បរទេស៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា តួអង្គដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់មនុស្ស «រាប់ពាន់នាក់» ក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលអស់រយៈពេលជាច្រើនសប្តាហ៍នៅក្នុងប្រទេស។យោងតាមសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា លោក Khamenei បាននិយាយនៅថ្ងៃសៅរ៍ថា «អ្នកដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកអាចនឹងដាក់ពន្ធលើប្រទេសដែលមិនគាំទ្រផែនការរបស់លោក សម្រាប់សហរដ្ឋអាមេរិកក្នុងការទទួលបានកោះ Greenland។ លោក ត្រាំ បានឧ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានថា “ខ្ញុំអាចនឹងដាក់ពន្ធលើប្រទេសនានា ប្រសិនបើពួកគេមិនយល់ស្របជាមួយផែនការ Greenland ពីព្រោះយើងត្រូវការ Greenland សម្រាប់សន្តិសុខជាតិ”។ គួរបញ្ជាក់ថា កោះ Greenland មានរដ្ឋាភិបាលគ្រប់គ្រងដោយខ្លួនឯងនៅក្នុងប្រទេសដាណឺម៉ាក...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងថា អ៊ុយក្រែនត្រូវការការធានាសន្តិសុខអចិន្ត្រៃយ៍ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine។ លោក ហ្សេឡិនស្គី បានប្រាប់សន្និសីទសារព័ត៌មានមួយថា មន្ត្រីអ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងធ្វើការពិភាក្សាគ្នាក្នុងពេលឆាប់ៗនេះ លើការធានាសន្តិសុខ និងកញ្ចប់ស្តារឡើងវិញ សម្រាប់អ៊ុយក្រែន ដោយកត់សម្គាល់ថា កិច្ចព្រមព្រៀងទាំងនេះអាចត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos នៅសប្តាហ៍ក្រោយ។...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិនម្នាក់បានឧ្យដឹងថា មហិច្ឆតាយោធានិយមជប៉ុន ដែលមិនទាន់មានការត្រួតពិនិត្យ នឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រទេសអាស៊ីដទៃទៀត និងនៅទីបំផុតនាំមកនូវ «គ្រោះមហន្តរាយដ៏មហន្តរាយ» មកលើប្រជាជនជប៉ុន។ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការរិះគន់របស់ឥស្សរជននយោបាយជប៉ុនមួយចំនួនចំពោះនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi។ លោក Zhang បានលេីកឡេីងថា មនុស្សកាន់តែច្រើនឡើង ដែលមានការយល់ដឹងអំពីប្រទេសជប៉ុន បានដឹងពីគ្រោះថ្នាក់...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការប្រឆាំងជំទាស់យ៉ាងខ្លាំង របស់កម្ពុជា ចំពោះសកម្មភាពរបស់កងកម្លាំង ប្រដាប់អាវុធថៃ ដែលធ្វើឱ្យមានការកែប្រែ នូវបរិយាកាសសន្តិសុខ នៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មី នៅលើទីតាំងជាក់ស្តែង ដែលជាមូលហេតុធ្វើឱ្យខូច ដល់កិច្ចខិតខំប្រឹងប្រែង កាត់បន្ថយភាពតានតឹង និងរារាំងដល់ការវិលត្រឡប់ របស់ជនស៊ីវិល ទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេដោយសុវត្ថិភាព...
ភ្នំពេញ ៖ ជុំវិញបញ្ហានៅប្រទេសវេណេស៊ុយអេឡា ! កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះសន្តិភាព និងស្ថិរភាពនៅអាម៉េរិកឡាទីន និងនៅ ទូទាំងពិភពលោក។ យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីស្ថានការណ៍នៅប្រទេស វេណេស៊ុយអេឡា ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។ ឆ្លើយតបទៅនឹងសំនួរ របស់ប្រព័ន្ធឃោសនាពាក់ព័ន្ធទៅ នឹងស្ថានការណ៍នៅប្រទេស វេណេស៊ុយអេឡា អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ...
«ក្នុងនាម ជាប្រទេសជិតខាង របស់អាស៊ាន និងជាមិត្តដ៏ជិតស្និទ្ធ របស់អាស៊ាន» ប្រទេសចិន ដែលបានក្លាយជាដៃគូសន្ទនា និង ជាដៃគូ ដ៏ជិតស្និទ្ធរបស់អាស៊ាន តាំងពីឆ្នាំ១៩៩១ មក បានយល់ច្បាស់ណាស់ថា ការប្រឈមមុខ នឹងវិវាទព្រំដែនរវាងកម្ពុជា និងថៃ ដែលបានរំខានសន្តិសុខ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បាននាំឱ្យមានការភ័យខ្លាច ការបាត់បង់ជីវិត និងការផ្លាស់ទីរបស់ជនភៀសសឹក រាប់សែននាក់។...
សៀមរាប ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្រុមការងារ របស់មូលនិធិចិនសប្បុរសធម៌ Sany ចុះពិនិត្យសកម្មភាព ប្រើប្រាស់អេស្កាវាទ័រមួយគ្រឿង ដែលជាអំណោយ របស់ខ្លួន ជូនដល់ CMAC កាលពីខែមិថុនា ឆ្នាំ២០២៤ តាមរយៈសមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា–ចិន ក្នុងការចូលរួមចំណែក ជាមួយមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា...