បរទស៖ ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦នេះ កងទ័ពអាកាសភូមិន្ទថៃ បាននិយាយថា យន្តហោះ AT-6 មួយគ្រឿង បានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់ នៅភាគខាងជើងប្រទេសថៃ កាលពីថ្ងៃអង្គារ។ សារព័ត៌មាន khaosod English ចេញផ្សាយថា កងទ័ពអាកាសបានបញ្ជាក់ថា ខ្លួនបានទទួលរបាយការណ៍នៅម៉ោង ១០៖៣០នាទី ថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យភាគីកូរ៉េតាមរយៈទូតកូរ៉េប្រចាំកម្ពុជា ចែករំលែកព័ត៌មាន ពីករណីឧក្រិដ្ឋជន សម្លាប់និស្សិតកូរ៉េ នៅខេត្តកំពត ក្នុងទឹកដីកម្ពុជានាពេលកន្លងមក ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ និងលោក Kim Changyong...
កំពង់ចាម ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែមករាឆ្នាំ២០២៦នេះ នៅសាលាខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងទិសដៅអនុវត្តឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម ។ ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និង ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ធ្វើជាម្ចាស់ផ្ទះរួមគ្នាក្នុងការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា រវាងកម្ពុជា-ចក្រភព អង់គ្លេស លើកទី៣ នៅព្រឹកថ្ងៃទី២៩ មករា នេះ ។តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-អង់គ្លេស លើកទី៣ ក្រោម ប្រធានបទ «ទស្សនវិស័យកម្ពុជា-ចក្រភពអង់គ្លេស៖ ភាពជាដៃគូឆ្ពោះទៅមុខ ក្នុងបរិបទ នៃការផ្លាស់ប្តូរសកល”...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាជំទាស់ជាផ្លូវការ ចំពោះ សកម្មភាពអរិភាព របស់អគ្គលេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និង នាយករដ្ឋមន្ត្រីកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នៅថ្ងៃទី២៩ មករា នេះថា សកម្មភាពនេះមានទម្រង់ជាពាក្យបណ្តឹងផ្លូវច្បាប់ ដែលបានដាក់ទៅតុលាការក្នុង ប្រទេសថៃ ទាក់ទងនឹងប្រតិបត្តិការយោធា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសខ្មែរ បានគូសបញ្ជាក់ថា ការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុច (5PC) នៅតែជាឯកសារគោលរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាពឡើងវិញ តាមរយៈដំណើរការនយោបាយ ដែលដឹកនាំ និងគ្រប់គ្រង ដោយមីយ៉ាន់ម៉ាខ្លួនឯង ។ លទ្ធផល នៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្នប្រាំចំណុច...
បរទេស៖ លោក Keir Starmer នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានមានប្រសាសន៍កាលពីថ្ងៃពុធថា ប្រទេសរបស់លោកមិនចាំបាច់ជ្រើសរើសរវាងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងចិននោះទេ ខណៈដែលលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ប្រទេសចិន ដែលមានគោលបំណងជួសជុលទំនាក់ទំនង និងពង្រីកឱកាសសម្រាប់ក្រុមហ៊ុនអង់គ្លេសនៅក្នុងប្រទេសចិនដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា មេដឹកនាំអង់គ្លេសរូបនេះបានមកដល់រដ្ឋធានីប៉េកាំង នៅពេលរសៀល។ មុននេះ លោកបានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះថា លោកនឹងធ្វើឲ្យមានតុល្យភាពរវាងការចូលរួមជាមួយប្រទេសចិនជាមួយនឹងកង្វល់សន្តិសុខជាតិ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់កាលពីថ្ងៃពុធថា កិច្ចប្រជុំបន្ទាប់រវាងអ្នកចរចារុស្ស៊ី អាមេរិក និងអ៊ុយក្រែន នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ខែកុម្ភៈ។ ពេលវេលានេះត្រូវបានប្រកាសដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដោយបានបញ្ជាក់បែបនេះកាលពីថ្ងៃពុធព្រមទាំងបានធ្វើការកត់សម្គាល់ជុំទីពីរនៃទំនាក់ទំនងត្រីភាគីក្នុងគោលបំណងស្វែងរកដំណោះស្រាយដែលអាចកើតមានចំពោះជម្លោះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងមូស្គូ លោក Peskov បាននិយាយថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់ថា បេសកជនអាមេរិក Steve Witkoff និងលោក Jared Kushner នឹងមិនមានវត្តមាន នៅពេលដែលមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន ជួបគ្នានៅទីក្រុង Abu Dhabi ចុងសប្តាហ៍នេះទេ។ កិច្ចប្រជុំនេះគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យមួយសប្តាហ៍បន្ទាប់ពីជុំទីមួយនៃកិច្ចចរចាត្រីភាគីរវាងរុស្ស៊ី...
កំពង់ធំ៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បានដឹកនាំកងកម្លាំងនាំយកបច្ច័យទេយ្យទានប្រគេនព្រះសង្ឃ ស្ថិតនៅវត្ត ឥន្ទ្រីយ៍សំវរ: ហៅវត្តកំពង់ធំ ក្នុងភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ និងវត្តមុន្នីរង្សី ហៅវត្ដថ្មី...