ព្រៃវែង ៖ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់ម៉ូតូជូនអធិការដ្ឋាននគរបាលក្រុង ស្រុក ចំនួន ៥ នៃខេត្តព្រៃវែង ដើម្បីយកទៅប្រើប្រាស់ក្នុងការបំពេញការងារប្រចាំថ្ងៃ សំដៅផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ អធិការដ្ឋាននគរបាលក្រុង ស្រុក ចំនួន ៥ នៃខេត្តព្រៃវែង...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា កម្ពុជាផ្តល់ការគាំទ្រពេញទំហឹងក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២៣ ខែមករា លោក ប៉ែន បូណា លើកឡើងថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧...
ប្រ៊ុចសែល៖ សហភាពអឺរ៉ុប មានការសង្ស័យយ៉ាងធ្ងន់ធ្ងរអំពីក្រុមប្រឹក្សាសន្តិភាព aដែលស្នើឡើងដោយសហរដ្ឋអាមេរិក ហើយនឹងការពារខ្លួនប្រឆាំងនឹងទម្រង់ នៃការបង្ខិតបង្ខំណាមួយ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានលើកឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលបន្ទាន់ របស់ក្រុមប្រឹក្សាបានបញ្ចប់ភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍។ លោក Costa បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា សហភាពអឺរ៉ុបមានការសង្ស័យយ៉ាងធ្ងន់ធ្ងរអំពីធាតុផ្សំជាច្រើននៃក្រុមប្រឹក្សាសន្តិភាព រួមទាំងវិសាលភាព អភិបាលកិច្ច និងភាពឆបគ្នាជាមួយធម្មនុញ្ញអង្គការសហប្រជាជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកក៏បានឲ្យដឹងផងដែរថា...
បរទេស៖ ទីក្រុងប៊ែរឡាំង បានបណ្តេញអ្នកការទូតរុស្ស៊ីម្នាក់ចេញពីប្រទេស ដោយចោទប្រកាន់ពីបទចារកម្ម ដែលជំរុញឱ្យទីក្រុងមូស្គូសន្យាថា នឹងឆ្លើយតបឲ្យ “សមស្រប” ចំពោះចលនាអរិភាពនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាម២០២៦ បានឱ្យដឹងថា ក្រសួងការបរទេសអាល្លឺម៉ង់បានប្រកាសពីការបណ្តេញនេះនៅថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ថាខ្លួនបានកោះហៅ ឯកអគ្គរដ្ឋទូតរុស្ស៊ីជុំវិញឧប្បត្តិហេតុនេះ។ ខណៈពេលដែលក្រសួងមិនបានពន្យល់លម្អិត ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានរាយការណ៍ថា អនុរដ្ឋមន្ត្រីយោធារុស្ស៊ីម្នាក់គឺជាអ្នកការទូតដែលពាក់ព័ន្ធ ហើយគាត់ត្រូវបានបញ្ជាឱ្យ ចាកចេញពីប្រទេសក្នុងរយៈពេល...
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កងកុម្ម៉ង់ដូបារាំងបានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿង ដែលត្រូវបានរងទណ្ឌកម្ម ហើយធ្វើដំណើរ «មកពីប្រទេសរុស្ស៊ី»។ លោក Macron បានអះអាងថា កប៉ាល់នេះគឺជាផ្នែកមួយនៃ «កងនាវាស្រមោល» របស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff បានមកដល់ទីក្រុងមូស្គូ ហើយត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីពិភាក្សាអំពីការដោះស្រាយជម្លោះអ៊ុយក្រែន។ លោក Witkoff ត្រូវបានអមដំណើរដោយកូនប្រសាររបស់ Trump គឺលោក Jared Kushner...
ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី៣ ឆ្នាំ២០២៦ គិតពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបក្មេងទំនើង២១ករណី ឃាត់ខ្លួនមនុស្ស៧០នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ៦ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ២៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្មេងទំនើង និងជនងប់ល្បែងទាំងនោះ នគរបាលបានអនុវត្តវិធានការច្បាប់...
ភ្នំពេញ ៖ ដើម្បីឱ្យពិធីបុណ្យ «មាឃបូជា» ឆ្នាំ២០២៦នេះ មានភាពអធិកអធម ក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំដល់មន្ទីរធម្មការ និងសាសនា គ្រប់រាជធានី ខេត្ត ត្រូវបំផុសឱ្យគ្រប់វត្តអារាមរៀបចំពិធីបុណ្យ «មាឃបូជា» ឱ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងធម្មការ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រសួង...
ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ “នវានុវត្តន៍ កសិកម្ម និងចំណីអាហារ នៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃច័ន្ទ ទី 28 ខែ មករា ឆ្នាំ 2026 ពីម៉ោង...
កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន និងគ្រប់ទំព័រឌីជីថលផ្លូវការរបស់ផលិតកម្មបារមី។ ផលិតកម្មបារមី និងភ្លើងគប់ បានបង្ហាញកម្មវិធីទូរទស្សន៍ប្រកួតរ៉េប THE NEXT LEVEL: RAPSTAR ដែលជាកម្មវិធីប្រកួតរ៉េបថ្មីសន្លាង ដែលជាស្នាដៃខ្មែរ និងមានលក្ខណៈ Original បង្កើតឡើងដើម្បីអ្នកស្នេហាវិស័យហ៊ីបហបទាំងអស់នៅក្នុងស្រុក...