ ៤ឆ្នាំមកហើយ ខណៈករណីរបស់ពួកគេត្រូវបានដោះស្រាយ ២៧លើក តែពួកគេមិនព្រមទទួលយក...
បរទេស៖ ការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់គឺ “ជិតមកដល់” ហើយ ដែលអាចកើតឡើងក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ, នេះបើយោងតាមការអះអាងរបស់ Reuters ដោយដកស្រង់ប្រភពអនាមិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រធានាធិបតី ដូណាល់ ត្រាំ បានចេញការគំរាមកំហែងជាច្រើនប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលត្រូវបានគ្រប់គ្រងដោយកុបកម្មចាប់តាំងពីចុងខែធ្នូ។ ភាពចលាចលបានផ្ទុះឡើងចំពេលមានអតិផរណាកើនឡើងខ្ពស់ និងការធ្លាក់ចុះយ៉ាងខ្លាំងនៃលុយអ៊ីរ៉ង់។...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទប្រកបដោយភាពធន់” ជូនដល់ថ្នាក់ដឹកនាំក្រសួង, តំណាងក្រុមហ៊ុនឯកជននិងកងវិស្វកម្មដែលជាអ្នកទទួលការ អ្នកត្រួតពិនិត្យបច្ចេកទេស និងមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដោយផ្ទាល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលាតម្រង់ទិសនេះ...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជូនកំណត់ទូតតវ៉ាជាផ្លូវការទៅកាន់ស្ថានទូតថៃប្រចាំរាជធានីភ្នំពេញ ជុំវិញការរឹបអូសទូកនេសាទ និងការចាប់ខ្លួនអ្នកនេសាទខ្មែរចំនួន៤នាក់ ដោយកងទ័ពជើងទឹកថៃកាលពីដើមខែមករា នៅក្នុងដែនសមុទ្រកម្ពុជានៃខេត្តកោះកុង ។ នេះបើតាមការចេញផ្សាយរបស់AKP នាថ្ងៃ១៥ មករា ។ ក្នុងកំណត់ទូតដែលបានផ្ញើទៅកាន់ស្ថានទូតថៃ ក្រសួងការបរទេសខ្មែរបានបញ្ជាក់ពីហេតុការណ៍នៃការចាប់ទូកនេសាទកម្ពុជា ពីសំណាក់ភាគីថៃដែលបានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅចំណុចកូអរដោនេ លេខ 11°33’30″N...