ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស ចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានចំនួន ១៦ ២៦១លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតបានចំនួន ២ ១៥២ករណី។ ក្នុងនោះ បទល្មើសព្រៃឈើចំនួន ៧៥១ករណី បទល្មើសសត្វព្រៃចំនួន ៧៣៧ករណី បទល្មើសកាប់រុករានទន្រ្ទានដីរដ្ឋចំនួន ៣៣៤ករណី បទល្មើសនេសាទចំនួន ៣២២ករណី និងបទល្មើសធនធានរ៉ែចំនួន ១៥ករណី។ ជាមួយគ្នានេះ...
ភ្នំពេញ ៖ ពេញមួយឆ្នាំ ២០២៥កន្លងទៅនេះ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំការបណ្តុះបណ្តាល អំពីសុវត្ថិភាព និងសុខភាពការងារចំនួន ១៦១វគ្គ ដោយមានសិក្ខាកាមចូលរួមជាង ៣ពាន់នាក់។ នាយកដ្ឋានពេទ្យការងារ បានឱ្យដឹងថា នាយកដ្ឋានរបស់ខ្លួន បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី សុវត្ថិភាព និងសុខភាពការងារ និងវិជ្ជាសង្រ្គោះបឋមចំនួន ១៦១វគ្គ...
កំពង់ចាម ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជ ទម្ងន់ ៦៣គីឡូក្រាម ចូលក្នុងទន្លេវិញ ក្រោយទទួលបានព័ត៌មានពីប្រជានេសាទ ដោយនេសាទត្រីនេះបាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នៅចំណុចតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។ មន្ត្រីជលផល បានឲ្យដឹងថា នៅវេលាម៉ោង១០និង៣០នាទី ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានទទួល...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនភៀសសឹក ៤៦.៤១៥នាក់ទៀត បានបន្តវិលត្រឡប់ ទៅលំនៅឋានវិញ ធ្វើឱ្យជនភៀសសឹក នៅសល់សរុបមានចំនួន ២៨០.០៩១នាក់។ នេះបើយោងសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ១រសៀល ដល់ម៉ោង ៦ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ...
បរទេស: ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក បានវាយប្រហារប្រទេស វេណេស៊ុយអេឡា និងទម្លាក់ប្រធានាធិបតីផ្តាច់ការគឺលោក Nicolas Maduro ដែលជាចលនាមួយ ដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ចាត់ទុកថា ជាការបង្កើត “គំរូដ៏គ្រោះថ្នាក់” ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែមករា...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសៅរ៍ថា លោកកំពុងដាក់ប្រទេសវេណេស៊ុយអេឡា ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាមេរិកជាបណ្ដោះអាសន្ន បន្ទាប់ពីសហរដ្ឋអាមេរិក បានចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ក្នុងការវាយឆ្មក់មួយ ហើយបាននាំលោកទៅកាន់ទីក្រុងញូវយ៉ក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ ពីបទជួញដូរគ្រឿងញៀន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា...
តេអេរ៉ង់៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ លោក Ali Larijani បានព្រមានសហរដ្ឋអាមេរិក កុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ ដោយថាសកម្មភាពបែបនេះនឹងរំខានដល់ស្ថិរភាពក្នុងតំបន់ និងប៉ះពាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ ការកត់សម្គាល់របស់លោក Larijani បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងនៅក្នុងសារលេីបណ្ដាញ Truth Social របស់លោកថា សហរដ្ឋអាមេរិក ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការ...
តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានព្រមានថា សកម្មភាពប្រថុយប្រថានណាមួយរបស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យទីតាំង និងកងទ័ពរបស់សហរដ្ឋអាមេរិក ដែលឈរជើងនៅក្នុងតំបន់នោះក្លាយជា “គោលដៅស្របច្បាប់” នៃការឆ្លើយតបរបស់អ៊ីរ៉ង់។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបន្ថែមថា ប្រតិបត្តិករប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយសេវាស៊ើបការណ៍សម្ងាត់បរទេសកំពុងព្យាយាមបង្វែរការតវ៉ាស្របច្បាប់ដោយម្ចាស់អាជីវកម្ម និងក្រុមអ្នកជំនាញផ្សេងៗទៅជាការប៉ះទង្គិចគ្នាក្នុងទីក្រុងដ៏ហិង្សា និងប្រដាប់អាវុធ។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ បែងចែកយ៉ាងច្បាស់រវាងក្រុមបាតុករដោយសន្តិវិធី និងទាហានស៊ីឈ្នួលបរទេស...
កំពង់ស្ពឺ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពដែល បានពលីនៅក្នុងសមរភូមិ ចំនួន៥ទីតាំងក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី៣ខែមករាឆ្នាំ២០២៦ រួមមានសពវីរៈកងទ័ព ខាត់ សុខលី នៅភូមិធ្លក ឃុំទួលសាលា ស្រុកបសេដ្ឋ -វីរៈកងទ័ព លឹម ថា...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសចិនមានការតក់ស្លុតយ៉ាងខ្លាំង និងបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រើប្រាស់កម្លាំងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋអធិបតេយ្យ និងសកម្មភាពប្រឆាំងនឹងប្រធានាធិបតីរបស់វ៉េណេស៊ុយអេឡា។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា មានសេចក្តីរាយការណ៍ថា អាមេរិកបើកការវាយប្រហារយោធាលើប្រទេសវេណេហ្ស៊ុយអេឡា ហើយលោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងវេណេហ្ស៊ុយអេឡា...