កំពង់ស្ពឺ៖ បងប្អូនអតីតពលករមកពីប្រទេសថៃ ទទួលបានការបណ្តុះបណ្តាលត្រៀមចូលទីផ្សារការងារ តាមរយៈគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ រោងចក្រ T.S Sport ស្ថិតក្នុងភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។ លោក ចឹក បូរិន...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងជាង១១លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងដោះមីន នៅខេត្តគោលដៅចំនួន៣ ។ ខេត្តគោលដៅចំនួន៣នោះ គឺខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ព្រមទាំងមានរយៈពេលអនុវត្តគម្រោងចំនួន២ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០២៦ដល់ថ្ងៃ១៥ ខែមករា ឆ្នាំ២០២៨។ ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួងការបរទេសដែលមានការចុះហត្ថលេខាលើកិច្ចផ្លាស់ប្តូរពិធីសារ...
ភ្នំពេញ៖ លោកបណ្ឌិត SHAHARUDDIN ONN ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាក្រុមអ្នកទេសចរណ៍ជនជាតិម៉ាឡេស៊ីជាង ៥០នាក់ជាមួយក្បួន KONVOI TRANS ASEAN MADANI 2026 គឺជាគំនិតផ្តួចផ្តើមការទូតរវាងប្រជាជន និងប្រជាជន ដែលមានគោលបំណងពង្រឹងទំនាក់ទំនងឆ្លងដែន និងសាមគ្គីភាពក្នុងតំបន់ក្នុងចំណោមប្រទេសអាស៊ាន។ លោកបណ្ឌិត SHAHARUDDIN ONN ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យក្រុមអ្នកទេសចរណ៍ជនជាតិម៉ាឡេស៊ី KONVOI TRANS...
ឡុងដ៍៖ លោក Rasmus Jarlov ប្រធានគណៈកម្មាធិការការពារជាតិដាណឺម៉ាក បានឲ្យដឹងថា ការប្រឈមមុខដាក់គ្នាខាងយោធាណាមួយលើតំបន់ Greenland នឹងជាសង្គ្រាមដ៏ល្ងង់ខ្លៅបំផុតក្នុងប្រវត្តិសាស្ត្រ។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sky News លោក Jarlov បានឲ្យដឹងថា មហិច្ឆតារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដណ្តើម យកតំបន់ Greenland...
បរទេស ៖ យោងតាមគយវៀតណាម បានឱ្យដឹងថា ចំណូលនាំចេញគ្រាប់ស្វាយចន្ទីរបស់ប្រទេសវៀតណាមក្នុងខែធ្នូ ឆ្នាំ២០២៥ បានឈានដល់ ៤៦៦លានដុល្លារ ដែលជាការកើនឡើង ២៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន Vietnam Economy បានឱ្យដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ថា កំណើនចុងឆ្នាំដ៏គួរឱ្យចាប់អារម្មណ៍នេះ បានជំរុញឱ្យតម្លៃនាំចេញសរុប របស់ប្រទេសសម្រាប់ឆ្នាំ២០២៥ ដល់ ៥.២២៩ពាន់លានដុល្លារ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានថ្លែងថា ក្នុងឆ្នាំ២០២៥ ទើបតែកន្លងផុតទៅ កម្ពុជាបានបណ្ដេញ ជនបរទេសជាង ១៣,០០០នាក់ ចេញពីប្រទេសបន្ទាប់ពីរកឃើញប្រព្រឹត្ត អំពើល្មើសច្បាប់ផ្សេងៗ។ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១២ ខែមករា ឧត្តមសេនីយ៍ឯក សុខ វាសនា...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពី ទិន្នន័យការអភិវឌ្ឍភូមិនៅជនបទ នៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រី្ដជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកបណ្ឌិត ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ក្រុមការងារ ចំពោះកិច្ចដែលរាជរដ្ឋាភិបាល បង្កើតឡើងកាលពីពេលថ្មីៗនេះ កំពុងមមាញឹក ចុះវាយតម្លៃស្ថានភាពជាក់ស្តែង នៅតាមបណ្តាខេត្តជាប់ព្រំដែនរវាងកម្ពុជា-ថៃ ដែលរងផលប៉ះពាល់ ពីការបំផ្លិចបំផ្លាញរបស់ក្រុមយោធាថៃ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១២ ខែមករា...
អង្គការសហប្រជាជាតិ ៖ អ្នកនាំពាក្យរបស់លោកបានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យអាជ្ញាធរអ៊ីរ៉ង់ អនុវត្តការអត់ធ្មត់ជាអតិបរមា និងអនុញ្ញាតឱ្យចូលមើលព័ត៌មាន នៅក្នុងប្រទេស ជាពិសេសការស្ដារទំនាក់ទំនងឡើងវិញ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ អ្នកនាំពាក្យ Stephane Dujarric បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អគ្គលេខាធិការជំរុញឱ្យអាជ្ញាធរអ៊ីរ៉ង់...
ឧត្ដរមានជ័យ៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា ឆ្លងកាត់រយ:ពេលជាច្រើនខែ ពេលនេះរង្វង់មូលដៃប្រាំបី ក្នុងទីរួមខេត្តឧត្ដរមានជ័យ បានស្ថាបនារួចរាល់១០០% ហើយ ទោះខេត្តមួយនេះឆ្លងកាត់ភ្លើង សង្គ្រាមក៏ដោយ ។ ក្នុងគោលបំណង លើកកម្ពស់សោភ័ណភាពទីរួមខេត្ត និងការថែរក្សា នូវអត្តសញ្ញាណវប្បធម៌ដ៏រុងរឿងនៃទឹកដីឧត្ដរ រដ្ឋបាលខេត្តឧត្ដរមានជ័យ ក្រោមការដឹកនាំរបស់ លោក មាន...