យូអិន៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានឧ្យដឹងថា ប្រទេសរបស់លោកថ្កោលទោសការជ្រៀតជ្រែកពីខាងក្រៅគ្រប់ទម្រង់ទាំងអស់ ការញុះញង់ឱ្យមានអំពើហិង្សា និងការគំរាមកំហែងប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ីរ៉ង់។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាពនៅអ៊ីរ៉ង់ លោក Nebenzia បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ចប់សកម្មភាពកើនឡើងរបស់ខ្លួន។ លោកបានកត់សម្គាល់ថា “វោហាសាស្ត្រដ៏គ្រោះថ្នាក់ និងមិនទទួលខុសត្រូវខ្លាំង” ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក បានអំពាវនាវដោយបើកចំហរឱ្យមានការដណ្តើមយកស្ថាប័នរដ្ឋរបស់អ៊ីរ៉ង់ និងការគំរាមកំហែង ដើម្បីជួយក្រុមបាតុករ។ ឯកអគ្គរដ្ឋទូតរូបនេះបានលេីកឡេីងថា...
បរទេស៖ បណ្តាប្រទេសនៅឈូងសមុទ្រអារ៉ាប់បានតាមដានដោយក្តីបារម្ភ ខណៈដែលប្រទេសជិតខាងអ៊ីរ៉ង់ត្រូវបានហ៊ុមព័ទ្ធដោយការតវ៉ាទូទាំងប្រទេស។ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានគំរាមកំហែងចាត់វិធានការយោធាប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ជាចលនាមួយដែលមហាអំណាចឈូងសមុទ្រជាច្រើនខ្លាចថានឹងធ្វើឱ្យតំបន់នេះធ្លាក់ចូលទៅក្នុងភាពវឹកវរ។ យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅពីក្រោយឆាក អារ៉ាប៊ីសាអូឌីតត្រូវបានគេរាយការណ៍ថា បាននិងកំពុងជំរុញរដ្ឋបាលសហរដ្ឋអាមេរិកឱ្យចៀសវាងការវាយប្រហារលើអ៊ីរ៉ង់ ខណៈដែលប្រទេសកាតា និងប្រទេសអូម៉ង់ បានផ្តោតលើការផ្សព្វផ្សាយការទូតរវាងមន្ត្រីអ៊ីរ៉ង់ និងអាមេរិក។ អ្នកសង្កេតការណ៍បាននិយាយថា...
បរទេស៖ មន្ត្រីជាន់ខ្ពស់បំផុតម្នាក់របស់អ៊ីរ៉ង់បានចេញការគំរាមកំហែងដោយផ្ទាល់ប្រឆាំងនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ថា សកម្មភាពយោធារបស់សហរដ្ឋអាមេរិកនឹងបង្កឱ្យមានការសងសឹកប្រឆាំងនឹងកងកម្លាំងអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា, នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន FOX NEWS ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការគំរាមនេះបានកើតឡើងនៅពេលដែលប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តបានបញ្ជាក់ទៅកាន់ Fox News Digital ថា យ៉ាងហោចណាស់នាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿងកំពុងត្រូវបានដាក់ទៅឱ្យកាន់ទីតាំងឡើងវិញទៅកាន់មជ្ឈិមបូព៌ា ចំពេលមានភាពតានតឹងកើនឡើងជាមួយទីក្រុងតេហេរ៉ង់។...
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣ ១៣៨នាក់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញឱ្យបុគ្គលិកសុខាភិបាលម្នាក់ៗត្រូវតាំងចិត្ត ធ្វើការឱ្យក្លាយទៅជាវីរជននៅក្នុងមុខងារ និងភារកិច្ចរបស់ខ្លួន។ ក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនសារបានពីការរៀបចំគោលនយោបាយថ្មីស្តីពី អង្គសុខាភិបាល...
កំពង់ធំ៖ លោក ឡង គីសឹង អភិបាលក្រុងស្ទឹងសែន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ប្រជាពលរដ្ឋ អាជីវករដែលលក់ដូរតាមដងផ្លូវ និងក្នុងផ្សារកំពង់ធំ និងផ្សារចាស់ ដើម្បីឱ្យក្រុងស្ទឹងសែនមានសោភ័ណភាពស្រស់បំព្រង ជាទីក្រុងស្អាត ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។ លោក ឡង គីសឹង បានគូសបញ្ជាក់ថា ការងារសណ្តាប់ធ្នាប់ និងសោភ័ណភាពផ្អែកតាមផែនការរបស់គណៈកម្មាការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាពខេត្ត និងលិខិតបទដ្ឋាននានា...
ភ្នំពេញ ៖ ក្រុមហ៊ុន MEDNAATH ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) មានសមត្ថភាពបកប្រែភាសារហូតដល់១៥០ដែលមានទាំងភាសាខ្មែរផងដែរនោះ បានជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋខ្មែររស់នៅកូរ៉េ ក្នុងការប្រើប្រាស់ភាសា។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក NITISH KUMAR ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន MEDNAATH លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងថា ក្រុមហ៊ុន MEDNAATH...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កាណាដា បានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់ ។ ក្នុងឱកាសអនុញ្ញាតឱ្យលោក Christian Des Roches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា “ក្រុមប្រឹក្សាសន្តិភាព” សម្រាប់តំបន់ហ្គាហ្សាត្រូវបានបង្កើតឡើង ហើយបញ្ជីឈ្មោះសមាជិករបស់ខ្លួននឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។ លោក ដូណាល់ ត្រាំ បានធ្វើសេចក្តីប្រកាសនេះនៅលើបណ្ដាញ Truth Social មួយថ្ងៃបន្ទាប់ពីបេសកជន ពិសេសរបស់លោក Steve Witkoff បានប្រកាសពីការចាប់ផ្តើម ដំណាក់កាលទីពីរ នៃកិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា...
វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានឧ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងរក្សាជម្រើសទាំងអស់ នៅលើតុពិភាក្សា សម្រាប់ការឆ្លើយតបទៅនឹង ភាពចលាចលរបស់អ៊ីរ៉ង់។ លោកស្រីបានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយថា “ប្រធានាធិបតី និងក្រុមរបស់លោកកំពុងតាមដានស្ថានភាពនេះយ៉ាងដិតដល់ ហើយជម្រើសទាំងអស់ នៅតែនៅលើតុពិភាក្សា សម្រាប់ប្រធានាធិបតី”...
ភ្នំពេញ ៖ កម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញា ចិត្តយ៉ាងពេញលេញ ឥតងាករេ ក្នុងការអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀង ដែលមានកន្លងមកជា មួយប្រទេសថៃ ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។...