ភ្នំពេញ ៖ ព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គទាំងទ្វេបានកោតសរសើរ ដ៏កក់ក្តៅជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា ដែលជាកុលធីតាជាតិដ៏ឆ្នើមមួយរូប បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ជួយជាតិមាតុភូមិ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានបង្ខំឱ្យត្រឡប់ទៅកាន់តំបន់វ៉ាស៊ីនតោនឌីស៊ីវិញ បន្ទាប់ពីបញ្ហាបច្ចេកទេសមួយ ត្រូវបានកំណត់នៅលើយន្តហោះ Air Force One របស់លោក មិនយូរប៉ុន្មានបន្ទាប់ពីយន្តហោះ បានចេញដំណើរទៅកាន់ទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា នៅថ្ងៃ២១ មករានេះ បានតវ៉ាផ្លូវការជាថ្មីម្តងទៀត ប្រឆាំងចំពោះសកម្មភាព របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមាន ចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន ទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពបទឈប់បាញ់ រវាងកម្ពុជា-ថៃ ដែលបានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២១ ខែមករា លោក ប៉ែន...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឲ្យដឹងថា សហភាពអឺរ៉ុប «មិនគួរស្ទាក់ស្ទើរ» ក្នុងការដាក់ពង្រាយយន្តការប្រឆាំង ការបង្ខិតបង្ខំរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ពន្ធរបស់សហរដ្ឋអាមេរិក ដែលជាប់ទាក់ទងនឹងកោះ Greenlandនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក ម៉ាក្រុង បានធ្វើការកត់សម្គាល់នៅ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង...
ហ្គាហ្សា ៖ ក្រុមហាម៉ាស់ បានជំរុញឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ខំអ៊ីស្រាអែលឱ្យបញ្ឈប់ជាបន្ទាន់ និងពេញលេញ នូវអ្វីដែលខ្លួនពិពណ៌នាថា ជាការរំលោភបំពានជាបន្តបន្ទាប់ នៃកិច្ចព្រមព្រៀងឈប់បាញ់ នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការអំពាវនាវនេះត្រូវបានធ្វើឡើង នៅក្នុងអនុស្សរណៈនយោបាយមួយ ដែលដាក់ជូនដោយហាម៉ាសទៅកាន់អ្នកសម្របសម្រួលអេហ្ស៊ីប កាតា និងតួកគី ក៏ដូចជាភាគីធានា និងអង្គការអន្តរជាតិ ដែលប្រារព្ធខួប ១០០...
ភ្នំពេញ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ ការឯកភាពនេះធ្វើឡើង នៅក្នុងសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញនីតិកាលទី៥ ក្រោមអធិបតីភាពលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា ដែលមានវត្តមានសមាជិក ព្រឹទ្ធសភាចូលរួមចំនួន ៥៨រូប។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភាបានឱ្យដឹងថា...
ភ្នំពេញ៖ លោក ឈីវ យីស៊ាង សមាជិកព្រឹទ្ធសភា ត្រូវបានសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទ្រចំនួន ៥៨សំឡេង នៃចំនួន សមាជិកព្រឹទ្ធសភាទាំងមូល។ នេះបើយោងតាមសចក្ដីប្រកាសព័ត៌មាន ស្ដីអំពីលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី២១ ខែមករា...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានថ្លែងអះអាងថា យោធាថៃនៅតែបន្តសកម្មភាពបំពានលើអធិបតេយ្យភាពកម្ពុជា តាមរយៈការដាក់តម្កល់រូបសំណាកព្រះពុទ្ធបដិមារ នៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុរបស់កម្ពុជានៅតំបន់អានសេះ ដែលត្រូវបានបំផ្លាញដោយយោធាថៃកន្លងមក ក្នុងពេលបង្កសង្គ្រាមឈ្លានពានកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ” សកម្មភាពបង្កហេតុរបស់កងកម្លាំងប្រដាប់អាវុធថៃបានបន្តកើតមាននៅថ្ងៃទី១៩ ខែមករា...
សៅប៉ូឡូ៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានរិះគន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះការព្យាយាម «គ្រប់គ្រងពិភពលោក» តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោក Lula បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយនៅទីក្រុង Rio Grande ដែលជាក្រុងមួយក្នុងរដ្ឋ Rio...