ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ បានជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អំពីការដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» សម្រាប់ឆ្នាំ២០២៦។ តាមសេចក្តីជូនដំណឹង ក្រសួងការងារ បញ្ជាក់ថា ចលនាប្រឡងប្រណាំងនេះ ធ្វើឡើងក្នុងគោលបំណង ចូលរួមលើកកម្ពស់សុខដុមនីយកម្ម ក្នុងទំនាក់ទំនងវិជ្ជាជីវៈ...
បរទេស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានមានប្រសាសន៍ថា G7 មិនគួរត្រូវបានដាក់ជាក្រុមប្រឆាំងនឹង BRICS នោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រទេសបារាំងបានទទួលតំណែងជាប្រធាន G7 នៅឆ្នាំនេះ ដែលស្របគ្នានឹងប្រទេសឥណ្ឌា ដែលទទួលតួនាទីដូចគ្នានៅក្នុងក្រុមប្រទេស BRICS។...
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ មិនបានរសាត់ផុតទៅតាមឆ្នាំចាស់២០២៥នោះឡើយ ត្រឹមតែ១សប្ដាហ៍ដើមឆ្នាំ២០២៦នេះ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបន្តកើតឡើង៦៥ករណី បណ្តាលឱ្យមនុស្សស្លាប់ ៣៥នាក់ និងរងរបួសធ្ងន់ស្រាល១១៧នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរង ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី១មករា មាន១៦ករណី ស្លាប់៩នាក់ របួស៣៨នាក់ ថ្ងៃទី២ មាន៩ករណី...
ការ៉ាកាស៖ ប្រធានាធិបតីស្តីទី នៃប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានឧ្យដឹងថា ប្រទេសរបស់លោកស្រី មិន «ចុះចូល» សហរដ្ឋអាមេរិកនោះទេ បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍មុន និងការចាប់ខ្លួនប្រធានាធិបតីលោក នីកូឡាស ម៉ាឌូរ៉ូ។ លោកស្រីបានឧ្យដឹងថា ប្រទេសវេណេស៊ុយអេឡា នៅតែមានស្វ័យភាព និងឯករាជ្យ ទោះបីជាមានប្រតិបត្តិការយោធាក៏ដោយ...
សៅប៉ូឡូ ៖ ប្រេស៊ីល និងម៉ិកស៊ិក បានរួមគ្នាថ្កោលទោសការវាយប្រហារថ្មីៗ របស់សហរដ្ឋអាមេរិកលើអធិបតេយ្យភាព របស់ប្រទេសវេណេស៊ុយអេឡា និងបានច្រានចោលគំនិតណាមួយ នៃការបែងចែកពិភពលោក ទៅជាវិស័យឥទ្ធិពល នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីប្រេស៊ីល។ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងសមភាគីម៉ិកស៊ិក លោកស្រី Claudia...
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស និងយកគំរូដឹកនាំប្រកបដោយគុណធម៏របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ក្រោមស្មារតីមនុស្សធម៏ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ...
ភ្នំពេញ ៖ របាយការណ៍ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា គិតត្រឹមថ្ងៃទី៩ ខែមករា នេះ មានសាលារៀន ដែលរងគ្រោះ ដោយសារការទម្លាក់គ្រាប់បែប របស់យោធាថៃ បានបើកទ្វារឡើងវិញចំនួន ៩៧៥ និងនៅបិទចំនួន ១១៦ សាលា ។ សាលានៅបិទទាំងនោះ រួមមាន ៖...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតពីម៉ោង ៦ព្រឹកថ្ងៃទី៨ ដល់ម៉ោង ៦ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ៥.៧៨៧នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១៧៣.១០៧នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ព្រឹក ថ្ងៃទី៨ ដល់ម៉ោង...
ភ្នំពេញ ៖ “សួនច្បារព្រះនរោត្តម សីហនុ” នៅទីក្រុងហ្វែរអង់ ទែដឺណង់ (Fère-en-Tardenois) នៃសាធារណរដ្ឋបារាំង ត្រូវបានដាក់ព្រះរាជពិធីសម្ពោធ ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ។ ព្រះរាជពិធីសម្ពោធនេះ ប្រព្រឹត្តទៅក្រោមព្រះរាជវត្តមាន សម្តេចរាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ជំហរច្បាស់លាស់និងម៉ឺងម៉ាត់បំផុត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្របទាំងស្រុងទៅនឹងជំហរ របស់សហគមន៍អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៩ មករា លោក ប៉ែន បូណា មានប្រសាសន៍ថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់...