ស្ទឹងត្រែង៖ អភិបាលក្រុង និងអភិបាលស្រុកទាំង៦ នៃខេត្តស្ទឹងត្រែង បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទប់ស្កាត់ និងលុបបំបាត់រាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ និងបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ការប្តេជ្ញានេះបានធ្វើឡើងក្នុង កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ ក្រោមអធិបតីភាព លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីតំណាងស្ថាប័នតុលាការ មន្ទីរ-អង្គភាពពាក់ព័ន្ធ...
ភ្នំពេញ៖ លោក ហួត ស៊ីនាដ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សាសាហារ៉ា កេនជិ (SASAHARA Kenji) នាយកសាលាអន្តរជាតិជប៉ុន CIESF Leaders Academy (CLA) និងសហការី នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងលោក Jeremy Crawford នាយកប្រតិបត្តិសភាពាណិជ្ជកម្មប្រចាំទីក្រុងហ្គីឡុង នៃរដ្ឋវីតូរីយ៉ា ប្រទេសអូស្ត្រាលីបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)ស្តីពី «សហប្រតិបត្តិការនៅក្នុងការផ្លាស់ប្តូរជំនាញ ការបណ្ដុះបណ្ដាលសិស្សហ្វឹកហាត់ និងការហ្វឹកហាត់ការងារ» នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ថា នៅឆ្នាំ២០២៧ខាងមុខ គឺជាខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងឡើងវិញរវាងសាធារណរដ្ឋកូរ៉េ-កម្ពុជា ភាគីទាំងពីរគួរតែពង្រីកទំនាក់ទំនងពីដៃគូយុទ្ធសាស្ត្រ ឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យជាមួយគ្នា ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបរវាងសម្តេចតេជោ និងលោក Kim Changyong...
ឧត្តរមានជ័យ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមដងផ្លូវលេខ៥៨ មានករណីផ្ទុះគ្រាប់បែកចង្កោម ដោយសារបុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី បានដើរជាន់គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមថៃឈ្លានពាន បានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនSNចំនួន ៣នាក់ រងរបួសធ្ងន់និងស្រាល។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យដំឡើង និងតែងតាំង លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពីសមាជិកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅជាអនុប្រធានទី៣ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)៕
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំបង្កើតជម្រកបណ្តោះអាសន្ន សម្រាប់ពលរដ្ឋភៀសសឹក គឺជាការវិវឌ្ឍន៍ថ្មីមួយទៀតដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោកប៉ែន បូណា...
បរទេស៖ សមាគមពាណិជ្ជករមាស នៅប្រទេសថៃព្រមានថា ហាងលក់មាសនៅក្នុងប្រទេសថៃ រាប់សិបកន្លែងអាចនឹងបិទទ្វារនៅឆ្នាំ ២០២៦ ដោយសារតម្លៃកើនឡើងខ្លាំង និងតម្រូវការគ្រឿងអលង្ការមាសធ្លាក់ចុះ ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Jitti Tangsitpakdee ប្រធានសមាគមពាណិជ្ជករមាសបានប្រាប់ Thansettakij ថា...
តេអេរ៉ង់៖ អ៊ីរ៉ង់ បានបដិសេធការរំពឹងទុកនៃការចរចាជាមួយសហរដ្ឋអាមេរិក ដរាបណាទីក្រុងវ៉ាស៊ីនតោន នៅតែបន្តគំរាមកំហែងសកម្មភាពយោធា បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កើនវោហា សាស្ត្ររបស់លោក និងបានប្រកាសពីការ ដាក់ពង្រាយកងកម្លាំងជើងទឹកអាមេរិក បន្ថែមទៅកាន់មជ្ឈិមបូព៌ា។ យោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ដែលគ្រប់គ្រងដោយរដ្ឋ លោក Seyed Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឧ្យដឹងថា “មិនអាចមានការចរចា...
បរទេស៖ យោងតាមសារព័ត៌មាន AP គឺ យ៉ាងហោចណាស់ មានមនុស្ស ៤២ នាក់បានស្លាប់នៅក្នុងព្យុះរដូវរងាដ៏ខ្លាំងក្លាមួយ ដែលបន្តវាយប្រហារតំបន់ធំៗ នៅសហរដ្ឋអាមេរិក ។ ការធ្លាក់ចុះព្រិលយ៉ាងខ្លាំង ដែលបង្កឡើងដោយព្យុះនេះ បានបង្កឱ្យមានការរំខានយ៉ាងទូលំទូលាយ ពីភាគខាងត្បូងដល់ភាគឦសានប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ព្រិលធ្លាក់ខ្លាំង...