ប៉េកាំង៖ ទិន្នន័យផ្លូវការបង្ហាញថា ប្រទេសចិននៅតែជាទីផ្សារ លក់រាយតាមអ៊ីនធឺណិតធំ ជាងគេបំផុតរបស់ពិភពលោក សម្រាប់ឆ្នាំទី ១៣ ជាប់ៗគ្នា ដោយការប្រើប្រាស់ឌីជីថល របស់ខ្លួនលើសពី ២៣.៨ ទ្រីលានយន់ (ប្រហែល ៣.៣៩ ទ្រីលានដុល្លារអាមេរិក) ។ តួលេខនេះត្រូវបានចេញផ្សាយ នៅក្នុងសន្និសីទការងារ ពាណិជ្ជកម្មអេឡិចត្រូនិកជាតិ ដែលបានធ្វើឡើង ចាប់ពីថ្ងៃអង្គារដល់ថ្ងៃពុធ។ សន្និសីទនេះបានឲ្យដឹងថា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញចូលរួមប្រជុំសភា ក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៧ ដើម្បីធ្វើពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រម លើអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីនីតិសមុទ្រ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ៕
ភ្នំពេញ ៖ ក្នុងរយៈពេល ៧ថ្ងៃ នៃសប្ដាហ៍ទី២ ឆ្នាំ២០២៦ គិតពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមករា សមត្ថកិច្ចនគរបាលជាតិ បានចុះបង្ក្រាបក្មេងទំនើងចំនួន ២១ករណី ឃាត់ខ្លួនមនុស្ស ៧៨នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន២៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរង...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់សាធារណជនទាំងអស់ ប្រុងប្រយ័ត្នខ្ពស់ ព្រោះថា កម្ពុជា នឹងរងឥទ្ធិពលព្យុះ ណូកាន (Nokaen) បណ្តាលឱ្យ ខេត្តមួយចំនួន អាចមានភ្លៀង និងខ្យល់កន្ត្រាក់។ យោងតាមសេចក្ដី ជូនដំណឹងរបស់ ក្រសួងធនធានទឹក នៅថ្ងៃទី១៥ មករា ថា សម្ពាធទាប...
ឡុងដ៍៖ រដ្ឋាភិបាលអង់គ្លេស បានធ្វើបច្ចុប្បន្នភាពដំបូន្មានធ្វើដំណើរទៅក្រៅប្រទេសរបស់ខ្លួនសម្រាប់ប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធ ដោយប្រកាសពីការដកបុគ្គលិកជាបណ្តោះអាសន្នពីស្ថានទូតរបស់ខ្លួននៅទីក្រុងតេអេរ៉ង់ ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខ។ ក្នុងវិធានការប្រុងប្រយ័ត្ន រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា ខ្លួនបានដកបុគ្គលិកអង់គ្លេសចេញពីស្ថានទូតរបស់ខ្លួននៅទីនោះជាបណ្តោះអាសន្ន ដោយបន្ថែមថា “ស្ថានទូតនៅតែបន្តដំណើរការពីចម្ងាយ”។ ការណែនាំដែលបានធ្វើបច្ចុប្បន្នភាពព្រមានថា “ស្ថានភាពអាចកើនឡើងយ៉ាងឆាប់រហ័ស និងបង្កហានិភ័យសំខាន់ៗ” ដោយបញ្ជាក់ជាថ្មីអំពីដំបូន្មានរបស់ខ្លួនប្រឆាំងនឹងការធ្វើដំណើរទាំងអស់ទៅកាន់ប្រទេសអ៊ីរ៉ង់។ ការព្រមាននេះបានកត់សម្គាល់ថា ការគាំទ្ររបស់រដ្ឋាភិបាលអង់គ្លេស មានកម្រិតខ្លាំងនៅក្នុងប្រទេសអ៊ីរ៉ង់។ ប្រភពបានបន្ថែមថា “គ្មានជំនួយកុងស៊ុលផ្ទាល់នឹងអាចធ្វើទៅបានក្នុងគ្រាអាសន្នទេ ហើយរដ្ឋាភិបាលចក្រភពអង់គ្លេស នឹងមិនអាចជួយអ្នកបានទេ ប្រសិនបើអ្នកជួបការលំបាកនៅក្នុងប្រទេសអ៊ីរ៉ង់”៕...
ញូវយ៉ក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យដាក់ពន្ធបន្ថែម ២៥ ភាគរយលើការនាំចូលបន្ទះឈីបកុំព្យូទ័រកម្រិតខ្ពស់មួយចំនួន ដែលនឹងចូលជាធរមាននៅថ្ងៃព្រហស្បតិ៍នេះ។ នៅក្នុងសេចក្តីប្រកាសមួយដែលបានបង្ហោះនៅលើគេហទំព័ររបស់សេតវិមាន លោក ត្រាំ បានឲ្យដឹងថា ពន្ធនេះនឹងបន្តមានប្រសិទ្ធភាព លុះត្រាតែសកម្មភាពបែបនេះត្រូវបាន “កាត់បន្ថយ កែប្រែ ឬបញ្ចប់យ៉ាងច្បាស់លាស់”។ សេចក្តីប្រកាសនេះបានឲ្យដឹងថា “ពន្ធនេះ គឺជាការបន្ថែមលើពន្ធ ថ្លៃសេវា...
មន្រ្តីលោកខាងលិចថា អាមេរិកអាចនឹងវាយប្រហារអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ មហាសេដ្ឋីអាមេរិក បានផ្តល់អ៊ិនធ័រណិតផ្កាយរណប Starlink ជូនពលរដ្ឋក្នុងប្រទេសអ៊ីរ៉ង់ប្រើដោយឥតគិតថ្លៃ ក្រោយពីរដ្ឋាភិបាលបិទអ៊ីនធឺណិតក្នុងប្រទេស បេក្ខជនតំណាងរាស្រ្ត គណបក្សប្រជាជនរបស់ថៃ ត្រូវបានប៉ូលីសចាប់ខ្លួនដល់ក្នុងផ្ទះ ពាក់ព័ន្ធនឹងល្បែងអនឡាញ និងការឃុបឃិតគ្នា ប្រព្រឹត្តអំពើលាងលុយកខ្វក់ ដាណឺម៉ាក សម្រេចដាក់ពង្រាយយោធា បន្ថែមទៀត ទៅដែនកោះ Greenland សម្ព័ន្ធមិត្តអឺរ៉ុប និងណាតូ គាំទ្រកោះ...
ភ្នំពេញ ៖ ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ កម្ពុជា-ចិន ដើម្បីបង្ការ ទប់សង្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានក្លាយជាប្រធានបទស្នូលមួយដ៏លេចធ្លោ នៃជំនួបពិភាក្សាការងាររវាង លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក LIU ZHONGYI ឧបការីរដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈចិន នាថ្ងៃទី១៥...
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «មជ្ឈមណ្ឌលបណ្តុះបណ្តាលតោន និងបាញ់ថ្នាំ ហុងដា ខា ហាកាតា» របស់ក្រុមហ៊ុនហុងដា ខា ហាកាតា ខូអិលធីឌី (Honda...
ភ្នំពេញ៖ លោក ស៊ុន ចាន់ ថុល ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តការគៀងគរ អ្នកវិនិយោគ ឱ្យវិនិយោគនៅតាមមូលដ្ឋាន ពិសេសគឺការវិនិយោគ ក្នុងទំហំទុនវិនិយោគ ក្រោម៥លានដុល្លារ ដើម្បីឱ្យប្រជាពលរដ្ឋ មានការងារធ្វើស្របទៅតាមកការចង់បាន របស់រាជរដ្ឋាភិបាល។ ការជំរុញរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន...