ព្រះសីហនុ ៖ នាវាទេសចរណ៍ឈ្មោះ WESTERDAM សញ្ជាតិ NETHERLAND បាននាំភ្ញៀវទេសចរណ៍ចំនួន ១,៩២៧ នាក់ ចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.) គោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ...
មណ្ឌលគិរី៖ អភិបាលខេត្តមណ្ឌលគិរីលោក ថង សាវុន ត្រូវបានតែងតាំងជាអភិបាលខេត្តមណ្ឌលគិរី អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល នេះបើយោងទៅលើព្រះរាជក្រឹត្យកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី៕ ដោយៈចាន់បុត្រ / មណ្ឌលគិរី / ដើមអម្ពិល
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍ ណែនាំ ដល់សមាជិក សមាជិកាសមាគម សណ្ឋាគារកម្ពុជា ត្រូវត្រៀមលក្ខណៈឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិកំពូលៗ ដែលនឹងចូលរួម ក្នុងកិច្ចប្រជុំកំពូលបណ្តាប្រទេស និយាយភាសាបារាំង នៅភ្នំពេញ នាពេលខាងមុខ ។ ការណែនាំនេះធ្វើឡើងក្នុងឱកាសលោក...
ភ្នំពេញ៖ ក្រុមហ៊ុន Lotus Group ជាក្រុមហ៊ុនទេសចរណ៍ អន្តរជាតិដ៏មានកេរ្តិ៍ឈ្មោះ ដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈខ្ពស់ ក្នុងការផ្តល់សេវាកម្មដំណើរកម្សាន្តគុណភាព នៅប្រទេសរុស្ស៊ី រួមទាំងដៃគូវិនិយោគក្នុងស្រុក គឺក្រុមហ៊ុន JFT Jet កំពុងសិក្សាលើលទ្ធភាព បង្កើតជើងហោះហើរត្រង់ ពីរុស្សីមករាជធានីភ្នំពេញ ឬ គោលដៅទេសចរណ៍របស់កម្ពុជា ។ លោក ហួត...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពី Sky News Arabia បានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បានយល់ ព្រមប្រគល់អាវុធ របស់ខ្លួនជាថ្នូរនឹងការឆ្លងកាត់ ដោយសេរីចេញពីតំបន់ហ្គាហ្សា សម្រាប់មេដឹកនាំរបស់ខ្លួន និងការផ្លាស់ប្តូរទៅរកសកម្មភាព នយោបាយតែប៉ុណ្ណោះផងដែរ។ ដោយលើកឡើងពីប្រភពប៉ាឡេស្ទីនដែលមិន បញ្ចេញឈ្មោះ បណ្តាញចេញផ្សាយបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហាម៉ាសបានប្រគល់អាវុធ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិនបានបង្កើនការទិញ ឧស្ម័នធម្មជាតិរាវឬហ្គាស (LNG) របស់រុស្ស៊ីយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០២៥ ហើយឈានដល់បរិមាណកំណត់ត្រា ប្រចាំខែនៅក្នុងខែធ្នូទៀតផង។ នៅក្នុងឆ្នាំ ២០២៥ប្រទេសអាស៊ីនេះបាននាំ ចូលប្រេងឥន្ធនៈប្រភេទនេះ៩,៨ លានតោន កើនឡើង១៨,៣ភាគរយ ធៀបនឹងឆ្នាំមុន។ ខែធ្នូមានកំណើនខ្លាំងជាពិសេស ជាមួយនឹងការនាំចូលកើនឡើងដល់១,៩លានតោន កើនឡើង១១៤,៦ភាគរយ ពី៨៨៩៤៨២ តោនដែលបានចែកចាយក្នុងខែចុងក្រោយនៃឆ្នាំ២០២៤។ ទិន្នន័យក៏បានបង្ហាញផងដែរថា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយ ក្នុងកម្មវិធីអប់រំពហុភាសា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅខេត្តរតនគិរី ក្រោមអធិបតីភាព លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី២២...
ស្ទឹងត្រែង ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោក លី មីណា អភិបាល ក្រុងស្ទឹងត្រែង បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខផ្ទាល់ដល់គ្រួសារកងទ័ពដែលកំពុងឈរជើងការពារព្រំដែន។ ការចុះសួរសុខទុក្ខនេះ នភភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់គ្រួសារកងទ័ពដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ។ លោកអភិបាលក្រុង បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ លោក...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោក Vladimir Zelensky បានអះអាងថា កិច្ចចរចាត្រីភាគីលើកដំបូង រវាងរុស្ស៊ី អ៊ុយក្រែន និងអាមេរិកនឹងប្រព្រឹត្តទៅ ក្នុងរយៈពេលពីរថ្ងៃ ខាងមុខនៅ UAE។ មេដឹកនាំអ៊ុយក្រែនបានធ្វើការអះអាងនេះអំឡុង ពេលលោកបង្ហាញខ្លួនក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos កាលពីថ្ងៃព្រហស្បតិ៍។ លោកZelensky បានចូលរួមក្នុងវេទិកា...
បរទេស៖ សភាអឺរ៉ុបនៅថ្ងៃពុធនេះ បានសម្រេចចិត្តផ្អាកការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បន្ទាប់ពីការគំរាមកំហែងពន្ធគយ របស់សហរដ្ឋអាមេរិក ដែលទាក់ទងនឹងកោះហ្គ្រីនឡែន។ លោក Bernd Lange ប្រធានគណៈកម្មាធិការ ពាណិជ្ជកម្ម អន្តរជាតិរបស់សភាអឺរ៉ុប បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា សភានឹងផ្អាកការងារលើសំណើនីតិបញ្ញត្តិពីរ ដែលទាក់ទងនឹងកិច្ចព្រមព្រៀងនេះ។ លោក Lange បានលេីកឡេីងថា “ដោយសារការគំរាមកំហែងជាបន្តបន្ទាប់ និងកាន់តែកើនឡើង...