តេអេរ៉ង់៖ អ៊ីរ៉ង់ថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត “អរិភាព និងញុះញង់” របស់សហភាពអឺរ៉ុប ក្នុងការកំណត់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ជា “អង្គការភេរវកម្ម”។ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានឯកភាពគ្នានៅព្រឹកថ្ងៃដដែលនេះ ដើម្បីបន្ថែម IRGC ទៅក្នុងបញ្ជីភេរវកររបស់ប្លុក នេះបើយោងតាមការលើកឡើង របស់តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុបលោកស្រី Kaja Kallas។ ដោយថ្កោលទោសចលនា របស់សហភាពអឺរ៉ុប...
តេអេរ៉ង់ ៖ ខណៈដែលភាពតានតឹងជាមួយសហរដ្ឋអាមេរិក បន្តកើនឡើង អ៊ីរ៉ង់បានចេញការព្រមាន ជាបន្តបន្ទាប់នៅថ្ងៃព្រហស្បតិ៍ទាក់ទងនឹង សកម្មភាពយោធា ដែលអាចកើតមានរបស់សហរដ្ឋអាមេរិក ហើយបានចាប់ផ្តើមបង្កើនការត្រៀមខ្លួន ផ្នែកយោធារបស់ខ្លួន សម្រាប់ជម្លោះ ដែលអាចកើតមាន ។ មុននេះបន្តិច អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានដាក់បញ្ចូលយន្តហោះគ្មានមនុស្សបើក “ប្រយុទ្ធជាយុទ្ធសាស្ត្រ” ដែលផលិតក្នុងស្រុកចំនួន ១០០០គ្រឿងទៅក្នុងកងពលកងទ័ពរបស់ខ្លួន។ យន្តហោះគ្មានមនុស្សបើកទាំងនេះត្រូវបានចែកចាយទៅឱ្យកងទ័ពជើងគោក ការពារដែនអាកាស កងទ័ពជើងទឹក...
ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានណែនាំឱ្យ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ចំពោះស្រ្តីមានផ្ទៃពោះ និងកុមារងាយរងគ្រោះ ធ្វើយ៉ាងណាឱ្យទទួលសេវាសង្គមបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព បើទោះបីកន្លងមក ការអនុវត្តបានល្អប្រើសើរយ៉ាងណាក្តី។ ការណែនាំរបស់លោក ម៉ប់ សារិន ខាងលើនេះ ធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំ ឆ្លុះបញ្ចាំងលទ្ធផលអនុវត្តការងារឆ្នាំ២០២៥ និងទិសដៅការងារ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦ នេះ នៅមន្ទីរផែនការខេត្ត បានអញ្ជើញបើកកិច្ចប្រជុំ ណែនាំ ស្តីពីការប្រមូលតម្រូវការអាទិភាពមូលដ្ឋានសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ និងផ្សព្វផ្សាយសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្ត។ លោកអភិបាលខេត្ត បានថ្លែងក្នុងឱកាសនោះថា...
ពោធិ៍សាត់៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ឈានទៅឆ្លុះកញ្ចក់មើលអតីតកាល ដើម្បីកែលម្អបច្ចុប្បន្ន និងកសាងផែនការដ៏រឹងមាំសម្រាប់អនាគត សំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យកាន់តែប្រសើរឡើង។...
ភ្នំពេញ៖ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ មកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ាន បានសម្តែងនូវការចាប់អារម្មណ៍ ចំពោះសក្តានុពល នៃទីផ្សារទេសចរណ៍កម្ពុជា ។ នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនតំណាងក្រុមហ៊ុនឯកជន ដែលជាប្រតិបត្តិករទេសចរណ៍ មកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ាន ចំនួន ១៨...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានធ្វើការសន្ទនាជាមួយមេដឹកនាំអ៊ីរ៉ង់ និងមានគម្រោងបន្តការពិភាក្សា ជំនួបនេះធ្វេីឡេីងស្របពេល ដែលប្រធានាធិបតីអាមេរិករូបនេះ គំរាមវាយប្រហារលេីអ៊ីរ៉ង់ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោក ត្រាំ បានលេីកឡេីងនៅពេលត្រូវ បានសួរថា តើលោកមានការសន្ទនា ជាមួយអ៊ីរ៉ង់ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះដែរឬទេ ប៉ុន្តែលោកមិនបានបញ្ជាក់ថា លោកបាននិយាយជាមួយមេដឹក នាំអ៊ីរ៉ង់រូបណានោះទេ។...
បរទេស៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុងប៉េកាំង ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ដារទំនាក់ទំនងឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ ដោយភាពតានតឹងអស់ រយៈពេលជាច្រើនឆ្នាំ។ ដំណើរទស្សនកិច្ចនេះកើតឡើង ចំពេលមានភាពតានតឹង ក្នុងទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក និងទោះបីជាសេវាស៊ើបការណ៍សម្ងាត់របស់អង់គ្លេស បានចោទប្រកាន់ប្រទេសចិន ពីបទចារកម្មក៏ដោយ...
ពោធិ៍សាត់៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ ដោយលោក អ៊ុក រក្សា ត្រូវបានតែងតាំងជាប្រធានថ្មី ជំនួសលោក ឡាច ផេងលី ដែលត្រូវបានចូលនិវត្តន៍។...
ភ្នំពេញ៖ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក Herminio Bagro III, ប្រធានតំណាងក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន ប្រចាំហ្វីលីពីន ព្រមទាំងសហការីដែលមកពី Expedia Group, Marriot...