ភ្នំពេញ៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារសំខាន់ៗពាក់ព័ន្ធការជំរុញការរៀបចំឯកសារទស្សនាទាននៃការរៀបចំច្បាប់ស្តីពីអធិការកិច្ច និងការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ និងការងារដោះស្រាយបណ្តឹង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូបនៅទីស្ដីការក្រសួង។ ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានណែនាំឱ្យមានការសម្រេចកែសម្រួល និងច្របាច់បញ្ចូលគ្នានូវសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តមួយចំនួនពាក់ព័ន្ធការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ និងការងារដោះស្រាយបណ្តឹង ឱ្យមានសង្គតិភាពនិងមានភាពប្រទាក់ក្រឡា ប្រកបដោយលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ...
ព្រះវិហារ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ អភិបាលខេត្តព្រះវិហារ លោកគីម រិទ្ធី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង លោកវេជ្ជបណ្ឌិត ជូ ប៉ូនីណា ជាប្រធានមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តព្រះវិហារ។ នៅក្នុងឱកាសនោះដែរលោកបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរសុខាភិបាលខេត្ត ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនាពេលកន្លងមក។ ព្រមបានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗ ដល់លោកប្រធានមន្ទីរពេទ្យដែលទើបតែងតាំងថ្មី ត្រូវបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រង រក្សាសណ្តាប់ធ្នាប់...
ភ្នំពេញ ៖ ការតវ៉ារបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ ត្រូភីខល ហ៊្រ្វូត អេស៊ា (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានដោះស្រាយយ៉ាងលឿនរហ័សឈានដល់ការសះជាទាំងស្រុង នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ ក្រោមការយកចិត្តទុកដាក់ និងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកជាង ៦សែន៤ម៉ឺននាក់ មានប្រមាណ ៥សែន៣ម៉ឺននាក់ ឬស្មើនឹង៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ព្រឹក ថ្ងៃទី២២ ដល់ម៉ោង ៦ព្រឹក...
បរទេស៖ គណៈកម្មាធិការកណ្តាលបក្ស នីតិកាលទី ១៤ បានបោះឆ្នោតជ្រើសរើសជាឯកច្ឆ័ន្ទលោក To Lam អគ្គលេខាធិការបក្ស ដើម្បីបន្តកាន់តំណែង សម្រាប់អាណត្តិ ២០២៦-២០៣១ នៅក្នុងសម័យប្រជុំពេញអង្គលើកដំបូងរបស់ខ្លួន នៅថ្ងៃសុក្រ ។ នេះបើតាមសារព័ត៌មាន VN Express នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ។ប្រែសម្រួល: ណៃ...
គៀវ៖ យោងតាមការលើកឡើង របស់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Mykhailo Fedorov នៅលើបណ្ដាញ Telegram បានឲ្យដឹងថា រដ្ឋាភិបាលអ៊ុយក្រែន បានអនុម័ត ការបណ្តេញអនុរដ្ឋមន្ត្រីការពារជាតិ ចំនួន ៥រូប ចេញពីតំណែង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Fedorov បានឲ្យដឹងថា ការរុះរើនេះគឺជាផ្នែកមួយ...
មូស្គូ៖ រុស្ស៊ី កំពុងពង្រឹងជំហររបស់ខ្លួន បន្តិចម្តងៗ នៅក្នុងវិស័យថាមពលសកល ហើយមានគោលបំណង ក្លាយជាប្រទេសឈានមុខគេ លើវិស័យថាមពលពិភពលោក នៅក្នុងពិភពលោកពហុប៉ូលថ្មី នេះបើយោងតាមឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak ដែលបានសរសេរនៅក្នុងអត្ថបទមួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទិនានុប្បវត្តិគោលនយោបាយថាមពលរបស់រុស្ស៊ី។ លោក Novak បានសរសេរនៅក្នុងអត្ថបទ ដែលមានចំណងជើងថា “វិស័យប្រេង និងថាមពលសកល និងរុស្ស៊ីនៅក្នុងយុគសម័យពហុប៉ូល៖...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន បានណែនាំឲ្យរដ្ឋបាលខេត្តកណ្តាល ត្រូវបន្តថែរក្សាសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបម្រើសេចក្តីសុខ របស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោក អូន ព័ន្ធមុនីរ័ត្ន...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកមានកងកម្លាំងជើងទឹក «យ៉ាងច្រើន» កំពុងឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ខណៈដែលបានបង្ហាញថា វាអាចនឹងមិនត្រូវបានប្រើនោះទេ ដោយសារភាពតានតឹង នៅតែខ្ពស់ក្នុងចំណោមភាព ចលាចលរបស់អ៊ីរ៉ង់ ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញ ធ្វើពិធីចម្រើនព្រះបរិត្តឡើងអគារវិមានសាមគ្គីភាព (អគារព្រឹទ្ធសភាថ្មី)។ ពិធីនេះមានការចូលរួមពីអគ្គលេខាធិការព្រឹទ្ធសភា ខុទ្ទកាល័យថ្នាក់ដឹកនាំទាំងបី លោកអ្នកឧកញ៉ា,អ្នកឧកញ៉ា,ឧកញ៉ា បណ្ដាសប្បុរសជនដែលបានចូលរួមក្នុងការកសាងអគារវិមានសាមគ្គីភាពនេះ។ នៅក្នុងឱកាសដ៏ពិសេសវិសាលនេះ សម្ដេចតេជោ ហ៊ុន...