ព័ត៌មានជាតិ
អ្នកវិភាគ សហជីព និងនាយកសាលាបច្ចេកទេស លើកឡើងថា ការវិលត្រឡប់ របស់វីរកងទ័ពទាំង ១៨រូប គឺជាជោគជ័យ នៃនយោបាយការទូត របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រទេសថៃ
ភ្នំពេញ ៖ អ្នកវិភាគ សហជីព និង នាយកសាលាបណ្តុះបណ្តាលបច្ចេកទេស បានលើកឡើងដូចៗគ្នាថា ការដែលយោធាថៃដោះលែងវីរកងទ័ពកម្ពុជាទាំង ១៨រូប គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់អំពីសុខទុក្ខ របស់ពួកគាត់ ហើយក៏ជាជោគជ័យ នៃនយោបាយការទូត របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រទេសថៃ ផងដែរ។ ការលើកឡើងនេះ ស្របដែលវីរកងទ័ពកម្ពុជាទាំង ១៨រូប ត្រូវបានយោធាថៃ...