បរទេស៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់បានស្នើឱ្យមានការចរចា បន្ទាប់ពីការគំរាមកំហែង របស់លោកក្នុងការវាយប្រហារ សាធារណរដ្ឋអ៊ីស្លាមមួយនេះ ជុំវិញការបង្ក្រាបដ៏បង្ហូរឈាមរបស់ខ្លួន ដែលផ្តោតលើក្រុមបាតុករនៅទីនោះ ដែលជាចលនាមួយ ដែលបានកើតឡើង ខណៈដែលសកម្មជនបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងការតវ៉ាបានកើនឡើងដល់យ៉ាងហោចណាស់ ៥៤៤ នាក់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១២...
បរទេស៖ ទីផ្សារទស្សទាយអនុញ្ញាតឱ្យមនុស្សភ្នាល់លើអ្វីៗ គ្រប់យ៉ាងចាប់ពីការប្រកួតបាល់បោះ រហូតដល់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី រហូតដល់ការដួលរលំ របស់អតីតប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolás Maduro ថ្មីៗនេះថែមទៀត។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ទីផ្សារទស្សន៍ទាយនេះ កំពុងទាក់ទាញការត្រួតពិនិត្យឡើងវិញ ទៅក្នុងពិភពដ៏អាប់អួរនៃប្រតិបត្តិការ ២៤ម៉ោង ក្នុងមួយអាទិត្យ។...
បរទេស៖ មេបញ្ជាការរុស្ស៊ីម្នាក់បាននិយាយថា ប្រព័ន្ធការពារដែនអាកាស S-300 របស់រុស្ស៊ីបានបាញ់ទម្លាក់យន្តហោះចម្បាំង F-16 ដែលផលិតនៅសហរដ្ឋអាមេរិក ដែលដំណើរការដោយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយនៅលើទូរទស្សន៍ Russia 1 TV កាលពីថ្ងៃអាទិត្យ មេបញ្ជាការរូបនេះ ដែលត្រូវបានគេស្គាល់អត្តសញ្ញាណដោយឈ្មោះហៅក្រៅថា ‘Sever’...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានលើកឡើងថា “មគ្គុទេសក៍ព្យាបាលគ្លីនិក” បានជួយជាអនុសាសន៍ បច្ចេកទេស ដល់អ្នកអនុវត្តវិជ្ជាជីវៈ សុខាភិបាល ឱ្យបានស្របគ្នាត្រឹមត្រូវ តាមលំនាំស្តង់ដាសកលតែមួយ ក្នុងការផ្តល់ការថែទាំព្យាបាលអ្នកជំងឺ សំដៅគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស័ក្តិសិទ្ធិភាព សមភាព និងភាពធន់...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ ការយល់ដឹងបន្ថែមទៀត អំពីអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែមនៃអនុសញ្ញា និងលិខិតុបករណ៍អន្តរជាតិផ្សេងៗទៀត ពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស ព្រមទាំងបទបញ្ញត្តិទាំងឡាយ របស់ច្បាប់ជាតិជាធរមាន ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីកំពុងបំពេញតួនាទី ជាអ្នកគ្រប់គ្រងកន្លែងឃាត់ខ្លួន និងឃុំខ្លួនជន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតពីម៉ោង ៦ព្រឹកថ្ងៃទី១១ ដល់ម៉ោង ៦ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នេះ មានពលរដ្ឋភៀសសឹក ១.៨៨០នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ក្រសួង បន្ដថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណ ៤សែន ៩ម៉ឺននាក់...
ហាវ៉ាណា៖ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានរិះគន់សហរដ្ឋអាមេរិក ចំពោះអាកប្បកិរិយា «ឧក្រិដ្ឋជន» ដែលគំរាមកំហែងដល់សន្តិភាពពិភពលោក មិនយូរប៉ុន្មានបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថ្មីប្រឆាំងនឹងទីក្រុងហាវ៉ាណា។ នៅក្នុងការបង្ហោះលើបណ្ដាញសង្គម X លោក Rodriguez បានឲ្យដឹងថា គុយបាមានសិទ្ធិពេញលេញ ក្នុងការនាំចូលប្រេងឥន្ធនៈពីទីផ្សារ ដែលមានឆន្ទៈនាំចេញ...
តេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានប្រកាសថា អ៊ីរ៉ង់កាន់ទុក្ខជាតិរយៈពេល ៣ ថ្ងៃសម្រាប់ជនរងគ្រោះ ដែលត្រូវបានសម្លាប់នៅក្នុងការតវ៉ាថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ។ ចលនានេះបានកើតឡើង ចំពេលមានការកើនឡើង នៃចំនួនអ្នកស្លាប់ ដោយសារភាពចលាចលទូទាំង ប្រទេសរយៈពេលពីរសប្តាហ៍ ដែលអ៊ីរ៉ង់ បានស្តីបន្ទោសទៅលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា យ៉ាងហោចណាស់សមាជិកកងកម្លាំងសន្តិសុខអ៊ីរ៉ង់ចំនួន...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលដែលមានក្រសួងស្ថាប័នពាក់ព័ន្ធនានាជាសេនាធិការ បាននិងកំពុងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីជួយដល់ជនភៀសសឹកនៅតាមបណ្តាយព្រំដែនទាំងកំពុងស្ថិតនៅជំរំ និងការត្រឡប់ទៅវិញរបស់ពួកគាត់។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្រាប់ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានឲ្យដឹងថា រាជរដ្ឋាភិបាលបានគិតគូរដល់ជនភៀស រាប់ទាំងជនភៀសសឹកកំពុងបន្តស្នាក់នៅក្នុងជំរំ និងជនភៀសឹកពេលទៅដល់លំនៅឋានផងដែរ។...
ភ្នំពេញ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការនាំចូល និងដាក់បង្ហាញផលិតផល YOKODA ដែលផលិតផលជប៉ុន មកកាន់ទីផ្សារប្រទេសកម្ពុជា ដែលបានប្រព្រឹត្តទៅ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឈធុរកិច្ច ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ អតិថិជនដៃគូអាជីវកម្ម អ្នកសារព័ត៌មានជាតិ...