(ភ្នំពេញ)៖ រយៈពេលពេញមួយថ្ងៃ ព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌របស់ វើក បានបញ្ចប់ទៅដោយរលូន កៀរគរបានថវិកាសរុបចំនួន ១៣២,៨៤៥,០០០ រៀល ក្រោយទទួលបានការគាំទ្រចូលរួមយ៉ាងផុសផុលពីបងប្អូនខ្មែរទាំងអស់ រួមកម្លាំងគ្នាជាជំនួយសម្រួលដល់ការរស់នៅរបស់ជនភៀសសឹក តាមរយៈការសាងសង់បន្ទប់ទឹក ទឹកស្អាត និងអនាម័យផ្សេងៗ ។ ការសហការរួមរវាង វើក និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌នេះឡើង បានបញ្ជាក់ច្បាស់ពីទឹកចិត្តដែលនៅតែខ្វល់ខ្វាយគិតគូពីសុខទុក្ខរបស់បងប្អូនជនភៀសសឹក ហើយ វើក របស់ក្រុមហ៊ុន ជីប ម៉ុង នៅតែបន្តបន្តប្រមូលកម្លាំងសាមគ្គីពីបងប្អូនខ្មែរ ដើម្បីជាជំនួយសម្រួលការរស់នៅដល់គ្រួសារវីរកងទ័ព និងជនភៀសសឹក រហូតដល់អាចត្រឡប់ទៅលំនៅដ្ឋានវិញ។ ក្នុងនោះផងដែរ វើក បានប្រកាសចូលរួមជួយព្យាបាលកីឡាករបាល់ទះរបស់វិសាខា ស ពិសី រហូតបានជាសះស្បើយឡើងវិញ ក្រោយពេលកីឡាកររូបនេះបានរងរបួសដាច់សរសៃ ACL នៅជើងខាងស្តាំ កំឡុងពេលស្ម័គ្រចិត្តចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌របស់ វើក។ គួរបញ្ជាក់ផងដែរថា ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងចូលរួមជាម្ចាស់ឧបត្ថម្ភក្នុងព្រឹត្តិការណ៍បាល់ទះធំៗចំនួន ៣ ប្រចាំឆ្នាំ ២០២៦ រួមមាន៖ ព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ព្រឹត្តិការណ៍ប្រកួតដណ្តើមប្រាក់រង្វាន់សម្តេចមហាបវរធិបតី និងព្រឹត្តិការណ៍ប្រកួតបាល់ទះទូទាំងប្រទេស ដើម្បីបង្កើនធនធានកីឡាករបាល់ទះ ត្រៀមដណ្តើមមេដាយមាសពីការប្រកួតស៊ីហ្គេម ២០២៧ ជាពិសេស គឺមាស ២ គីឡូដែល ខ្មែរ ប៊ែវើរីជីស សន្យាប្រគល់ជូនក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប្រសិនបើឈ្នះបានមេដាយមាសពីព្រឹត្តិការណ៍ស៊ីហ្គេម។ ស្មារតីរួបរួមគ្នា កម្លាំងសាមគ្គីឥតឈប់ឈរ
(ភ្នំពេញ)៖ ជាង ៤០ ឆ្នាំមកហើយ ក្រុមហ៊ុន ជីប ម៉ុង នៅតែរក្សាទំនុកចិត្តរបស់អតិថិជន មិនឱ្យខកបំណងឡើយ ដូចជាការស្វែងរកផលិតផលប្រេងឆា ដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការបងប្អូន ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានពេញលេញ ជាពិសេសគិតគូដល់សុខភាពប្រជាជនកម្ពុជាជាចម្បង។ ជាក់ស្តែង ជីប ម៉ុង ត្រេឌីង ដែលជាពហុពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុនមេ ជីប ម៉ុង បានប្រកាសសម្ពោធនិងដាក់លក់ជាផ្លូវការនូវផលិតផលប្រេងឆាថ្មីចំនួន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ដោយកំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ៕
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា បានសម្រេចដកហូតមុខតំណែង ឧត្តមសេនីយ៍ឯក សុខ លីហួត ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ឱ្យមកជាមន្ត្រី ។ នេះបើយោងតាមអនុក្រឹត្យ ចេញផ្សាយនាពេលថ្មីៗនេះ ៕
បរទេស៖ ដោយបំបែកខ្លួន ជាមួយសហរដ្ឋអាមេរិក ប្រទេសកាណាដាបានយល់ព្រមកាត់បន្ថយពន្ធ ១០០% លើការនាំចូលរថយន្តអគ្គិសនីរបស់ចិន ជាថ្នូរនឹងការបន្ថយពន្ធលើ ផលិតផលកសិកម្មរបស់កាណាដា, នេះបើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Mark Carney...
ប្រ៊ុចសែល ៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានឲ្យដឹងថា សហភាពអឺរ៉ុប «ត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួនប្រឆាំង នឹងទម្រង់ នៃការបង្ខិតបង្ខំណាមួយ» ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញបញ្ហាកោះហ្គ្រីនឡែន។ លោក Costa បានឲ្យដឹងថា ការពិគ្រោះយោបល់របស់លោក ជាមួយរដ្ឋជាសមាជិកលើភាពតានតឹង...
ពោធិ៍សាត់÷ ក្រុមហ៊ុនអេវ័ន្តប្លាស្ទិក (A1-Plastic) ដែលជាក្រុមហ៊ុនជំនាញលើការផលិត និងចែកចាយផលិតផលប្លាស្ទិក ដ៏លេចធ្លោមួយក្នុងប្រទេសកម្ពុជា ។នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទ PET សម្រាប់បម្រើដល់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល...
បាត់ដំបង៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង កំពុងបន្តដឹកនាំ អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបាត់ដំបង ដោយផ្តោតការពិភាក្សាលើប្រធានអន្តរាគមន៍សំខាន់ៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងបរិស្ថាន និងសុខសុវត្ថិភាពសាធារណៈ។ ក្នុងសន្និបាតនោះ បានពិភាក្សាលម្អិតអំពី ការគ្រប់គ្រងបរិស្ថាន រួមមាន ការគ្រប់គ្រងសំរាម និងសំណល់រឹងរាវ ការដុតសំរាមដោយគ្មានស្តង់ដារ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ១.៦៦១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥សែន ១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១៣៣.០៧០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ព្រឹក...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា មន្ទីរពិសោធន៍ជីវសុវត្ថិភាពកម្រិត ៣ (BSL-3) គឺជាសសរស្តម្ភសំខាន់ ក្នុងការពង្រឹងជីវសុវត្ថិភាព និងសន្តិសុខ ស្របតាមស្តង់ដាអន្តរជាតិ ។ការលើកឡើង របស់សាស្រ្តាចារ្យ ឈាង រ៉ានេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពិសោធន៍ និងបន្ទប់ពិសោធន៍ជីវសុវត្ថិភាពកម្រិត ៣ (BSL-3)...