ភ្នំពេញ ៖ កម្លាំងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប រាជធានីភ្នំពេញ បានធ្វើការបង្ក្រាបសាច់ជ្រូក និងសាច់មាន់បង្កក ចំនួន១១.៥តោន ដែលគ្មានគុណភាព និងសុវត្ថិភាព យកទៅដុតបំផ្លាញចោល។ យោងតាមតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ ។ សូមរំលឹកថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បេសកជនពិសេស របស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា លោកនឹងជួប ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការ ដោះស្រាយជម្លោះអ៊ុយក្រែន។ លោកWitkoff បានធ្វើសេចក្តីប្រកាស នៅពេលនិយាយទៅកាន់ស្ថានីយទូរទស្សន៍ CNBC នៅខាងក្រៅវេទិកាសេដ្ឋកិច្ច ពិភពលោកនៅទីក្រុង...
បរទេស៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា លោក Francois-Philippe Champagne បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកាណាដានឹងមិនបង់ប្រាក់ចំនួន ១ ពាន់លានដុល្លារដើម្បីចូលរួមជាមួយ «ក្រុមប្រឹក្សាសន្តិភាព» របស់អាមេរិកទេ។ យោងតាមសារព័ត៌មាន AA News របស់តួកគី ចេញផ្សាយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Francois-Philippe Champagne...
បរទេស៖ កោះហ្គ្រីនឡែនត្រូវត្រៀម ខ្លួនសម្រាប់ការវាយប្រហាររបស់សហរដ្ឋអាមេរិក , នេះបើតាមការឱ្យដឹងពីមេដឹកនាំ របស់កោះ ហ្គ្រីនលែន ដែលគ្រប់គ្រង ដោយខ្លួនឯងរបស់ប្រទេសដាណឺម៉ាក បាននិយាយជាការឆ្លើយតបទៅនឹង ការអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លើការចង់បានទឹកដីនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅរដ្ឋធានី Nuuk...
ប៉េកាំង៖ លោកឧបនាយករដ្ឋមន្ត្រីចិន ហេ លីហ្វេង បានអំពាវនាវដល់សហគមន៍ពិភពលោកឱ្យគាំទ្រយ៉ាងរឹងមាំ ចំពោះលទ្ធិពហុភាគីនិយម និងពាណិជ្ជកម្មសេរី ហើយបន្តប្តេជ្ញាចិត្ត ចំពោះកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ លោក លីហ្វេង ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន (CPC) បានធ្វើការកត់សម្គាល់នេះ ខណៈពេលកំពុងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ ២០២៦ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ដោយរំលឹកឡើងវិញនូវសុន្ទរកថារបស់ប្រធានាធិបតីចិន ស៊ី...
ភ្នំពេញ ៖ លោក ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ជំរុញការផ្ដល់ឯកសារបញ្ជាក់ អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ទើបវិលត្រលប់មកពីប្រទេសថៃ។ ការណែនាំរបស់ លោក ប៉ាវ ហម ផាន នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
កម្មវិធី «ការបកស្រាយអំពីគំនិតលោកXi Jinping ស្តីពីការគ្រប់គ្រងដោយផ្នែកលើច្បាប់» នឹងចាក់ផ្សាយនៅរៀងរាល់យប់ចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦តទៅ ។ កម្មវិធីនេះរួមមាន៨ភាគ ដែលផ្តោតសំខាន់ទៅលើការអធិប្បាយសំខាន់របស់លោកXi Jinpingស្តីពីការគ្រប់គ្រងរដ្ឋតាមផ្លូវច្បាប់ដោយគ្រប់ជ្រុងជ្រោយ បូកបញ្ចូលនូវឧទាហរណ៍ជាក់ស្តែងនៃនវានុវត្តន៍ថ្នាក់មូលដ្ឋាន ដែលបានបង្ហាញយ៉ាងរស់រវើកពីបរិយាកាសគ្រប់គ្រងដោយផែ្នកលើច្បាប់ដែលបង្កើតឡើងដោយផ្នែកលើគំនិតលោកXi Jinpingស្តីពីការគ្រប់គ្រងដោយផ្នែកលើច្បាប់ក្នុងការបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងល្បឿនលឿននិងស្ថិរភាពសង្គមយូរអង្វែង។ កម្មវិធីនេះសហការផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន គណៈកម្មាការនយោបាយនិងច្បាប់នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ការិយាល័យនៃគណៈកម្មាធិការគ្រប់គ្រងរដ្ឋតាមផ្លូវច្បាប់ដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមចិន និងសមាគមអ្នកច្បាប់ចិន។កម្មវិធីនេះនឹងចាក់ផ្សាយតាមទូរទស្សន៍ប៉ុស្តិ៍CCTV-1, CCTV-12 និងវេបសាយCCTV.COMជាដើម៕
តាមការផ្សាយដំណឹងបានឱ្យដឹងថា តាមការស្ទង់មតិនា របស់សភាពាណិជ្ជកម្មអាមេរិក នៅប្រទេសចិននាពេលថ្មីៗនេះ បានបង្ហាញថា អាត្រាដែលសហគ្រាសអាមេរិកនៅប្រទេសចិន មានសុទិដ្ឋិនិយម ចំពោះការរីកចម្រើននៃទីផ្សារចិន បានកើនឡើងយ៉ាងលេចធ្លោ តាមការប៉ាន់ប្រមាណ សហគ្រាសលើស ពីពាក់កណ្តាលនឹងសម្រេចបានផលចំណេញឬបានចំណេញច្រើនជាងឆ្នាំមុន ។ ទាក់ទិននឹងករណីនេះ លោកGuo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១៩ ខែមករាថា រឿងរ៉ាវជោគជ័យរបស់សហគ្រាសអាមេរិកនៅប្រទេសចិនបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសចិន និងអាមេរិកបានផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយការជំរុញទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ឱ្យវិវឌ្ឍទៅមុខប្រកបដោយស្ថិរភាព រឹងមាំនិងចីរភាព គឺសមស្របនឹងផលប្រយោជន៍រួម របស់ភាគីទាំងពីរ។ លោកGuo Jiakunបន្តទៀតថា ទីផ្សារចិនជាកាលានុវត្តភាពដ៏ធំសម្រាប់ពិភពលោក ការរៀបផែនការធ្វើអាជីវកម្មនៅប្រទេសចិនមានន័យថា ទទួលបានឱកាសមុនគេ ហើយការវិនិយោគនៅប្រទេសចិនអាចនាំមកនូវផលចំណេញយ៉ាងច្រើន។យើងស្វាគមន៍សហគ្រាសនៃប្រទេសនានា បូករួមទាំងសហគ្រាសអាមេរិកជាដើមក្តាប់ជាប់ “កាលានុវត្តភាព”អភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន ដើម្បីចែករំលែកផលប្រយោជន៍ពីទីផ្សារលំដាប់ទ្រីលានយាន់ប្រាក់ចិន៕