ភ្នំពេញ ៖ សហជីពនៅកម្ពុជា បានជំរុញឱ្យអតីតមេដឹកនាំសហជីព ក្នុងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ ប្ដឹងទៅតុលាការប្រសិនបើពួកគេគោរពនីតិរដ្ឋ ហើយបញ្ឈប់សកម្មភាពតវ៉ា ឬការស្នើសុំ ដែលបានដោះស្រាយរួចចប់សព្វគ្រប់អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់ និងកិត្តិយសរបស់ប្រទេសជាតិ ។ ការជំរុញនេះធ្វើឡើង ដោយសារតែក្រុមអ្នកស្រី ឈឹម ស៊ីថរ នៅតែបន្តប្រមូលផ្ដុំគ្នាតវ៉ា និងដាក់ញត្តិជាបន្តបន្ទាប់អូសបន្លាយរយៈពេលប្រមាណ ៤ឆ្នាំមកហើយ ខណៈករណីរបស់ពួកគេត្រូវបានដោះស្រាយ ២៧លើក តែពួកគេមិនព្រមទទួលយក...
បរទេស៖ ការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់គឺ “ជិតមកដល់” ហើយ ដែលអាចកើតឡើងក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ, នេះបើយោងតាមការអះអាងរបស់ Reuters ដោយដកស្រង់ប្រភពអនាមិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រធានាធិបតី ដូណាល់ ត្រាំ បានចេញការគំរាមកំហែងជាច្រើនប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលត្រូវបានគ្រប់គ្រងដោយកុបកម្មចាប់តាំងពីចុងខែធ្នូ។ ភាពចលាចលបានផ្ទុះឡើងចំពេលមានអតិផរណាកើនឡើងខ្ពស់ និងការធ្លាក់ចុះយ៉ាងខ្លាំងនៃលុយអ៊ីរ៉ង់។...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទប្រកបដោយភាពធន់” ជូនដល់ថ្នាក់ដឹកនាំក្រសួង, តំណាងក្រុមហ៊ុនឯកជននិងកងវិស្វកម្មដែលជាអ្នកទទួលការ អ្នកត្រួតពិនិត្យបច្ចេកទេស និងមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដោយផ្ទាល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលាតម្រង់ទិសនេះ...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជូនកំណត់ទូតតវ៉ាជាផ្លូវការទៅកាន់ស្ថានទូតថៃប្រចាំរាជធានីភ្នំពេញ ជុំវិញការរឹបអូសទូកនេសាទ និងការចាប់ខ្លួនអ្នកនេសាទខ្មែរចំនួន៤នាក់ ដោយកងទ័ពជើងទឹកថៃកាលពីដើមខែមករា នៅក្នុងដែនសមុទ្រកម្ពុជានៃខេត្តកោះកុង ។ នេះបើតាមការចេញផ្សាយរបស់AKP នាថ្ងៃ១៥ មករា ។ ក្នុងកំណត់ទូតដែលបានផ្ញើទៅកាន់ស្ថានទូតថៃ ក្រសួងការបរទេសខ្មែរបានបញ្ជាក់ពីហេតុការណ៍នៃការចាប់ទូកនេសាទកម្ពុជា ពីសំណាក់ភាគីថៃដែលបានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅចំណុចកូអរដោនេ លេខ 11°33’30″N...
កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ និងលោក សៀ ឡុងធារ៉ា អភិបាលរងស្រុកតាំងគោក រួមជាមួយអាជ្ញាធរដែនដី ភូមិ...
បរទេស ៖ ក្រសួងការបរទេសបាន និយាយកាលពីថ្ងៃពុធថា ខ្លួននឹងផ្អាកដំណើរការទិដ្ឋាការ អន្តោប្រវេសន៍ សម្រាប់ពលរដ្ឋ នៅក្នុងប្រទេសចំនួន ៧៥ រួមមានអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ រុស្ស៊ី និងសូម៉ាលី ដែលពលរដ្ឋរបស់ពួកគេដែលរដ្ឋបាលលោក Trump បានចាត់ទុកថា ទំនងជាត្រូវការជំនួយសាធារណៈ ខណៈពេលកំពុងរស់នៅ ក្នុងសហរដ្ឋអាមេរិក ហើយការផ្អាកនេះ គឺនឹងចូលជាធរមាននៅថ្ងៃទី២១ ខែមករានេះ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អាមេរិកបានដាក់ឲ្យមានដំណើរការប្រតិបត្តិការសម្របសម្រួលការពារដែនអាកាស និងមីស៊ីលថ្មីនៅមូលដ្ឋានទ័ពអាកាសសំខាន់ ក្នុងប្រទេសកាតា ចំពេលមានភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់ និងការសន្យារបស់ប្រធានាធិបតី Donald Trump ក្នុងការជួយបាតុករនៅសាធារណរដ្ឋអ៊ីស្លាម។ នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអង្គារ ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិកបាននិយាយថា កន្លែងនៅមូលដ្ឋានទ័ពអាកាស Al Udeid ដែលមានទាហានប្រហែល១ម៉ឺននាក់ នឹងមានបុគ្គលិកអាមេរិក និងសម្ព័ន្ធមិត្ត...
បរទេស៖ ប្រធានាធិបតីស្តីទី របស់ប្រទេស វេណេស៊ុយអេឡា លោកស្រី Delcy Rodríguez បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់លោកស្រីនឹងបន្តដោះលែងអ្នកទោសដែលត្រូវបានឃុំខ្លួនក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតី Nicolás Maduro ក្នុងអ្វីដែលលោកស្រី បានពិពណ៌នាថា ជា “ពេលវេលានយោបាយថ្មី” ចាប់តាំងពីការបណ្តេញ លោកចេញពីតំណែងដោយសហរដ្ឋអាមេរិក កាលពីដើមខែនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១៤...
បរទេស៖ រដ្ឋាភិបាលបាននិយាយ កាលពីថ្ងៃពុធថា អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិនបានកើនឡើងដល់កំណត់ត្រាជិត ១,២ ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ទិន្នន័យគយបានបង្ហាញថា ការនាំចេញរបស់ប្រទេសចិនបានកើនឡើង ៥,៥% សម្រាប់រយៈពេលទាំងមូលនៃឆ្នាំមុនដល់ ៣,៧៧ ពាន់ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុនផលិតរថយន្តចិន និងក្រុមហ៊ុនផលិតផ្សេងទៀតបានពង្រីកទីផ្សារនៅទូទាំងពិភពលោក។...
បរទេស ៖ ប្រទេសឥណ្ឌាបានជំរុញ ឱ្យពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ចាកចេញពីប្រទេស ដែលកំពុងប្រឈមមុខ នឹងការតវ៉ាដោយហិង្សា និងការគំរាមកំហែងពីអន្តរាគមន៍ របស់សហរដ្ឋអាមេរិក។ យោងតាមក្រសួងការបរទេសឥណ្ឌា គឺបច្ចុប្បន្ននេះមានជនជាតិឥណ្ឌាយ៉ាងហោចណាស់ ១០.៧៦៥ នាក់នៅក្នុងប្រទេសអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ស្ថានទូតឥណ្ឌាប្រចាំទីក្រុង តេហេរ៉ង់បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយកាលពីថ្ងៃពុធថា...