ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ ក្នុងបរិយាកាសដ៏មហោឡារិក និងពោរពេញដោយសទ្ធាជ្រះថ្លា រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីអភិសេកព្រះលោកេស្វរៈ«រង្វង់មូលដៃ៨» ក្រោមវត្តមាន លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និង លោក ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ ។...
បរទេស៖ កាសែត Politico បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងពិចារណាដាក់ការបិទផ្លូវទាំងស្រុងលើការនាំចូលប្រេងទៅកាន់ប្រទេសគុយបា។ ព័ត៌មានអំពីការបិទផ្លូវដែលអាចកើតមាននេះបានកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកអ្នកផ្ទៃក្នុងគុយបាដើម្បីជួយផ្តួលរំលំរដ្ឋាភិបាលរបស់លោក Miguel Diaz-Canel។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា កាសែត Politico បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់ប្រភពអនាមិកថា ផែនការនេះកំពុងត្រូវបាន «ស្វែងរកដោយអ្នករិះគន់មួយចំនួននៃរដ្ឋាភិបាលគុយបា» នៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតី Donald...
បរទេស៖ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយកាលពីថ្ងៃសុក្រថា លោកមានសុទិដ្ឋិនិយមចំពោះកិច្ចប្រជុំដ៏មានហានិភ័យនៅសេតវិមានជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ៣ ខែកុម្ភៈខាងមុខនេះ។ ការប្រកាសនេះបង្ហាញពីការថយចុះគួរឱ្យកត់សម្គាល់បន្ទាប់ពីការប្រទូស្តរ៉ាយអស់រយៈពេលជាច្រើនខែ ដែលបានឃើញសហរដ្ឋអាមេរិកដកហូតទិដ្ឋាការរបស់លោក Petro និងដាក់ទណ្ឌកម្មលើលោក និងក្រុមគ្រួសាររបស់លោក ជុំវិញការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនដែលមិនបានបញ្ជាក់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤...
ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី៣ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន៥១ករណី បណ្តាលឱ្យមនុស្សស្លាប់៣៥នាក់ និងរងរបួសធ្ងន់ស្រាល៥៨នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរង ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី១៥មករា មាន៦ករណី ស្លាប់៣នាក់...
ព្រះវិហារ៖ លោកស្រី សុខា គងពិសី គីមរិទ្ធី នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ក្នុងពិធីបុណ្យរាប់បាតព្រះសង្ឃ២០៩អង្គ និងបុណ្យទក្ខិណានុប្បទាន នៅវត្តប្រាសាទគោកបេង ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ពិធីបុណ្យនេះ ប្រារព្ធឡើង ដើម្បីឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីសទ្ធាជ្រះថ្លានេះ...
ភ្នំពេញ៖ ដើម្បីរួចចំណែកជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ជុំវិញផ្សារដើមគ ដែលបញ្ឈប់ការលក់ដូរ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ និងដើម្បីផ្តល់ជាជម្រើសកាន់តែច្រើន ដល់អាជីវករ ផ្សារបន្លែបោះដុំ រលួសថ្មី បាននិងកំពុងលេចរូបរាងឡើង ជាមួយតូបលក់ដូរយ៉ាងច្រើន និងទីតាំងធំទូលាយ។ ស្រប់តាមយុទ្ធសាស្ត្ររបស់អាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងសោភណ្ឌភាពទីក្រុង អាជីវករ ដែលធ្លាប់លក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ជុំវិញផ្សារដើមគ និងអាជីវកនានា...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារដែលនៅសល់ជិត ៩ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកដែលកំពុងស្វែងរកការងារធ្វើ។ ក្រសួងការងារ បានឱ្យដឹងនៅយប់ថ្ងៃទី២៣ ខែមករាថា ឱកាសការងារចំនួន ៨៩ ៥៣៩កន្លែង នៅតាមរាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យកសិកម្ម, ឧស្សាហកម្ម និងវិស័យសេវាកម្ម ហើយរាជធានី-ខេត្ត...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសប៉ូឡូញគួរតែផ្តល់សំណងដល់ប្រទេសអាល្លឺម៉ង់សម្រាប់ហេតុការណ៍នៃការបំផ្ទុះឆ្នាំ២០២២ ដែលធ្វើអោយបំពង់បង្ហូរឧស្ម័ន Nord Stream លែងដំណើរការ នេះបើតាមអ្នកនយោបាយស្តាំនិយមអាល្លឺម៉ង់បានអះអាងថា។ ចំនួនទឹកប្រាក់ដែលបានលើកឡើងដោយលោក Kay Gottschalk សមាជិកសភាមកពីគណបក្សប្រឆាំងជំនួសសម្រាប់ប្រទេសអាល្លឺម៉ង់ (AfD) ពោលគឺជាចំនួនដែលឆ្លើយតបទៅនឹងសំណងចំនួន១,៣ទ្រីលានអឺរ៉ូដែល ទីក្រុងវ៉ារស្សាវ៉ាពីមុនធ្លាប់បានទាមទារពីទីក្រុងប៊ែរឡាំងសម្រាប់សង្គ្រាមលោកលើកទី២។ លោកGottschalk បានសរសេរនៅក្នុងការបង្ហោះ X កាលពីថ្ងៃពុធថាទឹកប្រាក់ ១,៣ ទ្រីលានអឺរ៉ូគួរតែគ្រប់គ្រាន់ជាសំណងសម្រាប់ភាពស្មុគស្មាញនៅក្នុងការបំផ្លិចបំផ្លាញ Nord...
បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិកនឹងផ្តល់អាទិភាពដល់ការការពារជាតិរបស់ខ្លួន ហើយផ្តល់ការគាំទ្រ “មានកំណត់” ដល់សម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប, នេះបើយោងតាមការលើកឡើងរបស់មន្ទីរបញ្ចកោណ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងយុទ្ធសាស្ត្រការពារជាតិដែលបានកែសម្រួលដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា សមាជិកណាតូអឺរ៉ុបត្រូវតែដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារខ្លួន និងផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ ឯកសារនេះសរសេរថា “ទោះបីជាយើងនៅតែចូលរួមក្នុងអឺរ៉ុបក៏ដោយ យើងត្រូវតែ – ហើយនឹង...
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃខេត្តព្រៃវែង រួមគ្នាពង្រឹងការងារសន្តិសុខ និងត្រូវសិក្សារិះរកយុទ្ធសាស្ត្រថ្មីៗក្នុងការផ្ដល់សេវាសាធារណៈ ឱ្យកាន់តែមានភាពសាមញ្ញ ឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីបង្កើនភាពជឿជាក់ និងទាក់ទាញការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ ការណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦...