ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា បានសម្រេចដកហូតមុខតំណែង ឧត្តមសេនីយ៍ឯក សុខ លីហួត ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ឱ្យមកជាមន្ត្រី ។ នេះបើយោងតាមអនុក្រឹត្យ ចេញផ្សាយនាពេលថ្មីៗនេះ ៕
បរទេស៖ ដោយបំបែកខ្លួន ជាមួយសហរដ្ឋអាមេរិក ប្រទេសកាណាដាបានយល់ព្រមកាត់បន្ថយពន្ធ ១០០% លើការនាំចូលរថយន្តអគ្គិសនីរបស់ចិន ជាថ្នូរនឹងការបន្ថយពន្ធលើ ផលិតផលកសិកម្មរបស់កាណាដា, នេះបើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Mark Carney...
ប្រ៊ុចសែល ៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានឲ្យដឹងថា សហភាពអឺរ៉ុប «ត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួនប្រឆាំង នឹងទម្រង់ នៃការបង្ខិតបង្ខំណាមួយ» ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញបញ្ហាកោះហ្គ្រីនឡែន។ លោក Costa បានឲ្យដឹងថា ការពិគ្រោះយោបល់របស់លោក ជាមួយរដ្ឋជាសមាជិកលើភាពតានតឹង...
ពោធិ៍សាត់÷ ក្រុមហ៊ុនអេវ័ន្តប្លាស្ទិក (A1-Plastic) ដែលជាក្រុមហ៊ុនជំនាញលើការផលិត និងចែកចាយផលិតផលប្លាស្ទិក ដ៏លេចធ្លោមួយក្នុងប្រទេសកម្ពុជា ។នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទ PET សម្រាប់បម្រើដល់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល...
បាត់ដំបង៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង កំពុងបន្តដឹកនាំ អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបាត់ដំបង ដោយផ្តោតការពិភាក្សាលើប្រធានអន្តរាគមន៍សំខាន់ៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងបរិស្ថាន និងសុខសុវត្ថិភាពសាធារណៈ។ ក្នុងសន្និបាតនោះ បានពិភាក្សាលម្អិតអំពី ការគ្រប់គ្រងបរិស្ថាន រួមមាន ការគ្រប់គ្រងសំរាម និងសំណល់រឹងរាវ ការដុតសំរាមដោយគ្មានស្តង់ដារ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ១.៦៦១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥សែន ១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១៣៣.០៧០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ព្រឹក...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា មន្ទីរពិសោធន៍ជីវសុវត្ថិភាពកម្រិត ៣ (BSL-3) គឺជាសសរស្តម្ភសំខាន់ ក្នុងការពង្រឹងជីវសុវត្ថិភាព និងសន្តិសុខ ស្របតាមស្តង់ដាអន្តរជាតិ ។ការលើកឡើង របស់សាស្រ្តាចារ្យ ឈាង រ៉ានេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពិសោធន៍ និងបន្ទប់ពិសោធន៍ជីវសុវត្ថិភាពកម្រិត ៣ (BSL-3)...
បរទេស៖ មន្ត្រីបាននិយាយថា រដ្ឋាភិបាលឡាវ បានកំណត់គោលដៅកំណើនសេដ្ឋកិច្ច យ៉ាងហោចណាស់ ៦ភាគរយនៅឆ្នាំ ២០២៦ ដោយមានការគាំទ្រពីកំណែទម្រង់សារពើពន្ធ គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការរៀបចំសម្រាប់ការបោះឆ្នោតជាតិ។ យោងតាមសារព័ត៌មាន Laotian Times ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាល លោក Sonexay Sitphaxay បានប្រកាសពីគោលដៅនេះនៅថ្ងៃទី...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ដៃម្ខាងរបស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវីរកងទ័ព និងម្ខាងទៀតលើការការពារដែនអធិបតេយ្យភាពទឹកដី តាមរយៈការងារការទូត ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦លោក ប៉ែន បូណា ថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការលះបង់មិនអាចកាត់ថ្លៃបានរបស់វីរកងទ័ព...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានធ្វើការបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នៅតែជាគោលដៅទេសចរណ៍ មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ យោងតាមសេចក្តីបំភ្លឺឆ្លើយតប ចំពោះការណែនាំពាក់ព័ន្ធ នឹងការធ្វើដំណើរមកកម្ពុជា ដោយស្ថានតំណាងបរទេសមួយចំនួន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ ក្រសួងទេសចរណ៍ បានថ្លែងអំណរគុណ ចំពោះការចែករំលែកព័ត៌មានស្តីពី...