អ្នកឧកញ៉ា លាង ពៅ អគ្គនាយក ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង បានឆ្លើយតបទៅតាមសន្យាចំពោះគ្រួសារ វីរកងទ័ព ប៊ុង តុងធៀន ក៏ដូចបំពេញក្តីបំណងចុងក្រោយ ដែលបានផ្តាំផ្ញើមុនពេលវីរកងទ័ព តុង ធៀន ពលីក្នុងបុព្វហេតុជាតិ ដោយផ្តាំទៅម្តាយអោយយកប្រាក់ខែទាហ៊ានរបស់ខ្លួនទាំងអស់ បង់រំលោះផ្ទះក្នុងក្តីស្រមៃបន្តដោយចង់ឲ្យគ្រួសាររស់នៅដោយផាសុខភាព និងសុវត្ថិភាព។ ទាំងនេះហើយដែលធ្វើអោយ អ្នកឧកញ៉ា សែនស្រណោះ...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ បានលើកឡើងថា បើទោះបីជាស្ថិតក្នុងកាលៈទេសៈ នៃសង្គ្រាមថៃឈ្លានពានយ៉ាងណាក៏ដោយ, លោកគ្រូ អ្នកគ្រូ ត្រូវតែបន្តដើរតួជាអ្នកនាំផ្លូវដ៏ល្អ ជាឪពុកម្តាយទីពីរ និងជាគំរូដ៏ឆ្នើមសម្រាប់សិស្សានុសិស្ស ក្នុងការផ្ទេរចំណេះដឹង ឈានទៅកសាងអនាគតដ៏រឹងមាំសម្រាប់យុវជន និងអភិវឌ្ឍមូលធនមនុស្ស ដើម្បីសង្គមជាតិយើងទាំងមូល។ លោកអភិបាលខេត្ត បានលើកឡើងបែបនេះ...
លោក Trump បន្ថែមជម្រើស ជាការទិញយកទឹកដី Greenland បញ្ចូលជាមួយ នឹងការប្រើប្រាស់កម្លាំងយោធា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លើកឡើងថា មហាអំណាចកំពុងលប់ បំបាត់ច្បាប់អន្តរជាតិចោល បណ្តាមេដឹកនាំអឺរ៉ុប គូសបញ្ជាក់សាជាថ្មី អំពីអធិបតេយ្យភាពរបស់ Greenland និងសង្កត់ធ្ងន់អំពីបញ្ហាសន្តិសុខ នៅក្នុងតំបន់អាក់ទិក វ៉េណេស៊ុយអេឡា នឹងនាំចេញប្រេងមានតម្លៃ ២ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក តាមកិច្ចព្រមព្រៀង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងក្រុមរបស់លោកកំពុងថ្លឹងថ្លែង «ជម្រើសជាច្រើន» ដើម្បីទទួលបានតំបន់ Greenland របស់ប្រទេសដាណឺម៉ាក រួមទាំង «ការប្រើប្រាស់យោធាអាមេរិក» នេះបេីតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt។ លោកស្រី Leavitt បានប្រាប់ស៊ីនហួនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយថា «ប្រធានាធិបតី និងក្រុមរបស់លោក កំពុងពិភាក្សាអំពីជម្រើសជាច្រើន...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបដិសេធទម្រង់ណាមួយនៃអន្តរាគមន៍ពីបរទេសនៅក្នុងប្រទេសម៉ិកស៊ិក បន្ទាប់ពីមានការផ្ដល់យោបល់ថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបញ្ជូនកងទ័ពអាមេរិក ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានពេលព្រឹកប្រចាំថ្ងៃ លោកស្រី Sheinbaum បានតស៊ូមតិឱ្យមានការសន្ទនា និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងក្របខ័ណ្ឌនៃការទទួលខុសត្រូវរួមគ្នា និងការគោរពអធិបតេយ្យភាពជាតិយ៉ាងរឹងមាំ ជាមធ្យោបាយមួយដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនប្រកបដោយប្រសិទ្ធភាព។ យោងតាមលោកស្រី Sheinbaum...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឧ្យដឹងថា ទាហានបារាំង «ជាច្រើនពាន់នាក់» អាចត្រូវបានដាក់ពង្រាយ ដើម្បីរក្សាសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីបទឈប់បាញ់។ នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ France 2 ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៉ារីស នៃប្រទេសលោកខាងលិច និងអឺរ៉ុប លោក ម៉ាក្រុង បានលេីកឡេីងថា «បារាំងនឹងចូលរួមក្នុងប្រតិបត្តិការ» ដើម្បីត្រួតពិនិត្យព្រំដែនរុស្ស៊ី-អ៊ុយក្រែន...
វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ដូណាល់ ត្រាំ មានគម្រោងបង្កកថវិកាសហព័ន្ធចំនួន ១០ពាន់លានដុល្លារអាមេរិកដល់រដ្ឋចំនួន ៥ នៃគណបក្សប្រជាធិបតេយ្យ គឺរដ្ឋ Minnesota រដ្ឋ California រដ្ឋ New York រដ្ឋ Illinois និងរដ្ឋ Colorado ដោយសារតែមានការក្លែងបន្លំសុខុមាលភាព។ ថវិកានេះ ដែលរួមមានការឧបត្ថម្ភធនថែទាំកុមារ...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា សមត្ថកិច្ចណា មានចេតនាលាក់បាំងជនបរទេសចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់ ឲ្យស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវទទួលរងទណ្ឌកម្មវិន័យបណ្ដេញចេញពីក្របខ័ណ្ឌ។ យោងតាមអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ម្ចាស់ទីតាំងរស់នៅ ប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានថ្លែងប្រាប់អង្គទូតនានាថា កម្ពុជា-ថៃ ជាប្រទេសជិតខាង ហើយនៅតែជាប្រទេសជិតខាងរហូតតទៅមុខ ដែលមានការទទួលខុសត្រូវរួមគ្នា ដើម្បីធានាសន្តិភាព ស្ថិរភាព និងវិបុលភាព ចីរកាលសម្រាប់ប្រជាជននៃប្រទេសទាំងពីរ សម្រាប់តំបន់ និងសម្រាប់គ្រួសារអាស៊ាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានអំពីខ្លឹមសារបទបង្ហាញជូនអង្គទូត ស្តីពី ការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី០៦...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ចបានចែករំលែករូបភាពមួយចំនួនដែលបានថតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលជាសក្ខីភាពនៃសម្រស់ដ៏ផូរផង់ និងភាពសុខសាន្តនៃប្រាសាទព្រះវិហារ មុនពេលរងការបាញ់បំផ្លាញដោយចេតនាពីសំណាក់យោធាថៃ។ លោកថែមទាំងបានរំឭកដល់ប្រវត្តិនៃការតស៊ូដ៏ស្វិតស្វាញជាងមួយសតវត្សរ៍របស់បុព្វបុរស និងថ្នាក់ដឹកនាំខ្មែរគ្រប់ជំនាន់ ជាពិសេសគឺ សម្តេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...