ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យអាជីវករមេត្តាស្ងប់ចិត្ត និងទទួលយក នូវជម្រើសសមរម្យណាមួយដែលអាជ្ញាធរ បានព្យាយាមសម្របសម្រួលជូន ក៏ប៉ុន្ដែហាមដាច់ខាត មិនត្រូវលក់នៅលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឡើយ ។ តបតាមសំណូមពររបស់អាជីវករ ដែលបានមកជួបសំណេះសំណាល ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ នៅព្រឹកថ្ងៃទី២០ ខែមករា...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងខិតខំយ៉ាងខ្លាំង ផ្នែកនយោបាយការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ ដើម្បីសេចក្តីសុខរបស់ប្រទេសជាតិ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៩ ខែកមរា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្នុងគោលបំណងពង្រឹងសមត្ថភាពលើ ការងារសិក្សាទីផ្សារ ការផ្សព្វផ្សាយ បរវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា AI ដោយធ្វើការវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្ត។...
ឧត្តរមានជ័យ ៖ ក្នុងស្មារតីខ្មែរតែមួយ ស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរកងទ័ពជួរមុខ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ លោកស្រី ចាយ ច័ន្ទរ៉ានី ភរិយា ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំបងប្អូនកងទ័ព ធ្វើដំណើរទៅកាន់សមរភូមិមុខ ជាលើកទី១៣ ដើម្បីចុះសួរសុខទុក្ខ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើជនភៀសសឹកគ្រប់បែបយ៉ាង ទាំងជនភៀសបានត្រឡប់ទៅកាន់លំនៅឋាន និងកំពុងរស់នៅជំរំសុវត្ថិភាព ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកប៉ែន បូណា បានលើកឡើងថា ពលរដ្ឋភៀសសឹកដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពទទួលបានការយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្តនីមួយៗ ។ លោកថា “ពលរដ្ឋភៀសសឹកទាំងអស់ត្រូវបានផ្តល់ជូននូវជម្រក...
ភ្នំពេញ ៖ ភាគីកម្ពុជា និងឥណ្ឌូនេស៊ី បានបន្តកិច្ចសហប្រតិបត្តិការ ពង្រឹងបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។ ការប្តេជ្ញាបន្តកិច្ចសហការនេះ ធ្វើឡើងក្នុងជំនួបពិភាក្សា រវាងលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)...
ភ្នំពេញ៖ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ អតីតពលករខ្មែរមកពីថៃ៦២ម៉ឺននាក់ ទទួលបានការងារធ្វើតាមរយៈយុទ្ធនាការ របស់ក្រសួង និងភាគីពាក់ព័ន្ធ ខណៈដែលឱកាសការងារ នៅមានប្រមាណជិត៩ម៉ឺនកន្លែងបន្ថែមទៀត ។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានឱ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ។ លោក ស៊ុន មេសា...
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានថ្លែងអំណរគុណរដ្ឋាភិបាលស៊ែប៊ី បានផ្តល់ជំនួយមនុស្សធម៌៥០ម៉ឺនដុល្លារជួយប្រជាពលរដ្ឋខ្មែរដែលជាជនភៀសសឹកក្នុងពេលរត់គេចចេញពីសង្គ្រាមឈ្លានរបស់យោធាថៃ ទៅរកកន្លែងសុវត្ថិភាពនាពេលកន្លងមក ។ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក Nemanja Grbic ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ែប៊ី ប្រចាំសាធារណរដ្ឋកូរ៉េ នៅស្ថានទូតស៊ែប៊ី ក្នុងទីក្រុងសេអ៊ូល នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៦ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា...
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស និងយកគំរូដឹកនាំប្រកបដោយគុណធម៏របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ ក្រោមស្មារតីមនុស្សធម៌ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដើម្បីតាមដាន វឌ្ឍនភាព នៃការងារត្រៀមរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍មួយចំនួន...