ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ទិសដៅការងារបន្ត បទបញ្ជា-សភាពការណ៍ថ្មីៗ ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅបញ្ជាការដ្ឋាន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTអតិផរណាប្រចាំឆ្នាំរបស់រុស្ស៊ីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៥ឆ្នាំក្នុងឆ្នាំ២០២៥ កន្លងមកនេះ។ ការចេញផ្សាយនេះបើយោងតាម ទិន្នន័យពីធនាគារកណ្តាលរបស់ប្រទេសរុស្សីដោយតួលេខនេះ បង្ហាញពីការថយចុះគួរឱ្យកត់សម្គាល់ក្នុងកំណើនតម្លៃទំនិញ ប្រើប្រាស់នៅទូទាំងវិស័យសេដ្ឋកិច្ចជាច្រើន។ ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីឬហៅកាត់ថាCBR បានរាយការណ៍នៅសប្តាហ៍នេះថា អតិផរណាពីមួយឆ្នាំទៅមួយឆ្នាំមានចំនួន៥,៥៩ភាគរយ នៅក្នុងខែធ្នូធ្លាក់ចុះពី ៦,៦៤ភាគរយ នៅក្នុងខែវិច្ឆិកា។ នៅឆ្នាំ ២០២៥ទាំងមូល កំណើនតម្លៃបានធូរស្រាលគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយទំនិញមិនមែនម្ហូបអាហារកើនឡើងជាមធ្យម៣ភាគរយ និងប្រភេទមួយចំនួនទៀតរួមទាំងរថយន្ត អេឡិចត្រូនិច ស្បែកជើង និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។...
ពោធិ៍សាត់៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានចុះពិនិត្យសកម្មភាពរៀន និងបង្រៀននៅសាលារៀនបណ្តោះអាសន្ន ព្រមទាំងបាននាំយកសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ចែកជូនដល់កូនៗពលរដ្ឋភៀសសឹក សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ទូទាំងស្រុកវាលវែង។...
ព្រះសីហនុ៖ នាវាចម្បាំងសហរដ្ឋអាមេរិក USS CINCINNATI(LCS 20) នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ បានធ្វើដំណើរមកដល់មូលដ្ឋានសមុទ្ររាម នៃប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ។ ការមកដល់របស់នាវា USS CINCINNATI នៅមូលដ្ឋានសមុទ្ររាម នាពេលនេះ គឺជាដំណើរទស្សនកិច្ចមួយ ដើម្បីសម្ដៅធានាលើកកម្ពស់កិច្ច...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi បាននិយាយថា មនុស្សជាង៣០០០នាក់ត្រូវបានសម្លាប់ ហើយអគារសាធារណៈ យោធា និងរដ្ឋាភិបាលជាច្រើនត្រូវបានបំផ្លាញក្នុងអំឡុងពេលបាតុកម្មដ៏ហិង្សាដែលបានវាយប្រហារប្រទេសអ៊ីរ៉ង់កាលពីដើមឆ្នាំនេះ។ ការតវ៉ាដ៏ធំដែលបានចាប់ផ្តើមនៅចុងខែធ្នូ ត្រូវបានបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចយូរអង្វែង និងការដួលរលំនៃរូបិយប័ណ្ណរបស់ប្រទេសគឺប្រាក់រៀល (rial) របស់អ៊ីរ៉ង់។ ការតវ៉ាបានកើនឡើងទៅជាកំដៅនយោបាយភ្លាមៗ ដែលបណ្តាលឲ្យមានអំពើហិង្សាប្រហែលពីរសប្តាហ៍នៅទូទាំងទីក្រុងជាច្រើនរបស់អ៊ីរ៉ង់។ ទីក្រុងតេហរ៉ង់បានស្តីបន្ទោសភាពចលាចលលើការជ្រៀតជ្រែកពីបរទេស ពោលគឺដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ប្រភពពីលោក Elon Musk ថាបុរសមហាសេដ្ឋីពាន់លានរូបនេះកំពុងត្រៀមខ្លួនជាស្រេចដើម្បីទម្លាក់បន្ទុកទាំងស្រុងរបស់គាត់ នៅពីក្រោយគណបក្សសាធារណរដ្ឋ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់ ទោះបីជាលោកបានធ្លាក់ចេញពីតំណែងជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នាពេលថ្មីៗនេះក៏ដោយ។ មនុស្សដែលដឹងពីបញ្ហានេះបានប្រាប់កាសែតថាលោក Musk ដែលជាម្ចាស់ក្រុមហ៊ុន X, Space...
ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៦ ខ្ញុំបានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងសប្បុរសជន ជួបសំណេះសំណាលសួរសុខទុក្ខ លោកគ្រូអ្នកគ្រូ វិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីសំណាក់ លោក...
សៀមរាប៖ រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមរយៈកិច្ចសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិន Sany បានរៀបចំកម្មវិធីទទួលអំណរឆ្នាំថ្មីប្រពៃណីជនជាតិចិន ជាមួយក្រុមជនដែលមានពិការភាពដោយសារគ្រាប់មីន។ លោក យុន ប៊ុនថង តំណាងឱ្យជនពិការទាំង ១០រូបដែលទទួលបានអំណោយជាគ្រឿងឧបភោគ-បរិភោគ និងការគាំទ្រនានាពីមូលនិធិចិន Sany បានជម្រាបថា អំណោយទាំងនេះបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាពដោយសារគ្រាប់មីន ហើយអំណោយដែលមានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃពិតជាឆ្លើយតបនឹងតម្រូវការចាំបាច់នានា។ លោកក៏បានបន្ថែមថា...
មណ្ឌលគិរី៖ លទ្ធផលនៃការហ៊ុំព័ទ្ធទីតាំងសង្ស័យលាក់ទុកផលអនុផលព្រៃឈើ ត្រូវបានបញ្ចប់ដោយជោគជ័យ។ ក្នុងរបាយការមួយរបស់ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានបញ្ជាក់ថាការចុះប្រតិបត្តិការបង្ក្រាបទីតាំងប្រមូលផល និងសន្និធិផល អនុផលព្រៃឈើ ស្ថិតក្នុងភូមិសាស្ត្រភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនៅព្រឹក ថ្ងៃទី២៣មករា ក្រុមការងារខណ្ឌរដ្ឋបាល ព្រៃឈើមណ្ឌលគិរី រួមជាមួយសង្កាត់រដ្ឋបាលព្រៃឈើសែនមនោរម្យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ ប៉ុស្តិ៍រដ្ឋបាលនគរបាលសុខដុម បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងមានការចូលរួម ពីអាជ្ញាធរមូលដ្ឋានរដ្ឋបាលសង្កាត់សុខដុម ដោយមានការឯកភាពពីលោក...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំរបស់លោក ឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ...