ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនប្រចាំឆ្នាំ២០២៥ មានចំនួនលើសពី ១៤០ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ៥% បើធៀបបៀបនឹងឆ្នាំ២០២៤បើគិតតាមតម្លៃថេរ ។ សមិទ្ធផលនៃសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៥ បាននាំមកនូវទំនុកចិត្តបន្ថែមទៀត សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដែលនៅតែមានភាពទន់ខ្សោយ ។ សេដ្ឋកិច្ចមានភាពធន់បានបង្កើនជំនឿចិត្ត ហើយការធ្វើបរិវត្តកម្ម នាំមកនូវឱកាសអភិវឌ្ឍន៍ថ្មី ។ សក្តានុពល នៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់...
ពេលថ្មីៗនេះ លោក Kang Yi ប្រធានរដ្ឋបាលជាតិស្ថិតិចិន បានថ្លែងថា “បើមើលពីពេញមួយឆ្នាំនៃឆ្នាំ ២០២៦ អាចឃើញថា លក្ខខណ្ឌទ្រទ្រង់និងនិន្នាការ ជាមូលដ្ឋាន នៃសេដ្ឋកិច្ចចិន ដែលឆ្ពោះទៅរកភាពល្អប្រសើរ ក្នុងរយៈពេលយូរអង្វែង មិនបានកែប្រែទេ និន្នាការជាទូទៅស្តីពីការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ នៃសេដ្ឋកិច្ចចិន ក៏មិនបានកែប្រែដែរ ហើយចិនមានមូលដ្ឋាន និងមានលក្ខខណ្ឌក្នុងការរក្សា ឱ្យសេដ្ឋកិច្ចដំណើរការ...
ថ្ងៃទី១៥ខែមករា ក្នុងឱកាសដែលលោកCarneyនាយករដ្ឋមន្រ្តីកាណាដាបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងលោកស្រី Jennifer May ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំនៅប្រទេសចិន បានចុះហត្ថលេខាលើ «លិខិតសម្តែងបំណង ស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និង រដ្ឋបាលទេសចរណ៍កាណាដា» នៅក្រុងប៉េកាំង។...
ថ្ងៃទី១៩ ខែមករា លោកGuo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ។ មានអ្នកសារព័ត៌មាន បានលើកសំណួរ ស្តីពីស្ថានការណ៍នៅកម្ពុជា ។ លោកGuo Jiakunបានលើកឡើងថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋចិន ក្រៅប្រទេស ។ មួយរយៈពេលកន្លងមកនេះ ប្រទេសចិន និងកម្ពុជា បានសហការគ្នាយ៉ាងសកម្ម និងទទួលបានលទ្ធផល...
“ក្នុងបរិបទខាងក្រៅដ៏ស្មុគ្រស្មាញ សេដ្ឋកិច្ចចិនបានរក្សាស្ថិរភាព ដែលឆ្ពោះទៅរកភាពល្អប្រសើរ និងបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា នេះគឺជាកាលានុវត្តភាព ដ៏ប្រាកដប្រជាសម្រាប់សហគ្រាសពហុជាតិយើងខ្ញុំ។ ” កាលពីថ្ងៃទី១៩ ខែមករា បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសថា សេដ្ឋកិច្ចចិនបានកើនឡើង៥ភាគរយ នៅឆ្នាំ២០២៥ លោក Frank Hammes ប្រធានប្រតិបត្តិ ទូទាំងពិភពលោក នៃក្រុមហ៊ុន IQAir ដែលជាម៉ាកយីហោសម្អាត ខ្យល់អាកាសដ៏ល្បីឈ្មោះលើពិភពលោក បានបង្ហាញពីមតិរបស់ខ្លួន...
កំពង់ចាម៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវជនបទចំនួន ៧ខ្សែ នៅក្នុងខេត្តកំពង់ចាម។ ផ្លូវទាំង៧ខ្សែនោះដូចខាងក្រោម៖ ខ្សែទី១៖ ឈ្មោះផ្លូវ ផ្អាវ – ដូនដុំ ជាប្រភេទផ្លូវក្រាលកៅស៊ូ ប្រវែងសរុប ១១,៣០គ.ម...
ព្រះវិហារ៖ ព្រះខន្តិធររង្សី សាវ រើន ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តឯករស្មី ហៅ (វត្តទួលតាឯក) ខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានដឹកនាំព្រះសង្ឃចំនួន១០អង្គ និងញាតិញោមពុទ្ធបរិស័ទ ជាច្រើនរូបនាំយកសម្ភារៈមួយចំនួនជូនកងទ័ពទិសទី១ ខេត្តព្រះវិហារ ។ សូមបញ្ជាក់ផងដែរថា អំណោយ ចៅអធិការវត្តឯករស្មី ហៅ «វត្តទួលតាឯក»...
ក្រសួងមហាផ្ទៃ ៖ ក្នុងប្រទេសនីតិរដ្ឋ បើបុគ្គលម្នាក់ៗ មានឈ្មោះច្រើន មានអត្តសញ្ញាណច្រើន នឹងជះឥទ្ធិពលអវិជ្ជមាន ដល់វិស័យសន្តិសុខ អ្នកនាំពាក្យសាធារណការ ឲ្យសមត្ថកិច្ចចាប់ឃាត់ ម៉ូតូផ្លាកលេខ KI KI LU លោក ប៉ែន បូណា ៖ ថៃតម្កល់រូបសំណាកព្រះពុទ្ធបដិមារ លើទីតាំងរូបសំណាកបដិមាព្រះវិស្ណុរបស់កម្ពុជា ព្រះមហាក្សត្រី-ព្រះមហាក្សត្រ ៖...
ការបង្ហោះរូបភាពរបស់លោក ត្រាំ ដែលបង្ហាញពីការគ្រប់គ្រង របស់អាមេរិកលើកោះ Greenland គឺជាការមិនគោរព អាមេរិក អញ្ជើញចិនឱ្យចូលក្នុង ក្រុមប្រឹក្សាសន្តិភាព ខណៈដែលកៅអី សម្រាប់សមាជិកអចិន្ត្រៃយ៍ ត្រូវចំណាយ ១ពាន់លានដុល្លារ លោក ដូណាល់ ត្រាំ បញ្ជាក់ថា លោកនឹងមិនចូលរួម កិច្ចប្រជុំកំពូលបន្ទាន់ G7 នោះទេដោយចោទសួរ អំពីតម្លៃ...
បរទេស៖ ប្រធានាធិបតីបេឡារុស ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី លោក Alexander Lukashenko បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃអង្គារ ដើម្បីចូលរួមជាមួយ ក្រុមប្រឹក្សាសន្តិភាពរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ថា ក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី Donald Trump ដែលជាជំហានចុងក្រោយបំផុតក្នុងការផ្សះផ្សាជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីភាពឯកោអន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំ។ប៉ុស្តិ៍ Telegram របស់ប្រធានាធិបតីបានចេញផ្សាយវីដេអូរបស់លោក Lukashenko ដែលបានចុះហត្ថលេខាលើឯកសារនេះ...