ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្រ្កាបករណី ជនអនាមិកបន្លំលួចគ្រប់គ្រង និងប្រើប្រាស់ គណនីបណ្ដាញសង្គម តេឡេក្រាម បោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពបន្លំជាអ្នករកស៊ីជាមួយគ្នា។ ប្រតិបត្តិការនេះ ធ្វើឡើងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦...
ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់កាលានុវត្តភាព នៃសន្តិភាពដើម្បីជំរុញល្បឿនការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនគ្រប់វិស័យ និងពង្រឹងភាពម្ចាស់ការលើខ្លួនឯងឱ្យកាន់តែរឹងមាំឡើង។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោយមានបទឈប់បាញ់ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានថ្លែងថា មានបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ជាច្រើនបានជួយជ្រោម ជ្រែងកម្ពុជា តាមរយៈការផ្តល់ជំនួយនិងសម្ភារៈជាបន្តបន្ទាប់ក្នុងគ្រាដ៏លំបាក ពោលគឺពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៣ មករា លោក ប៉ែន បូណា លើកឡើងថា ជប៉ុនបានផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ចំនួន១១.៣...
ម៉ិកស៊ិក៖ ទីក្រុងម៉ិកស៊ិកមានឆន្ទៈធ្វើជាអ្នកសម្របសម្រួល ប្រសិនបើសហរដ្ឋអាមេរិក និងគុយបា យល់ព្រមចរចា នេះបើតាមការលើកឡើងរបស់ប្រធានាធិបតី ម៉ិកស៊ិកលោកស្រី Claudia Sheinbaum ។ លោកស្រីបានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានពេលព្រឹក ជាប្រចាំបន្ទាប់ពីការសន្ទនា តាម ទូរស័ព្ទរបស់លោកស្រី ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយលោកស្រីថា “ប្រសិនបើម៉ិកស៊ិក ក្លាយជាយានជំនិះមួយ ដើម្បីសម្រួលដល់ការទំនាក់ទំនងរវាងសហរដ្ឋអាមេរិក...
ទីប៊ីលីស៊ី ៖ អតីតនាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Irakli Garibashvili ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១ លានឡារីហ្សកហ្ស៊ី (ប្រហែល ៣៧០,០០០ ដុល្លារអាមេរិក) ពីបទចោទប្រកាន់ពី បទលាងលុយកខ្វក់ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ការិយាល័យរដ្ឋអាជ្ញាហ្សកហ្ស៊ី បានឲ្យដឹងថា លោក Garibashvili...
តេអេរ៉ង់៖ ប្រជាជនអ៊ីរ៉ង់ គាំទ្ររដ្ឋាភិបាល រាប់ម៉ឺននាក់បានចុះតាមដងផ្លូវនៅថ្ងៃចន្ទ ដោយឆ្លើយតបនឹងការអំពាវនាវ ជាផ្លូវការមួយ ដើម្បីបង្ហាញ សាមគ្គីភាព ជាមួយរដ្ឋ ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយរូបភាពនៃហ្វូង មនុស្សយ៉ាងច្រើនកុះករនៅទីលានអេងហេឡាប នៃទីក្រុងតេអេរ៉ង់ រដ្ឋមន្ត្រីការបរទេសលោក Seyed Abbas Araghchi បានប្រកាសថាស្ថានភាពផ្ទៃក្នុងឥឡូវនេះ «ស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុង»។ បាតុកម្មគាំទ្ររដ្ឋាភិបាល ដែលក៏បានធ្វើឡើងនៅក្នុងទីក្រុងដូចជា Kerman,...
ភ្នំពេញ៖ លោក ឃួង ស្រេង បានបញ្ជាក់ថា នៅថ្ងៃទី១៨ មករាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្ត វិធានការ ដោយជំរុញឱ្យអ្នកលក់ ដូរបន្លែ ផ្លែឈើ គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ និងលើចិញ្ចើមផ្លូវ មហាវិថីម៉ៅសេទុង, មហាវិថីព្រះមុនីរ៉េត និងផ្លូវនានា នៅតំបន់ជុំវិញផ្សារដើមគចាស់ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកក ឱ្យទៅលក់ដូរនៅទីតាំងផ្សារ...
ភ្នំពេញ ៖ យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅ បានស្នើសុំចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) កើនដល់ជិត ១៥ម៉ឺននាក់ ក្នុងនោះអ្នកមានបណ្ណសមធម៌មានជាង ៦ម៉ឺន២ពាន់នាក់។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកនេះ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ...
ភ្នំពេញ ៖ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បានបដិសេធថា គ្មានការដឹកទំនិញ២០០ទៅ៣០០កុងតឺន័រ ចេញពីប្រទេសថៃមកកម្ពុជា តាមច្រកព្រំដែនក្នុងខេត្តប៉ៃលិននោះទេ ។ការបដិសេធ របស់លោកស្រី អភិបាលខេត្តនេះ បន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ អវតា បានសរសេរថា “ទំនិញថៃចូលតាមប៉ៃលិនជាមធ្យម២០០-៣០០កុងតឺន័រក្នុងមួយថ្ងៃៗបន្តបណ្តាញចែកចាយដូចសរសៃឈាម”។ ក្រោយឃើញបែបនេះ លោកស្រី បាន ស្រីមុំ បានឆ្លើយតបតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៣...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតពីម៉ោង ៦ព្រឹកថ្ងៃទី១២ ដល់ម៉ោង ៦ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក ៤.០៨៦នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ ក្នុងចំណោមពលរដ្ឋភៀសសឹកជាង ៦សែន ៤ម៉ឺននាក់។ ក្រសួង បន្ដ បច្ចុប្បន្ន មានពលរដ្ឋភៀសសឹកប្រមាណ ៤សែន ៩ម៉ឺននាក់ហើយ...