កណ្តាក៖ នគរបាលក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវបង្រ្កាបករណីលួចបន្លំដូរមាសក្លែងក្លាយយកមាសពិតប្រាកដ ចំនួន០៣ករណី ឃាត់ខ្លួននៅចំណុចផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ករណីទី១: កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាស ក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុចតូបម៉ាក់លីផេង ក្នុងផ្សារបឹងទំពន់ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ...
គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលត្រូវបានស្នើឡើងដោយប្រទេសចិនកាលពីឆ្នាំ២០១៣ បានក្លាយជាគម្រោងសហប្រតិបត្តិការអន្តរជាតិដ៏សំខាន់បំផុតមួយនៅក្នុងសតវត្សទី២១។ រយៈពេល១២ឆ្នាំ កន្លងមកនេះ គំនិតផ្តួចផ្តើមនេះ បានជួយបង្កើតបណ្តាញតភ្ជាប់រចនាសម្ព័ន្ធពិភពលោកកាន់តែប្រសើរឡើង ដោយរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើននៃសេដ្ឋកិច្ចពិភពលោក ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ គំនិតផ្តួចផ្តើមនេះបានផ្តល់នូវការតភ្ជាប់ដ៏ចាំបាច់បំផុត តាមរយៈការសាងសង់ផ្លូវ និង ស្ពានរាប់ពាន់គីឡូម៉ែត្រជុំវិញពិភពលោក។ បច្ចុប្បន្ន គម្រោងក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវត្រូវបានអនុវត្តនៅទូទាំងទ្វីបជាច្រើន និងនៅក្នុងជាង១៥០ប្រទេស និងអង្គការអន្តរជាតិជាង៣០ តាមរយៈច្រករបៀងសេដ្ឋកិច្ចផ្លូវគោកនិងផ្លូវសូត្រសមុទ្រសតវត្សទី២១។ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវបានជួយតភ្ជាប់ពិភពលោកដូចជាបណ្តាញអ៊ីនធឺណិត ដែលប្រទេសនានាត្រូវបានតភ្ជាប់ជាមួយគ្នាតាមរយៈរចនាសម្ព័ន្ធរឹង...
កាលពីថ្ងៃទី ២០ ខែមករា លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៦នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូសប្រទេសស្វ៊ីស ។ លោក He Lifeng បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាដាវ៉ូស កាលពីខែមករា ឆ្នាំ ២០១៧ ។...
បរទេស៖ ក្រសួងការពារជាតិរបស់ចិន បាននិយាយនៅថ្ងៃសៅរ៍ថា ឧត្តមសេនីយ៍កំពូល របស់យោធាចិន កំពុងត្រូវបានស៊ើបអង្កេតពីបទសង្ស័យថា មានការរំលោភបំពានធ្ងន់ធ្ងរ លើវិន័យនិងច្បាប់។យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា លោក Zhang Youxia ដែលជាអនុប្រធានជាន់ខ្ពស់ពីររូបនៃគណៈកម្មការយោធាកណ្តាលដ៏មានឥទ្ធិពល គឺជាឥស្សរជនចុងក្រោយបង្អស់ ដែលធ្លាក់ក្នុងការបោសសម្អាត មន្ត្រីយោធារយៈពេលយូរ។អ្នកវិភាគជឿថា ការបោសសម្អាតនេះ ត្រូវបានធ្វើឡើង...
ភ្នំពេញ៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោក សុខ សូកេន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី១របស់គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ចសម្រាប់ឆ្នាំ២០២៦ ដើម្បីពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងយន្តការការងារបក្សឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងឱកាសនោះ អង្គប្រជុំបានពិភាក្សា និងសម្រេចលើរបៀបវារៈសំខាន់ៗ រួមមានការប្រកាសផ្ទេរភារកិច្ច និងតែងតាំងសមាជិកថ្មីចំនួន ១៦រូប ព្រមទាំងការបោះឆ្នោតជ្រើសរើសសមាជិកគណៈអចិន្ត្រៃយ៍បន្ថែមចំនួន ៥រូប ដើម្បីពង្រឹងរចនាសម្ព័ន្ធបក្សឱ្យស្របតាមគោលការណ៍គណៈកម្មាធិការកណ្តាល និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។...
ខេត្តព្រះវិហារ៖ នាថ្ងៃ២៤ ខែមករា ឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍កិត្តិសិង្គហបណ្ឌិត គន់ គីម អមដំណើរដោយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់បានត្រលប់ទៅផ្ទះវិញ នៅតាមបណ្ដាមណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ។ ដោយ៖ សួន ពិសិត|ព្រះវិហារ|ដើមអម្ពិល
បន្ទាយមានជ័យ៖ សហគ្រាស ក្រុមហ៊ុន រោងចក្រធំៗចំនួន ៤ បានចូលរួមសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅបរិវេណសួនមានជ័យ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានបងប្អូនពលករ និងយុវជនចូលរួមប្រមាណ៧០០នាក់។ លោក ហេង...
បរទេស៖ ក្រុមហ៊ុនផលិតអាវុធរុស្ស៊ី Rostec បានប្រកាសពីការសាកល្បងដោយជោគជ័យនៃគ្រាប់ប្រឆាំងយន្តហោះគ្មានមនុស្សបើកថ្មីមួយ ដែលគេរំពឹងថា នឹងបង្កើនសមត្ថភាពកងទ័ពយ៉ាងច្រើនក្នុងការទប់ទល់នឹងយន្តហោះគ្មានមនុស្សបើកតូចៗ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា គ្រាប់ថ្មីនេះដែលមានឈ្មោះថា Mnogotochie (Ellipsis) មានទំហំជាច្រើនដែលយោធារុស្ស៊ីប្រើប្រាស់ជាទូទៅ។ គ្រាប់ថ្មីនេះមានគ្រាប់បំបែកដែលបំបែកជាបីបំណែកនៅលើអាកាស ដែលបង្កើនឱកាសនៃការវាយប្រហារគោលដៅផ្លូវអាកាសនៅចម្ងាយរហូតដល់ ៣០០ ម៉ែត្រ , នេះបើតាមការឲ្យដឹងរបស់...
ភ្នំពេញ៖ ក្រសួងរ៉ែនិងថាមពល នឹងផ្អាកទទួលពាក្យស្នើសុំ បង្កើតស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈថ្មី ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិនិត្យនិងកែសម្រួលបទប្បញ្ញត្តិ បច្ចេកទេសសុវត្ថិភាព សម្រាប់ការរៀបចំស្ថានីយប្រេងនិងឧស្ម័នឥន្ធន:ឡើងវិញ និងកំណត់គោលការណ៍ ក្នុងការអនុញ្ញាតឱ្យបង្កើត ស្ថានីយថ្មីផងដែរ។ ចំពោះស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈ ដែលកំពុងដំណើរការ ក្រសួងនៅបន្តទទួលពាក្យស្នើសុំវិញ្ញាបនបត្រ បញ្ជាក់បច្ចេកទេសសុវត្ថិភាព បន្តសុពលភាព...
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស និងយកគំរូដឹកនាំប្រកបដោយគុណធម៏របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមស្មារតីមនុស្សធម៌ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ...