ប៉េកាំង៖ បេសកជនចិនម្នាក់ បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួមគ្នាទប់ស្កាត់ប្រទេសជប៉ុនពីការវិលត្រឡប់ទៅរក “មាគ៌ាយោធានិយមចាស់ និងគ្រោះថ្នាក់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Sun Lei ភារធារីនៃបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានធ្វើការអំពាវនាវនៅក្នុងសម័យប្រជុំលើកដំបូងនៃគណៈកម្មាធិការរៀបចំសម្រាប់សន្និសីទពេញសិទ្ធិរបស់អង្គការសហប្រជាជាតិស្តីពីការបង្ការ និងការផ្តន្ទាទោសឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ បង្កើតបានជាបទល្មើសធ្ងន់ធ្ងរដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ លោកបានឲ្យដឹងថា ការចោទប្រកាន់នេះបានលេចឡើងជាលើកដំបូងនៅក្នុងធម្មនុញ្ញនៃតុលាការយោធាអន្តរជាតិនៅទីក្រុង Nuremberg និងធម្មនុញ្ញនៃតុលាការយោធាអន្តរជាតិ សម្រាប់ចុងបូព៌ា ដែលបង្ហាញពីសតិសម្បជញ្ញៈរបស់មនុស្សជាតិ។ ក្នុងអំឡុងសង្គ្រាមលោកលើកទី...
បាត់ដំបង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ណែនាំដល់រដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ប្ដេជ្ញារួមគ្នាខិតខំអនុវត្តន៍ឱ្យសម្រេចបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២៦នេះ ជាពិសេសការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ។ ការណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពរបស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេច លើកំណត់ហេតុ នៃកិច្ចប្រជុំរបស់ គ.ជ.ប សេចក្តីព្រាងសេចក្តីសម្រេចប្រតិទិន ផែនការមេ គំរូបញ្ជីបោះឆ្នោត លិខិតអញ្ជើញ...
ភ្នំពេញ ៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងប្រកាសថា ពុំមានការយកថ្លៃសំបុត្រមួយសន្លឹក២៥០០០រៀល ចូលទៅទស្សនានៅក្នុងសារមន្ទីរទួលស្លែងទេ ។ ការចេញមកបដិសេធនេះ បន្ទាប់ពីមានករណីបង្ហោះព័ត៌មានមិនពិតលើបណ្ដាញសង្គមហ្វេសប៊ុកដោយលោក ហែម សោភ័ន្ត ។ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦បណ្តាញសង្គមហ្វេសប៊ុកឈ្មោះ “មនុស្ស និងធម្មជាតិ” ដែលមានម្ចាស់គណនីឈ្មោះ ហែម សោភ័ន្ត ជាមគ្គុទេសក៍ទេសចរណ៍ បានបង្ហោះមាតិកាមួយពីតម្លៃសំបុត្រចូលទស្សនាសារមន្ទីរទួលស្លែងនិងចោទប្រកាន់ថា សារមន្ទីរគិតតម្លៃសំបុត្រ១...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ៥.៥៥១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥សែន ២ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១២៧.៥១៩នាក់។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ព្រឹក...
ភ្នំពេញ៖ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព គ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន...
បាត់ដំបង៖ ពិរុទ្ធជនចំនួន ០២នាក់ ដែលពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនកាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៥ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបវេល ធ្វើការចាប់ខ្លួនអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង ០០នាទី។ ការចាប់ខ្លួននេះបានធ្វើឡើងនៅចំណុចភូមិស្ថាពរ១ ឃុំអំពិលប្រាំដើម និងចំណុចភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយអនុវត្តស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍...
បរទេស៖ ប្រទេសដាណឺម៉ាកបានបញ្ជូនកងទ័ពបន្ថែមទៅកាន់កោះហ្គ្រីនឡែន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងប្រទេសនៅអឺរ៉ុបជាមួយនឹងពន្ធគយ លុះត្រាតែលោកត្រូវបានអនុញ្ញាតឱ្យទិញកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានស្វែងរកជាយូរមកហើយដើម្បីទិញកោះហ្គ្រីនឡែនពីប្រទេសដាណឺម៉ាក ដោយលោកបានលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខជាតិ និងតម្រូវការក្នុងការទប់ស្កាត់ឥទ្ធិពលរបស់រុស្ស៊ី និងចិននៅក្នុងតំបន់។ សមាជិកណាតូអឺរ៉ុបបានប្រមូលផ្តុំគ្នាគាំទ្រដាណឺម៉ាក...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួង អភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំសិក្ខាសាលា បូកសរុបលទ្ធផលការងារគម្រោង “ភូមិគំរូចលនាភូមិថ្មី” សម្រេចបានក្នុងរយៈពេល ០៥ឆ្នាំកន្លងមក (២០២២-២០២៦)។ គម្រោងនេះ បានអនុវត្តនៅក្នុងភូមិចំនួន ៤ នៅក្នុងឃុំព្រៃរំដួល...
ប្រ៊ុចសែល៖ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខនៃសហភាពអឺរ៉ុប បានឲ្យដឹងថា អឺរ៉ុបមិនមានចំណាប់អារម្មណ៍ ក្នុងការជ្រើសរើសការប្រយុទ្ធ ជាមួយសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែមានឧបករណ៍ជាច្រើនដែលខ្លួនមាន ដើម្បីការពារផលប្រយោជន៍របស់ខ្លួន ។ នៅក្នុងការបង្ហោះមួយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែល ជាមួយរដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក Troels Lund Poulsen និងរដ្ឋមន្ត្រីការបរទេសហ្គ្រីនឡែន...