DAVOS៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា កិច្ចពិភាក្សាជាមួយអគ្គលេខាធិការ អង្គការណាតូ លោក Mark Rutte បានបង្កើត “ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង នាពេលអនាគត” ទាក់ទងនឹងកោះ Greenland និង តំបន់អាកទិកដ៏ធំទូលាយ ហើយបានប្រកាសថា លោកនឹងមិនបន្ត ជាមួយនឹងពន្ធលើប្រទេសអឺរ៉ុប ចំនួន៨...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ៣.៤២៩នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ហើយពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១២១.៦៤៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២២ ខែមករា ដើមឆ្នាំ២០២៦នេះ បានក្រើនរំលឹកដល់បងប្អូនអតីតពលករនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កុំភ្លេចចូលរួមក្នុងវេទិកាការងារក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ដែលនឹងប្រព្រឹត្តទៅនៅ៤ទីតាំងផ្សេងគ្នាក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤-២៥ ខែមករានេះ ដែលមានឱកាសការងារជិត ៩ម៉ឺនកន្លែងសម្រាប់បងប្អូនដាក់ពាក្យ និងសម្ភាសភ្លាមៗនៅទីតាំងផ្ទាល់។...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល លោកស្រីក្នុងការគាំទ្រប្រទេសគុយបា ដោយបញ្ជាក់ថា ការដឹកជញ្ជូនប្រេងទៅកាន់កោះនេះ នឹងបន្តក្រោមគោលនយោបាយជំនួយមនុស្សធម៌ ដែលត្រូវបានរចនាឡើង ដើម្បីកែលម្អស្ថានភាព រស់នៅរបស់ប្រជាជនគុយបា ។ លោកស្រី Sheinbaum បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ពេលព្រឹករបស់លោកស្រីថា “ប្រសិនបើម៉ិកស៊ិក អាចជួយកែលម្អស្ថានភាព សម្រាប់ប្រទេសគុយបា យើងនឹងនៅទីនោះជានិច្ច។...
ភ្នំពេញ ៖ នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោក គីម ឆាងយ៉ុង (KIM CHANGYONG) ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េនឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិត្តិការជាមួយកម្ពុជា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកញ្ចប់សន្តិសុខតាមអ៊ីនធឺណិតចុងក្រោយបង្អស់ ដែលដាក់ចេញដោយគណៈកម្មការអឺរ៉ុប ដែលមានគោលបំណងកាត់បន្ថយហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងបណ្តាញទូរស័ព្ទចល័ត ដែលអ្នកអត្ថាធិប្បាយមួយចំនួននិយាយថា ផ្តោតលើប្រទេសចិន។ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានឧ្យដឹងថា ក្រុមហ៊ុនចិន មិនដែលជាការគំរាមកំហែងសន្តិសុខដល់ប្រទេសអឺរ៉ុបនោះទេ ព្រោះពួកគេបានធ្វើប្រតិបត្តិការស្របច្បាប់នៅអឺរ៉ុប ជាយូរមកហើយ ហើយជាអ្នកផ្តល់សេវាដែលគោរពច្បាប់ និងមានគុណភាពខ្ពស់ សម្រាប់វិស័យទូរគមនាគមន៍ និងឌីជីថលរបស់សហភាពអឺរ៉ុប។ លោកបានលេីកឡេីងថា ការកំណត់ ឬហាមឃាត់ក្រុមហ៊ុនដោយបង្ខំពីទីផ្សារដោយគ្មានភស្តុតាងណាមួយ...
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះសកម្មភាពរបស់យោធាថៃ ដែលបានតម្កល់ព្រះពុទ្ធប្បដិមារបស់ខ្លួនរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ ៕
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប)បានឲ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាព លើបញ្ជីបោះឆ្នោតឆ្នាំ២០២៦ ត្រូវធ្វើចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៧ ដូចបានកំណត់ក្នុងប្រតិទិន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦៕
ភ្នំពេញ ៖ ការិយាល័យអ្នកនាំពាក្យ ក្រសួងព័ត៌មានបានឲ្យដឹងថា ថ្មីៗនេះ មានជនខិលខូចបានប្រើប្រាស់រូបថត និងឈ្មោះលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការបង្កើតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់ ។ ការិយាល័យអ្នកនាំពាក្យចាត់ទុកថា ទង្វើបែបនេះនាំឲ្យប៉ះពាល់ដល់កិត្តិយស កិត្យានុភាពរបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនភាព កិត្តិយស សេចក្តីថ្លៃថ្នូររបស់លោករដ្ឋមន្រ្តីផ្ទាល់...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងាររវាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូដឹកនាំដោយលោក Leung Kwan Ho នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃការិយាល័យពាណិជ្ជកម្មប្រចាំ នៅតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ភាគីទាំងពីរ បានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការលើកកម្ពស់កិច្ច សហប្រតិបត្តិការវិស័យសុខាភិបាល និងសុខភាពសាធារណៈ។ ក្នុងឱកាសជំនួប ភាគីទាំងពីរ ក៏បានពិភាក្សា...